ស៊ុបស្មងគោសរសៃកែង| កំពង់ធំ
- ភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឺងសែន ខេត្តកំពង់ធំ
- 095550255 | 015241009
មកលេង ឬ ជិះកាត់កំពង់ធំ អ្នកដែលចូលចិត្តញុាំអីស៊ុបៗហា៎ មកហាងស៊ុបស្មងគោសរសៃកែងមួយកន្លែងនេះ ពិតជាមិនខកបំណងហ្ម៎ង។ ទាំងរសជាតិឆ្ងាញ់ តម្លៃសមរម្យ និងអ្នកស្រុកកំពង់ធំគេស្គាល់ច្រើននៃហាងនេះ ធ្វើឲ្យកន្លែងពួកគាត់មានភ្ញៀវចេញចូលច្រើនខ្លាំងមែនទែនមិនថា ភ្ញៀវក្នុងខេត្តកំពង់ធំផ្ទាល់ ក៏ដូចជាភ្ញៀវដែលឡើងពីតាមខេត្តនានា និងភ្នំពេញជាដើម។
អ្នកទាំងអស់គ្នាអាចស្វែងរកហាងស៊ុបស្មងគោសរសៃកែងនេះបានយ៉ាងងាយស្រួល ដោយជិះពីទីតាំងរង្វង់មូលលោកតាក្រហម ក ឡើងមកតាមផ្លូវទៅទីរួមខេត្តកំពង់ធំប្រហែល1km នៅស្តាំដៃអ្នកទាំងអស់គ្នានឹងទៅដល់ហាងស៊ុបនេះភ្លាមៗ។
ហាងស៊ុបស្មងគោសរសៃកែងនៅកំពង់ធំមួយកន្លែងនេះ មានឈ្មោះល្បីនិង លក់ដាច់ខ្លាំងមែនទែន ហើយបើនិយាយពីកន្លែងអង្គុយក្នុងហាងគឺពេញណែនៗជារៀងរាល់ថ្ងៃហ្ម៎ង។ ចំពោះបទពិសោធន៍ដែលយើងទទួលបានពេលទៅដល់ហាងស៊ុបនេះផ្ទាល់គឺមានក្លិនស៊ុបឈ្ងុយខ្លាំង ធ្វើឲ្យយើងឃ្លានលើសដើមហ្មងហ៎ា គ្រាន់តែដើរពីមុខចូលដល់ខាងក្នុងហាង។
បើនិយាយពីរសជាតិវិញគឺឆ្ងាញ់រសជាតិស៊ុបគោពិតៗ ញុាំឆ្អែតហើយក៏នៅតែចង់ញុាំទៀតដែរ មួយវិញទៀតទឹកស៊ុបអត់មានធំក្លិនគោ ឬ ធ្វើឲ្យយើងពិបាកញុាំអ្វីទេ គឺមានតែធ្វើឲ្យយើងជក់មាត់ពីមួយម៉ាត់ទៅមួយម៉ាត់ ។
ក្រុមការងាររបស់យើងបានកុម៉្មង់ចានពិសេសប្រចាំហាងដែលមានដូចជា មីស៊ុបសាច់គោតម្លៃត្រឹមតែ ៛8,000មីស៊ុបក្រចកជើងគោ ៛10,000 និង ស៊ុបស្មងគោមួយចាន ៛1,5000 បានរហូតដល់ទៅ 3ស្មងគោ ជាមួយនឹងខួរឆ្អឹងគោ (ស្មងគោ) ច្រើនថែមទៀតដែលអាចចាក់ញុាំជាមួយស៊ុបក៏បាន បឺតយកតែម្តងក៏បានដែរ។
បងប្ងូនប្រិយមិត្តដែលជាអ្នករស់នៅក្នុងខេត្តកំពង់ធំផ្ទាល់សុទ្ធតែធ្លាប់ស្គាល់ពីហាងស៊ុបមួយកន្លែងនេះហើយ និង ភាគច្រើនក៏ធ្លាប់មកភ្លក់ និងសាករសជាតិដ៏ឆ្ងាញ់ពីហាងស៊ុបស្មងគោនេះដូចគ្នា។
សម្រាប់បងប្អូនដែលធ្វើដំណើរតាមខេត្តកំពង់ធំ មានភាពនឿយហត់ក្នុងកាធ្វើដំណើររបើកបរលើផ្លូវឆ្ងាយ ហើយចង់ស្វែងរកកន្លែងញុាំអីដើម្បីឲ្យមានកម្លាំងវិញ អុីចឹងកុំភ្លេចមកសាករសជាតិទឹកស៊ុបស្មងគោពីហាងនេះផងណ៎ា ពីក្រុមការងារយើងផ្ទាល់គឺធានាថាឆ្ងាញ់។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.