នំសែនព្រះខែស្នូលការ៉េម! ទន់ៗ ត្រជាក់ៗ ញ៉ាំជក់មាត់ និង ងាយស្រួលធ្វើ!

ដល់ពេលសែននំព្រះខែទៀតហើយ! នំព្រះខែរាល់ដងធ្លាប់តែញ៉ាំស្នូលសណ្តែក ស្នូលឈូក ស្នូលដូង និងស្នូលជាផ្សេងៗទៀត ឆ្នាំនេះប្តូររសជាតិម្តងហ្ហៃ៎? នំព្រះខែនេះគឺប្លែកពីនំដែលធ្លាប់សាកពីមុនៗមក។ សាច់វាទន់ៗស្វិតៗ ហេីយមួយម៉ាតៗមានរសជាតិការ៉េមផ្អែមត្រជាក់ពីក្នុង។ ថ្ងៃនេះ CookBuzz នឹងមកបង្រៀនអ្នកទាំងអស់គ្នាពីរបៀបធ្វើនំព្រះខែស្នូលការ៉េម ឬ Snowy Ice Cream MoonCake ម្តងតស់!

គ្រឿងផ្សំ៖

ម្សៅអង្ករដំណើប (35g)
ម្សៅអង្ករខ្សាយ (35g)
ម្សៅពោត (25g)
ការ៉េម (រសជាតិតាមចំណូលចិត្ត)
ស្ករស (30g)
ទឹកដោះគោ (135g)
ប្រេងឆា (18g) 

វិធីធ្វើ៖

១ យកការ៉េមសម្រាប់ធ្វើស្នូល (រសជាតិណាក៏បាន) មកពូតជាដុំតូចៗ (មួយដុំប្រហែល​ 20g) រុំក្នុងប្លាស្ទិករុំចំណីអាហារ រួចទុកក្នុងទូរទឹកកកកន្លែងកក

២ ចាក់ទឹកដោះគោក្នុងចាន រួចកូរជាមួយស្ករសឲ្យរលាយល្អ មុននឹងចាក់ម្សៅអង្ករដំណើប និងម្សៅអង្ករខ្សាយចូលរួចកូរឲសព្វម្តងទៀត

៣ ចាក់ម្សៅពោត និងប្រេងឆាចូលហើយកូរឲសព្វ ហើយចំអិនរហូតដល់ល្បាយឆ្អិន (ប្រហែល ២៥-៤០នាទី)

៤ ពុះរំលឹកល្បាយដែលឆ្អិននោះជាដុំៗ រួចទុកចោលរយៈពេលប្រហែល១០នាទីឲត្រជាក់

៥ រំលីងម្សៅឆាកនុងខ្ទះស្ងួត រួចទុកមួយឡែក ទុកសម្រាប់ប្រើពេលលុញសំបកនំ

៦​ យកល្បាយដែលត្រជាក់​មកលុញឲ្យរលោងស្មើសាច់ (យកម្សៅអង្ករដំណើបដែលរំលីងហើយមកលាបនឹងកំរាល កុំឲ្យស្អិត) មុននឹងរំលឹកវាជាដុំតូចៗសម្រាប់ធ្វើជាសំបកនំ (មួយដុំប្រហែល​ 30g) ហើយលុញឲ្យសំប៉ែតស្តើងៗ

៧ យកស្នូលការ៉េមចេញពីក្នុងទូរ រួចយកវាមកមូលខ្ចប់ជាមួយសំបកនំ

៨ យកម្សៅអង្ករដំណើបដែលរំលីងហើយមកលាបនៅក្នុងពុម្ពនំព្រះខែ មុននឹងសង្កត់នំ

៩ ដាក់ក្នុងទូរទឹកកកករយៈពេលប្រហែល៣០នាទី រួចញ៉ាំបាន

អត្ថបទគួរតែអានបន្ទាប់