ស៊ុប 40 - Soup 40
- Soup 40, Preah Trasak Paem St. (63), Phnom Penh, Cambodia
- 077 779 642
ជិះកាត់ផ្សារសូរិយារាល់ដង មានដែរឆ្ងល់អត់ថាហាងជាប់ហាងហ្វឺហ្នឹងគេលក់អីបានមានមនុស្សច្រើនម្ល៉េះ?
ហាង «ស៊ុប 40» ជាហាងស៊ុបជើងចាស់មួយដែលបានបើកលក់នៅទីនេះជាង 30 ឆ្នាំហើយ! ហាងមួយល្វែងនេះមានការរៀបចំបែបខ្មែរសាមញ្ញៗ មានកន្លែងអង្គុយក្នុងនិងក្រៅ គ្រប់គ្រាន់សម្រាប់ក្រុមតូចនិងធំ ហើយក៏មានកន្លែងចតម៉ូតូនៅខាងមុខដែរ។
ម៉ឺនុយគេ 3 ឈុតមានទាំង ឈុតភ្នំភ្លើង ឈុតស៊ុប និង ពិសេសឈុតស៊ុបសាច់អាំង។ ឈុតដែលពួកយើងនោះគឺឈុតស៊ុបសាច់អាំងនេះឯង ដែលមានឆ្នាំងស៊ុបនៅកណ្តាល ហើយកន្លែងអាំងសាច់នៅព័ទ្ធជុំវិញ គឺថាងាយស្រួលដួសផងនិងអាំងផងក្នុងពេលតែមួយ។
ដូចឃើញក្នុងរូបចឹង ឈុតដែលពួកយើងហៅមានសាច់គោ បង្គារ និងពងក្រហមមួយចាន បន្លែស្រស់ៗមួយចាន ហើយប្លែកជាងគេនោះគឺគេមានឲ្យពងសមួយចានទុកឲ្យយើងចាក់ចូលស៊ុបទៀត!
សាច់ស្រួយមានក្នុងឆ្នាំងហើយ តែបើចង់ហៅសាច់ ឬបន្លែអីបន្ថែម គឺគេលើកមួយថាសពេញឲ្យរើសតាមចិត្តតែម្តង។ អ្នកទាំងអស់គ្នាមានជម្រើសដូចជា សាច់គោស្រួយ ផ្អែម សាច់ភ្លៅ សាច់ជ្រូក សាច់ជ្រូកបីជាន់ មឹក បង្គារ និងក្រលៀនសម្រាប់អាំងអីជាដើម។ សម្រាប់ស៊ុបវិញ គេក៏មានជម្រើសច្រើនដែរ ដូចប្រហិតជាច្រើនប្រភេទ ពោះគោ ខួរគោ គ្រឿងក្នុងផ្សេងៗ មី គុយទាវ បាយ និងបន្លែចម្រុះទៀតផង។
ឈុតស៊ុបមានតម្លៃត្រឹមតែ 52,000 រៀល ហើយឈុតភ្នំភ្នើងគឺត្រឹមតែ 39,000 រៀលប៉ុណ្ណោះ បើនិយាយពីរសជាតិវិញ ទឹកស៊ុបមានតែមួយរសជាតិទេ ហើយរាងសាបបន្តិច
ចំណែកភេសជ្ជ:វិញ អត់មេ្តចបាន! អ្នកអាចកម៉្មង់ទឹកក្រូច កូកា និងស្រាបៀរអីចឹង។ ទៅជាមួយគ្នាច្រើនកាន់តែចំណេញមិនសូវអស់ច្រើនហើយបានមួយឆ្អែតទៀត។ ទៅ «ស៊ុប 40» មិនចេះខ្វះរបស់ញុាំទេ មានតែហៅថែមភ្លេចខ្លូន!
«ស៊ុប ៤០» មានទីតាំងនៅផ្លូវ 63 ផ្ទះ 40 ជិតផ្សារសូរិយា ហើយបើកពីម៉ោង 2:30 ថ្ងៃត្រង់ដល់ 10:30 យប់។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.