មីខគោសុខមុំ ល្បីតាំងពីបាក់ទូករហូតដល់ K63

អ្នកណាគេខ្លះចូលចិត្តញុំាមីខគោ? មីខគោសុខមុំ ជាហាងមីខគោដែលមានភាពល្បីល្បាញខ្លាំងនៅម្តុំបាក់ទូក។

មីខគោសុខមុំ
មីខគោសុខមុំ

អ្វីដែលពិសេសអំពីមីខគោនៅហាងនេះគឺថា តម្លៃសមរម្យហើយមានមីច្រើន សាច់ច្រើន ប្រហិតក៏ច្រើនទៀត។ អ្វីដែលអស្ចារ្យជាងនេះទៅទៀតគឺ ទឹកស៊ុបខគោដែលមានរសជាតិឆ្ងាញ់អស្ចារ្យ ញុំាហើយចង់ញុំាទៀត។

មីខគោសុខមុំ

មីខគោសុខមុំ

ក្រៅពីមីខគោ នៅហាងនេះក៏មានលក់នូវ មីតុងយុំា ដែលឆ្ងាញ់ពិសេស ហើយលោកអ្នកក៏គួរតែសាកផងដែរ។

Photo Courtesy @ Lim Seng

Photo Courtesy @ Lim Seng

ថ្មីៗនេះ ហាងនេះក៏បានបើកលក់នៅ អាហាដ្ឋានរទេះ K63 ផងដែរ ហើយក៏កំពុងទទួលបានការគាំទ្រយ៉ាងច្រើននៅទីនោះដូចគ្នា។

មីខគោសុខមុំ at K63

មីខគោសុខមុំ at K63

កុំភ្លេចណា បើចង់ញុំាមីខគោ កុំភ្លេចគិតដល់ មីខគោសុខមុំ!

 

តម្លៃ៖ ៧៥០០៛ សម្រាប់មីខគោ និង ៨៥០០៛ សម្រាប់មីតុងយុំា។

ទីតាំង៖ នៅលើកែងផ្លូវ 161 ក្រោយវិទ្យាល័យបាក់ទូក | Googlemap និង នៅក្នុង អាហាដ្ឋានរទេះ K63 | Googlemap 

អត្ថបទគួរតែអានបន្ទាប់