ហាងកាហ្វេស្ទាយកូរ៉េ Soul Coffee ទើបបើកថ្មីនៅផ្លូវកម្ពុជាក្រោមជិតបង្កើយ!

Soul Coffee Cambodia ជាហាងកាហ្វេទើបបើកថ្មីមួយនៅតាមបណ្តោយផ្លូវកម្ពុជាក្រោមហួស សាលា សន្ធមុខ ទល់មុខ PIZZA COMPANY យើងហ្នឹង! ចឹងមានម៉ូយៗភាគច្រើនជាសិស្ស នឹង អ្នក OFFICE ជិតជិតនឹង ។ 

ចំណាប់អារម្មណ៍របស់យើងពេលទៅដល់ដំបូង ឃើញថាទីធ្លាទូលាយគួរសម ដែរមានកន្លែងអង្គុយដល់ទៅ 2 ជាន់។ ការតុបតែងវិញ  មើលទៅស្អាតសាមញ្ញ ទាន់សម័យ បែប កូរ៉េ ហើយសម្ភារៈប្រើប្រាស់លាយពណ៌ខៀវ អ៊ីណុក នឺង ត្នោត បូកជាមួយនឹងជញ្ជាំងផ្ទៃពណ៌ ស កញ្ចក់ពីមុខធំខ្ពស់ អាចមើលទៅខាងក្រៅស្រលះភ្នែកល្អ និង រុក្ខជាតិបៃតងស្រស់ៗទៀត មើលទៅភ្លឺមានអារម្មណ៍ចង់ អង្គុយ រៀន ឬ ពិភាក្សារគ្នា តែម្តង!

ឥឡូវមកសាកប្រភេទភេសជ្ជៈវិញម្តង មិនអាចអត់បានជាមួយតួឯកទាំងពីរ គឺ Cafe Soul និង Soul Classic។  Cafe Soul  គឺជាប្រភេទកាហ្វេឈ្ងុយៗ ជាមួយទឹកដោះគោខាប់ និងម្សៅទឹកដោះគោ ញ៉ាំហើយរសជាតិឆ្ងាញ់ ត្រជាក់ចិត្ត។

ចំណែក Soul Classic វិញ ជាភេសជ្ជៈប្លែកថ្មី កាហ្វេ ផ្សំជាមួយ នឹង តែ រសជាតិមិនផ្អែម មិនល្វីង ឈ្ងុយក្លិនតែ នឹង កាហ្វេរ លាយគ្នា សម្រាប់អ្នកមិនសូវចេះកាហ្វេរអី ក៏សាកមួយនេះបាន សម្រាប់អ្នកមិនដឹងគួរញ៉ាំកាហ្វេរ ឬ តែ ក៏ត្រូវម៉ាច់! សំរាប់អ្នកចូលចិត្ត កាហ្វេរ ជាមួយទឹកដោះគោស្រស់ អាចសាកជាមួយនឹង Cafe Latte បាន ក៏ជាភេសជ្ចះពេញនិយមប្រចាំហាង។

ក្រៅពីកាហ្វេ អ្នកទាំងអស់គ្នាក៏អាចញ៉ាំជាប្រភេទទឹកដោះគោរសជាតិផ្លែឈើដូចជា Strawberry Milk រសជាតិជូរអែម , Lychee Milk ឈ្ងុយផ្លែគូលែន ផ្អែមលមៗ, និង Japanese Melon Milk ដែលមានក្លិនឈ្ងុយពីត្រសក់ស្រូវជប៉ុន ហើយរសជាតិឆ្ងាញ់ប្លែកម្យ៉ាងបស់គេ។

ហើយសម្រាប់អ្នកចូលចិត្តញ៉ាំភេសជ្ជៈរាងជូរជូរវិញ សាកជាមួយ Fresh Passion Fruit Juice ទៅ មិនខកបំណងទេ! សំខាន់ផ្លែផាស់សិននេះយកមកពីខេត្តមណ្ឌលគិរី ហើយចំរាញ់ភ្លាមៗនៅហាងផ្ទាល់តែម្តង។

ភេសជ្ជៈបែបក្តៅដូចជា Cappuccino,  Cafe Latte និង Hot Americano វិញ ក្លិនឡើងឈ្ងុយម៉ង តែបើចង់បន្ថែមរសជាតិឲ្យកាន់តែអ៊ែម ពួកយើងណែនាំឲ្យញ៉ាំជាមួយនំ Croissant ក្តៅ ស្រួយៗនៅទីនោះ។ ហើយបើចង់ញ៉ាំបែបផ្អែមកាត់ល្វីងវិញ អ្នកទាំងអស់គ្នាអាចសាកញ៉ាំជាមួយនំ Croffle តែម្តងទៅ!

នៅទីនេះក៏មាននំខេកស្អាតៗសម្រាប់សែនកាមេរ៉ា ផុសស្ទូរីដែរ XD មានតាំងពី Red Velvet Cake, Strawberry Cake ហើយ Chocolate Cake ទៀត! បានហៅមួយស្លាយយកមកញ៉ាំកំដរមាត់ម្នាក់មួយ ពេលធ្វើការងារក្រុមអី ដឹងតែកប់ម៉ង!

ភេសជ្ជៈក៏ប្លែក កន្លែងថតរូបក៏ឡូយ មាននំខ្យូតៗទៀត ចឹងសិស្ស នឹង អ្នកនៅ ម្តុំ កម្ពុជាក្រោម និង សន្ធមុខ យើងកុំភ្លេចមកលេងទាំងអស់គ្នាណា!

Soul Coffee Cambodia

  • Soul Coffee Cambodia , 745 Kampuchea Krom Blvd (128), Phnom Penh 12156
  • 086388399

អត្ថបទគួរតែអានបន្ទាប់