គ្រឿងសមុទ្រនៅហាង សុខ ហេង ថ្មីក៏ថ្មី ស្រស់ក៏ស្រស់ ហើយជារបស់ធម្មជាតិទៀត

ពេលនិយាយពីគ្រឿងសមុទ្រ ប្រាកដជាគិតដល់ប្រភេទដែលស្រស់ញញឹម ញ៉ាំទៅទន់ឆ្ងាញ់ មានជាតិពេញមាត់ហើយមែនទេ? អូខេ! ចាំ FoodBuzz ណែនាំឲ្យស្គាល់កន្លែងមួយនៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តង ហើយមានលក់គ្រឿងសមុទ្របោះដុំ និងលក់រាយ ជាច្រើនប្រភេទ។

កន្លែងមួយនោះមានឈ្មោះថា «ហាងសុខ ហេង គ្រឿងសមុទ្រ»

មិនថាមឹក ក្តាម បង្គា បង្កង ត្រីសមុទ្រ គ្រំ ងាវ អយស្ទ័រ កាំប្រម៉ាសមុទ្រ និងអាហារសមុទ្រធម្មជាតិផ្សេងទៀត ទំហំណា ឬប្រភេទណានោះទេ នៅទីនេះ គឺមានលក់ទាំងអស់តែម្តង។ ហើយបើសិនអ្នករវល់ ឬមិនចង់ចម្អិនខ្លួនឯងនោះ អាចប្រើប្រាស់សេវាចម្អិនឲ្យឆ្អិនស្រាប់ ដែលមានទាំងស្រុះ ចំហុយ និងឆា រួចយកទៅញ៉ាំតែម្តងក៏បានដែរ។

មិនត្រឹមតែប៉ុណ្ណោះ នៅហាង សុខ ហេងគ្រឿងសមុទ្រ ក៏មានលក់ជាអាហារកក រួមមានសាច់គោអូស្រ្តាលីទៅតាមប្រភេទ ព្រុយត្រី​ សាច់ជ្រូក​ សាច់ត្រី ដំឡូងបារាំង គាវនិងច្រើនមុខទៀត ដែលសុទ្ធតែប្រកបដោយគុណភាពខ្ពស់ និងអាចរក្សាទុកនៅក្នុងទូទឹកកកបានយូរ ហើយងាយស្រួលចម្អិនទៀតផង។

សម្រាប់អ្នកញ៉ាំស៊ុបវិញ ទីនេះក៏មានជាប្រភេទរសជាតិទឹកស៊ុបច្រើនប្រភេទ បន្លែ ព្រមទាំង​ប្រហិតច្រើនមុខច្រើនបែប ដែលអ្នកអាចរើសបានតាមចំណូលចិត្តរបស់លោកអ្នក។

និយាយថា ពេលញ៉ាំគ្រឿងសមុទ្រ ឬក៏ស៊ុបអីហ្នឹង បើបាន 7UP ត្រជាក់ៗអមជាមួយទៀត រសជាតិប្រាកដជារឹតតែពិសេស។ កុំភ្លេចសាកមើលណា៎!

ដើម្បីបំពេញតម្រូវការរបស់អតិថិជន ព្រមទាំងសម្រួលដល់ការទិញផងនោះ ហាងសុខ ហេង ក៏មានសេវាដឹកជញ្ជូនដល់ផ្ទះផងដែរ។ សូមធ្វើការទាក់ទងតាមហ្វេសប៊ុកផេក Sok Heng Seafood ឬលេខទូរសព្ទ 077 975 555 សម្រាប់ការកុម្ម៉ង់ ក៏ដូចជាព័ត៌មានបន្ថែម៕

Sok Heng Seafood

អត្ថបទគួរតែអានបន្ទាប់