នៅផ្សារថ្មីមានលក់អីញុំាខ្លះ?

រឿងញុំាអីមួយ ពិបាកជាងអីទៅទៀត។ ពេលខ្លះឃ្លានណាស់ តែរកនឹករបស់ដែលខ្លួនចង់ញុំាមិនឃើញសោះតែម្តង។ ពេលខ្លះច្រណែនអ្នកដែលរស់នៅម្តុំផ្សារថាគេសំបូររបស់ញុំាណាស់ តែអ្នកខ្លះក៏ថាអត់មានអីញុំាដូចគ្នា! ឥទ្បូវយើងមកអានទាំងអស់គ្នាថាតាមផ្សារធំៗនៅក្នុងទីក្រុងភ្នំពេញ មានលក់របស់ញុំាពិសេសៗអ្វីខ្លះ ហើយយើងចាប់ផ្តើមមុនគេជាមួយផ្សារថ្មី៖

(សូមបញ្ជាក់ថា តារាងខាងក្រោមនេះធ្វើតាមលំដាប់ មិនមែនជាចំណាត់ថ្នាក់នោះទេ)

 

#1 មីស៊ុប និង បបរលត

សួរថាអ្នកណាដែលមិនចូលចិត្តញុំាទឹកស៊ុប គុយទាវស៊ុប មីស៊ុប សូម្បីតែឆ្អឹងស៊ុប? សម្រាប់អាហារមួយនេះគឺងាយស្រួលរកជាងគេ ព្រោះថាកម្រថាក្នុងផ្សារណាដែលមិនមានលក់ណាស់។

centralmarket

តូបលក់មីស៊ុបមួយកន្លែងក្នុងផ្សារថ្មី

ហើយសម្រាប់នៅក្នុងផ្សារថ្មីនេះវិញ ទីតាំងដែលមានលក់មីស៊ុបមានច្រើនតូប ហើយតូបនិមួយៗមានលក់លាយជាមួយនឹងបបរលតផងដែរ។ តម្លៃជាមធ្យមក្នុងមួយចានគឺ 7,000 រៀលទ្បើងទៅ សម្រាប់សាច់មាន់ ដែលជាតម្លៃរាងខ្ពស់ជាងតូបលក់នៅខាងក្រៅ។

 

#2 បបរសាមចូក

តិចថាអត់ដឹងថាបបរសាមចូកនឹងយ៉ាងម៉េចចុះ? បបរសាមចូកឆ្ងាញ់នៅផ្សារថ្មី មានភាពល្បីល្បាញច្រើនជំនាន់មកហើយ កុំថាទ្បើយអ្នកលក់ដែលបន្តត្រកូល 2-3 ជំនាន់ហើយនោះ សូម្បីតែអ្នកញុំាដូចជាគ្រួសារខ្ញុំ គឺញុំាចូល ២ជំនាន់ហើយ។

 

centralmarketsnack

បបរសាមចូកក្តៅៗ គួរអោយចង់ពិសារ

ញុំាតាំងពីតម្លៃ 4,000 រៀលក្នុងមួយចាន ឥទ្បូវនេះទ្បើងដល់ 8,000 រៀលក្នុងមួយចានតូចទៅហើយ។ សាច់ដែលអ្នកអាចបន្ថែមនៅលើបបរមានច្រើនជំរើសដូចជា មឹកជ្រក់ បង្គា ប្រហិតត្រី គ្រឿងក្នុងជ្រូក ក្រពះជាដើម បន្ថែមពីលើជាមួយខ្ញី ធ្វើអោយរសជាតិកាន់តែឈ្ងុយឆ្ងាញ់។

 

#3 គួង និង បាញ់ឆែវ

centralmarketsnack

 

បើនិយាយថាដើរហួសតូបលក់គួងនៅផ្សារថ្មី គឺពិតជាមិនអាចទៅរួចនោះទេ។ តូបលក់គួងមួយនេះគឺនៅស្របនឹងផ្លូវកន្លែងញុំាអីតែម្តង ហើយជារឿយៗ មានទាំងភ្ញៀវជាតិ និង អន្តរជាតិចូលញុំា ដែលលក់ក្នុងតម្លៃគួងមួយពី 2,000 – 3,000 រៀល។ ក្រៅពីគួង នៅជិតគ្នាហ្នឹងឯង គឺតូបលក់បាញ់ឆែវ ជាជម្រើសមួយទៀតសម្រាប់អ្នកញុំា។

 

centralmarketsnacks

 

#4 ប្រហិតស្ងោរ ប្រហិតបន្លែចៀន

centralmarketsnacks

ឃើញហើយថាអត់ឃ្លានម៉ាម៉ាត់ទៅ

ស្របពេលដែលស៊ុបប្រហិតចង្កាក់កំពុងតែរីកដុះដាលក្នុងទីក្រុងភ្នំពេញ គឺយើងមិនអាចបំភ្លេចទីតាំងដែលងាយស្រួលក្នុងការស្វែងរកប្រហិតស្ងោរជាងគេនោះ គឺតូបប្រហិតស្ងោរនៅក្នុងផ្សារថ្មីនេះហើយ។ មានចំនួនសរុប 4-5 តូប ដែលសុទ្ធតែមានលក់ទាំងប្រហិតស្ងោរ និង ប្រហិតចៀនដែលអ្នកអាចជ្រើសរើសបានតាមចិត្តចង់។

 

centralmarketsnacks

ក្នុងមួយចង្កាក់មានតម្លៃ 1,500-2,000 រៀលទៅតាមប្រភេទដែលអ្នកជ្រើសរើស មានតាំងពីរ ក្រពះជ្រូក ត្រចៀកជ្រូក លំពែង ថ្លើម រហូតដល់ ប្រហិតសាច់គោ-សាច់ជ្រូកដោតចង្កាក់។

 

#5 បង្អែមពងមាន់

 

ធ្លាប់សាកបង្អែមប៉ូវកម្លាំងមួយមុខនេះហើយរឺនៅ? បើនៅ មិនទាន់យឺតពេលទេ អាចមកសាកនៅផ្សារថ្មីបាន តូបលក់គឺនៅទល់មុខនឹងតូបបបរសាមចូកតែម្តង។ មួយកូនចាន មានពងមាន់មួយគ្រាប់ ក្នុងតម្លៃ 4,000 រៀល មិនផ្អែមពេក មិនសាបពេក ហើយមិនមានភាពឆ្អាបរបស់ពងមាន់នោះទេ។

 

#6 មឹកអាំង និង គ្រឿងសមុទ្រច្រើនប្រភេទ

centralmarketsnack

កូរពោះបន្តើរៗហើយ

នឹកឃើញអនុស្សាវរីយ៍ 5-6 ឆ្នាំមុនដែលម៉ាក់ធ្លាប់នាំទៅញុំាមឹកអាំង នៅច្រកខាងកើតចូលផ្សារថ្មីលើកដំបូង។ ហើយបើនិយាយពីជិះកាត់វិញ ក្លិនមឺកអាំង ដែលធ្វើអោយអ្នកដែលធ្វើដំនើរឆ្លងកាត់ជាសមិនបត់ចូលញុំា មិនបាន។

 

centralmarketsnacks

 

តែក្រោយពីការជួសជុលផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តូបលក់មឹកអាំងទាំងនោះបានផ្លាស់ប្តូរមកនៅច្រកខាងលិចវិញហើយ ហើយមានលក់ចាប់ពីម៉ោង 11 ព្រឹករហូតដល់ ម៉ោង 5 ល្ងាច ដែលអ្នកអាចញុំាជាអាហារថ្ងៃត្រង់ក៏បាន ជាអាហារសម្រន់រសៀលក៏បាន រឺខ្ចប់ទៅបរិភោគនៅផ្ទះសម្រាប់អាហារពេលល្ងាចក៏បាន។

 

ចំពោះមុខម្ហូបដែលមានលក់ ក្រៅពីមឹកអាំង មានដូចជាបង្គាអាំង ក្តាមស្ងោរ ងាវស្រុះ ត្រីដុតខ្ចប់ លាសសមុទ្រចំហុយ និងត្រីបបែលអាំង។ សម្រាប់តម្លៃមឹកវិញ គឺមានចាប់ពី 18,000 រៀល តូចល្មមសម្រាប់ញុំាម្នាក់ឯង ទៅ ពីរនាក់ រហូតដល់មឹកធំបំផុតក្នុងតម្លៃ 50,000 រៀល។

 

#7 នំគូឆាយ

centralmarketsnacks

 

បើនិយាយដល់នំគូឆាយវិញ ច្បាស់ជាមិនអាចបំភ្លេចតូបអ៊ីលក់នំគូឆាយនៅផ្សារថ្មីបាននោះទេ ញុំាតែពីរដុំធំៗអស់ប្រហែល 6,000 រៀល បានឆ្អែតមួយពេល បន្ថែមជាមួយនឹងទឹកអំពៅ ទឹកសណ្តែក ទឹកត្រចៀកក្រាញ់ មួយកំប៉ុង 2,000 រៀលទៀត កាន់តែពិសេស បាត់អស់ភាពន័យហត់ពីការដើរផ្សារ និង អាកាសធាតុក្តៅស្អុះស្អាប់មួយគ្រាដែរ។

 

ហើយនេះជានំចំណី អាហារផ្សេងៗទៀតដែលអ្នកអាចរកបាន នៅក្នុងផ្សារធំថ្មីនេះឯង ត្រៀមតែលុយទៅ មិនខ្វះរបស់ញុំាទេ :D

IMG_6498

ខ្ចប់ក៏បាន ញុំានៅកន្លែងក៏បាន

IMG_6505

នំច្រើនមុខណាស់ ញុំាមួយណាចោលមួយណា

IMG_6506

នំពុម្ពក្តៅៗ ដុតថ្មីៗ

IMG_6525

សូម្បីតែម្ជូរត្រាំក៏ទំនងដែរ

IMG_6530

តោះទៅញុំាបង្អែម

IMG_6536-1

មិនទិញដូចជាមិនគប្បីនឹងខ្លួនឯង

IMG_6542

បានបាយមួយចានជាមួយក្តាមប្រៃ មិនដឹងជាល្អយ៉ាងណា

IMG_6552

បាយដំណើបខ្នុរ ឃើញហើយឃ្លាន

IMG_6557

នំដែលញុំាតាំងពីតូច ដល់ឥទ្បូវនៅតែមិនចេញធុំ

IMG_6564

នំប័ុងខ្ទិះ ដំទ្បូងខ្ទិះ ដូចជាខានយូរហើយ

IMG_6571

កុំថាទ្បើយត្រឹមកំពិសបំពងម្ស៉ៅ មានដល់កូនបង្កងបំពងម្ស៉ៅស្រួយៗ ក្តៅៗទៀត

IMG_6586-1

សុំលតឆាសាច់គោ ពងទារមួយចានឥទ្បូវមកបង

IMG_6601

មិនភ្លេចជាមួយនំកងខ្មែរ ផ្អែមឈ្ងុយឆ្ងាញ់ មិនចាញ់ដូណាត់ស្រុកគេទេ

 

អត្ថបទគួរតែអានបន្ទាប់