មិនមានដំណើរកំសាន្ដ ក៏អាចមើលកាំជ្រួច Countdown ឆ្លងទសវត្សរ៍ថ្មីនៅស្កាយបារទាំង 21 នេះបានដែរ!

សល់តែប៉ុន្មានថ្ងៃទៀតដាច់ឆ្នាំ 2019 ចូលឆ្នាំថ្មី ទសវត្សរ៍ថ្មី 2020 ស្រេច​! មិនចង់រលឹក តែ FoodBuzz ចង់ប្រាប់ថា ចាស់មួយឆ្នាំទៀតហើយ! កុំទាន់ខ្វល់ អាយុគ្រាន់តែជាតួលេខ គិតអ្វីដែលសប្បាយដល់ផ្លូវអារម្មណ៍សិនទៅ។ អញ្ចឹងបំណាច់ឆ្នាំនេះ មានគម្រោងទៅណាដែរ? បើចង់ឆ្លងឆ្នាំនៅភ្នំពេញជាមួយមិត្តភក្ដិ មនុស្សជាស្រឡាញ់ ឬក្រុមគ្រួសារទេ FoodBuzz ណែនាំជាពិសេសពី Skybars ទាំងនេះ ដើម្បីរំសាយអារម្មណ៍ មើលកាំជ្រួចខោនដោននឹងគេ ចែកជូនប្រិយមិត្ត។

*លេខរៀងមិនតាមលំដាប់ *

#1 Juniper Gin Bar

ជាស្កាយបារនៅមាត់ទន្លេ ហើយនៅជាន់ទី 12 ដែលអ្នកអាចមើលទេសភាពជា 360 ដឺក្រេថែមទៀតផង។

Juniper Gin Bar

Juniper Gin Bar

ទំនាក់ទំនង៖ 086 445 901 ទីតាំង៖ ជាន់ទី 12 នៃសណ្ឋាគារ Point Boutique Hotel ផ្លូវ 130 សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ | Googlemap 

#2 Sora/Iza

អ៊ែមបាត់! ស្កាយបារ Sora នៅលើសណ្ឋាគារប្រណិតដ៏ខ្ពស់សន្លឹមចំកណ្ដាលទីក្រុងភ្នំពេញ។ លោកអ្នកអាចទទួលទានអាហារយ៉ាងសម្បូរបែប និងពិសាស្រាក្រហម ឬ Champagne ឬ Cocktail ប្រចាំស្កាយបារទៀតផង។ ប្រសិនបើមិនចង់ទៅចូលជាលក្ខណៈស្កាយបារ អាចចូល Iza ភោជនីយដ្ឋានបែបជប៉ុនក៏បាន។ តែគួរតែតេរទៅកក់កន្លែងមុននឹងទៅ ព្រោះកន្លែងមានកំណត់!

Sora Sky bar

Iza

Iza

ទំនាក់ទំនង៖ 023 936 866

ទីតាំង៖ រុក្ខវិថីព្រះមហាក្សត្រីយានីកុសមៈ (106) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#3 5 Drunk Men

អាចនឹងស្គាល់ច្បាស់ ព្រោះ FoodBuzz បានណែនាំអ្នកកាលឆ្នាំមុន ទាំងតម្លៃសមរម្យ និងរសជាតិអាហារក៏ពិសេស។ នៅថ្ងៃឆ្លងឆ្នាំនៅទីនេះ ក៏មាននូវកម្មវិធី New Year’s Eve កំសាន្ដឆ្លងឆ្នាំមើលកាំជ្រួចផងដែរ។

5 Drunk Men

5 Drunk Men

ទីតាំង៖ ផ្ទះលេខ 317E ជាន់ទី 3, តីរវិថីព្រះស៊ីសុត្ថិ នៅខាងមុខជិតវត្តឧណ្ណាលោម | Googlemap 

ចំណតទ្បាន៖ នៅខាងមុខវត្តឧណ្ណាលោម ចម្ងាយប្រហែល 100m ពី 5 Drunk Men

 #4 Vehaa

ថ្មីត្បិតតែមិននៅមាត់ទន្លេ តែស្កាយបារមួយដ៏ខ្ពស់មួយដែលអាចមើលកាំជ្រួចនៅខាងមាត់ទន្លេផងដែរ។

Vehaa

Vehaa

ទីតាំង៖ ផ្លូវ​សុធារស(ជិត AEON MALL I)  | Googlemap 

ទំនាក់ទំនង៖ 099 456 876

#5 G-Star Lounge

មិនចាញ់ Skybar ដទៃ G-Star Lounge ក៏មានកម្មវិធីឆ្លងឆ្នាំ Gala Dinner ផងដែរ។ សំបុត្រត្រឹមតែ $25 លោកអ្នកអាចអង្គុយញ៉ាំអាហារប៊ូហ្វេគ្រឿងសមុទ្រ ស្ដាប់ការប្រគុំតន្ដ្រីយ៉ាងពិរោះ ទទួលបានរបាំងមុខដ៏ស្រស់ស្អាតមួយ និងកាំជ្រួចមួយដើម អុជកាំជ្រួចឆ្លងឆ្នាំរួមគ្នា ថែមទាំងទទួលបានស្រាក្រហម 1 ដបទៀតផង។ អញ្ចឹងបើចង់ញ៉ាំប៊ូហ្វេបែបរ៉ូមែនទិនជាមួយមនុស្សជាទីស្រឡាញ់ ឬមិត្តភក្ដិ ក្នុងថ្ងៃឆ្លងឆ្នាំអាចពិចារណា G Star Lounge នេះបានណា។

G-Star Lounge

G-Star Lounge

ទីតាំង៖ ខាងក្នុង​កោះពេជ្រ | Googlemap 

ទំនាក់ទំនង៖ 092 555 335 / 093 666 036

#6 Touk Restaurant & Bar

មិនមែនជាស្កាយបារ តែអាចនិយាយបានថាភោជនីយដ្ឋានបែបបារនៅជាន់ខាងលើ អញ្ចឹងប្រិយមិត្តដែលអាចអង្គុយនៅខាងក្រៅអាចនឹងមានឱកាសមើលកាំជ្រួច។

Touk Restaurant & Bar - Photo Courtesy @Sophana Phana

Touk Restaurant & Bar - Photo Courtesy @jglassey

ទីតាំង៖ តីរវិថី ព្រះស៊ីសុវត្ថិ កែងនឹងផ្លូវ 178 (មាត់ទន្លេ) | Googlemap  

ទំនាក់ទំនង៖ 012 248 694

 #7 Paragon SkyBar

ជាស្កាយបារដែលស្ថិតនៅមាត់ទន្លេ អ៊ែមមិនខានបើបានទៅទីនេះ ព្រោះបានមើលទេសភាព ការបាញ់កាំជ្រួចឆ្លងឆ្នាំ និងបានរំសាយអារម្មណ៍ជាមនុស្សជាទីស្រឡាញ់ ឬមិត្តភក្ដិទៀតផង។

Paragon SkyBar

ទីតាំង៖ ផ្លូវ 144 (បត់ជ្រក BluePumpkin មាត់ទន្លេ) | Googlemap 

ទំនាក់ទំនង៖ 023 216 816

#8 River Crown Restaurant & Bar

ស្រដៀងនឹងបារខាងលើដែរ ជាបារហើយក៏ជាភោជនីយដ្ឋាន អញ្ចឹងបានទាំងញ៉ាំ បានទាំងផឹក។

River Crown Restaurant & Bar

River Crown Restaurant & Bar

ទីតាំង៖ តីរវិថី ព្រះស៊ីសុវត្ថិ កែងនឹងផ្លូវ 178 (មាត់ទន្លេ) | Googlemap 

ទំនាក់ទំនង៖ 012 248 694

 #9 Panorama Mekong Hostel and Restaurant

ប្រហែលជាស្គាល់គ្រប់គ្នាហើយ Panorama Mekong Hostel and Restaurant ដែលមានបារនៅជាន់ទី 2។ ដោយសារតែមានយុវជន និងយុវតីស្គាល់ច្រើន អញ្ចឹងគួរកក់ឲ្យបានឆាប់។

Panorama Mekong Hostel and Restaurant

Panorama Mekong Hostel and Restaurant

ទំនាក់ទំនង៖ 087 500 400

ទីតាង៖ តីរវិថីព្រះស៊ីសុវត្ថិកែងនឹងផ្លូវ 178 ជិតវាលព្រះមេរុហ៍ | Googlemap 

#10 Le Moon Terrace Bar

នៅស្កាយបារមួយនេះដែរ កម្មវិធីឆ្លងឆ្នាំចាប់ពីម៉ោង 6​ រសៀល ដល់អាធ្រាត្រ តែសូមកក់កន្លែងទុកឲ្យហើយទៅណា។

Le Moon Terrace Bar

Le Moon Terrace Bar

ទីតាំង៖ ផ្លូវ 154 កែងផ្លូវ 178 (មាត់ទន្លេ)​ | Googlemap  

ទំនាក់ទំនង៖ 087 600 768

#11 Cloud9 SkyBar

Cloud9 Skybar ក៏មានកម្មវិធីឆ្លងឆ្នាំមិនចាញ់កន្លែងដទៃ។ កម្មវិធី Elegant Party Night នឹងនាំអ្នកទៅកាន់ភាពសប្បាយរីករាយជាមួយនឹងប៊ូហ្វេ ការសម្ដែងសៀក ការសម្ដែងបទចម្រៀង និងមាន DJ Shaman ទៀតផង។ ជាពិសេសមិនអាចទៅផ្ទះវិញដោយមិនទាន់ចាប់រង្វាន់នោះទេ។

Cloud9 Skybar & Kitchen

Cloud9 Skybar & Kitchen

ទំនាក់ទំនង៖ 085 333 672

ទីតាំង៖ ខាងលើសណ្ឋាគារ Sun & Moon Urban ផ្លូវ 136 | Googlemap  

#12 Sokha Phnom Penh Hotel & Residence

នៅសណ្ឋាគារ Sokha Phnom Penh Hotel & Residence នេះផងដែរ ក៏មាននូវកម្មវិធីឆ្លងឆ្នាំ New Year Eve Gala Dinner ដែលនឹងចាប់ផ្ដើមនៅម៉ោង 6 រសៀល រហូតដល់ម៉ោង 1 ភ្លឺ។

Sokha Phnom Penh Hotel & Residence

ទីតាំង៖ ផ្លូវកែវចិន្តា(ត្រើយម្ខាង) |​​ Googlemap 

ទំនាក់ទំនង៖ 023 685 8888

#13 Veata SkyLounge & Restaurant

ចង់ឆ្លងឆ្នាំមើលកាំជ្រួច គយគន់ទេសភាពមាត់ទន្លេពីជាន់ទី 17 អាចមក Veata SkyLounge & Restaurant បាន ដោយទីនេះក៏មាននូវកម្មវិធី Gala Dinner New Year Eve Countdown។ កម្មវិធីនេះ មានបម្រើជូននូវអាហារប៊ូហ្វេបែបអាស៊ី និងអន្ដរជាតិដ៏សម្បូរបែប។ មិនតែប៉ុណ្ណោះ ក៏មាននូវភេសជ្ជៈ និងភេសជ្ជៈជាច្រើនដោយឥតកំណត់ ទស្សនានូវការសម្ដែងកំប្លែង និងសប្យាយរីករាយជាមួយហ្គេមកំសាន្ដ និងរង្វាន់ជាច្រើនទៀត។ ម៉ោះ រីករាយឆ្លងឆ្នាំនៅ Skybar ដែលអាចមើលឃើញកាំជ្រួច មាន់ទន្លេ និង ទេសភាព 360 ដឺក្រេ។

Veata SkyLounge & Restaurant

Veata SkyLounge & Restaurant

ទីតាំង៖ ខាងលើ Mekong View Tower ផ្លូវ កែវ ចិន្តា(ជ្រោយចង្វារ) | Googlemap  

ទំនាក់ទំនង៖ 016 / 017 43 22 02

#14 Skybar at Lumiere

មកចូលរួមកំសាន្ដសប្បាយនៅថ្ងៃឆ្លងឆ្នាំនៅ Skybar at Lumiere ដែលមានបម្រើអាហារ និងពិសាស្រា ឬ ភេសជ្ជៈផ្សេងៗដោយសេរីទៀតផង។ កម្មវិធីចាប់ផ្ដើមនៅម៉ោង 6 រសៀល រហូតដល់ពាក់កណ្ដាលយប់។

Skybar at Lumiere

Skybar at Lumiere

Skybar at Lumiere

ទីតាំង៖ ​ខាងលើសណ្ឋាគា Lumiere (ផ្លូវ 228) | Googlemap 

ទំនាក់ទំនង៖ 085 764 777/ 085 784 777

#15 Eclipse SkyBar

ស្ថិតនៅលើ Phnom Penh Tower ចំកណ្ដាលទីក្រុងភ្នំពេញ ក៏នៅតែអាចមើលកាជ្រួចបានស្អាត។

Eclipse Skybar

ទីតាំង៖ ខាងលើ​ Phnom Penh Tower (ផ្លូវព្រះមុនីវង្ស)​ | Googlemap  

ទំនាក់ទំនង៖ 023 964 171

#16 Skyard Lounge – Sky Bar

ទីធ្លាធំទូលាយ អាចគយគន់ទេសភាព និងកាំជ្រួចពីលើសណ្ឋានគារ Balcontel Boutique Hotel ជាន់យ៉ាងស្រស់ស្អាត។

ម្ហូបឆ្ងាញ់ កន្លែងស្រួលអង្គុយ មានអីមិនទៅនោះ

Photo @ Skyard Lounge

ទីតាំង៖ ខាងក្រោយ អគារ 42ជាន់ (ផ្លូវ 278) | Googlemap  

ទំនាក់ទំនង៖ 023 727 278

#17 Moon Pizza Bar

Moon Pizza Bar ក៏មាននូវកម្មវិធីមួយឈ្មោះថា Let’s Dance, Countdown to 2019។

Moon Pizza Bar

What about the sound of pizza on your countdown?

ទំនាក់ទំនង៖ 092 291 939 | 086 227 243 | 086 481 883

ទីតាំង៖ ខាងលើសណ្ឋាគារ Essence #222 ផ្លូវ 200 | Googlemap  

#18 COLLIN’S®

ស្ថិតនៅជាន់ទី 13 នៃអគារ The Bridge SOHO ភោជនីយដ្ឋានបែបស្កាយបារ COLLIN’S® ដែលជាប្រ៊េនភោជនីយដ្ឋានដ៏ល្បីពីប្រទេសសឹង្ហបុរី មានបម្រើជាអាហារបែបលោកខាងលិចយ៉ាងសម្បូរបែប ថែមមានបរិយាកាសយ៉ាងល្អ បែបរ៉ូមែនទិកក៏បាន បែបជួបជុំគ្រួសារ ឬមិត្តភក្ដិក៏បាន ថែមទាំងបានមើលកាំជ្រួចឆ្លងឆ្នាំយ៉ាងស្រស់ស្អាតទៀត ព្រោះថានៅជិតកោះពេជ្រនោះអី!

Collin’s

COLLIN'S®

លេខទំនាក់ទំនង៖ 012 328 668

ទីតាំង៖ អគារ The Bridge SOHO ជាន់ទី 13, No 14, ផ្លូវ 78, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន, រាជធានីភ្នំពេញ | Googlemap 

#19 Courtyard by Marriott Phnom Penh

Courtyard by Marriott ជាលំដាប់សណ្ឋាគារមួយល្បីជុំវិញពិភពលោកដែលមានស្ដង់ដារខ្ពស់ទាំងអនាម័យ សេវាកម្ម និងអាហារ។ ស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ ភោជនីយដ្ឋាន The Mekong ដែលសិ្ថតនៅលើសណ្ឋាគារដ៏ប្រណិតមួយនេះ នឹងមិនធ្វើឲ្យអ្នកខកបំណងឡើយ។

Courtyard by Marriott Phnom Penh

Brunch @Courtyard by Marriott®

ទីតាំង៖ អគារលេខ 115, ផ្លូវ 214 កែងផ្លូវ 63 សង្កាត់បឹងរាំង, ខ័ណ្ឌដូនពេញ, រាជធានីភ្នំពេញ | Googlemap 

#20 Mikawa

ឆ្លងឆ្នាំបែបជប៉ុនម្ដងមើល! Mikawa ជាភោជនីយដ្ឋានបែបស្កាយបារជប៉ុនដែលមានបម្រើអាហារជប៉ុនយ៉ាងសម្បូរបែប និងភេសជ្ជៈជាច្រើនប្រភេទ។

Mikawa

Mikawa

លេខទូរស័ព្ទ៖ 023 22 66 99

ទីតាំង៖ ផ្លូវលេខ 278 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន (នៅជាន់ទី 18 នៃ Time Square Apartment Phnom Penh) | Googlemap 

#21 Celeste Sky Bar

Celeste Sky Bar អាចនិយាយបានថាជាស្កាយបារដែលមានកម្ពស់ជាងគេនៅក្នុងក្រុងភ្នំពេញ ដោយស្កាយបារនេះស្ថិតនៅជាន់ទី 43 នៃ Penthouse Resident។ មិនតែប៉ុណ្ណោះ ថែមទាំងអ្នកអាចគយគន់ទេសភាពទីក្រុង 360 ដឺក្រេតែម្ដង ថែមទាំងលឺថាវាវិលដោយខ្លួន​ឯងទៀតផង។

Celeste Sky Bar

Celeste Sky Bar

Celeste Sky Bar

លេខទំនាក់ទំនង៖ 023 23 8881

ទីតាំង៖ ជាន់ទី 43 នៃ Penthouse Residence, No. 83B, វិថីសុធារស, រាជធានីភ្នំពេញ ​| Googlemap 

ចំណាំ៖ ប្រសិនបើមិនចង់ទៅជាលក្ខណៈស្កាយបារ តែរកបរិយាកាសបែបរ៉ូមែនទិន ផាសុកភាព និងមានគុណភាពខ្ពស់អាចមកមើលកន្លែងទាំង 5 នេះបាន។

#1 Topaz

Topaz ជាភោជនីយដ្ឋានលំដាប់មួយក្នុងរាជាណាចក្រកម្ពុជាដែលមានបម្រើនូវម្ហូបអាហារយ៉ាងពិសេស និងស្រាល្អៗជាច្រើនប្រភេទ។ ឆ្នាំនេះ ចុងភៅ Topaz នឹងរៀបចំអាហារយ៉ាងពិសេសសម្រាប់អាហារពេលល្ងាចបំណាច់ឆ្នាំដូចជា អយស្ទ័រស្រស់ ថ្លើមទាល្អប្រណីត និងសាច់គោ Tajima Wagyu ជាមួយទឹកជ្រលក់កូនគោ ផ្សិត និងដំឡូងបារាំង។

Topaz

Topaz

ទំនាក់ទំនងលេខ៖ 015 821 888

ទីតាំង៖ #162 មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#2 Sofitel Phnom Penh Phokeethra

ធ្លាប់តែបានដឹងហើយមែនទេ សណ្ឋាគារ សូហ្វីតែល មិនដែលធ្វើឲ្យអ្នកខកបំណងឡើយ ប្រសិនបើអ្នកកំពុងតែស្វែងរកទីកន្លែងដ៏ល្អប្រណិតមួយដើម្បីនាំមនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារទៅញ៉ាំអាហារមួយពេលយ៉ាងពិសេសក្នុងបរិយាកាសដ៏ប្រពៃ។

Sofitel Phnom Penh Phakeethra

La Coupole @Sofitel Phnom Penh Phokeethra

ទំនាក់ទំនង៖ 023 999 200

ទីតាំង៖  វិថីសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#3 Raffles Hotel Le Royal

អ្នកណាមិនស្គាល់សណ្ឋាគារ Raffles Hotel Le Royal ដ៏ល្បីល្បាញល្អប្រណិតមួយនេះ។ នៅថ្ងៃឆ្លងឆ្នាំ សណ្ឋាគារដ៏អស្ចារ្យមួយនេះក៏មានប្រារព្ធនូវកម្មវិធីសម្រាប់ឆ្លងឆ្នាំដូចជា New Year’s Eve Dom Pérignon Dinner និង New Year’s Eve Midnight Brunch សម្រាប់ពេល Countdown ផងដែរ។

Raffles Hotel Le Royal

Raffles Hotel Le Royal

លេខទំនាក់ទំនង៖ 023 981 888 ឬ dining.leroyal@raffles.com

ទីតាំង៖ រុក្ខវិថីដូនពេញ (92) កែងនឹងមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

#4 Hotel Cambodiana

ស្គាល់ហើយមែនទេ សណ្ឋាគារដែលជាបែបបទខ្មែរ និងត្រូវបានសាងសង់ក្នុងទសវត្សរ៍ទី 60 មកម្លេះ។ អញ្ចឹងបើចង់ទទួលទានអាហារក្នុងបរិយាកាសបែបខ្មែរទំនើប សណ្ឋាគារ Cambodiana សាកសមបំផុតសម្រាប់លោកអ្នក។

Hotel Cambodiana

Hotel Cambodiana

លេខទំនាក់ទំនង៖ 078 809 987 or 078 809 994

ទីតាំង៖ ទល់មុខផ្សារ Pencil តីរវិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap

#5 Oskar Bistro

ថ្មីត្បិតតែមិនមែនជាស្កាយបារ តែក៏ជាភោជនីយដ្ឋានបែបបារផ្ដល់បរិយាកាស និងអាហារឆ្ងាញ់អស្ចារ្យ។ មិនតែប៉ុណ្ណោះ វាក៏ស្ថិតនៅមាត់ទន្លេដែរ។

Oskar Bistro

Oskar Bistro Phnom Penh

លេខទំនាក់ទំនង៖ 023 215 179

ទីតាំង៖ ផ្ទះលេខ 159 តីរវិថីព្រះស៊ីសុវត្ថិ សង្កាត់ផ្សារកណ្ដាលទី 1 ខណ្ឌដូនពេញ | Googlemap 

មានចាប់អារម្មណ៍មួយអីនៅ? ច្រើនពេក ពិបាកសម្រេច​ចិត្ត? FoodBuzz​ ក៏ពិបាកសំរេចចិត្តដែរ…​ប៉ុន្ដែបើរកឃើញកន្លែងដែលចាប់អារម្មណ៍ហើយ FoodBuzz ចង់ប្រាប់កក់ទុកពីថ្ងៃនេះឲ្យហើយទៅ!

ជូនពរឆ្នាំថ្មីទៅ​អ្នកទាំងអស់គ្នា!​

អត្ថបទគួរតែអានបន្ទាប់