Skybar តែមួយគត់នៅកម្ពុជាដែលមានស្រាបៀរដល់ទៅជាង 30 ប្រភេទខុសៗគ្នា

ប្រិយមិត្ត FoodBuzz ភាគច្រើនប្រហែលជាបានដឹងឬក៏ធ្លាប់បានទៅ 5 Drunk Men រួចទៅហើយ អញ្ចឹងប្រាកដជាដឹងហើយថាភោជនីយដ្ឋាននិង skybar នេះមានម្ហូបនឹងភេសជ្ជៈឆ្ងាញ់ៗ និង តម្លៃសមរម្យប៉ុណ្ណាហើយ។ ប៉ុន្ដែអ្វីដែលអ្នកប្រហែលជាមិនទាន់ដឹងនោះគឺ 5 Drunk Men មានស្រាបៀរដល់ទៅជាង 30 ប្រភេទខុសៗគ្នាឯណោះ ច្រើនជាងគេនៅប្រទេសកម្ពុជា។

5 Drunk Men
5 Drunk Men

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំស្រាបៀរ ជាពិសេស Craft Beer តែម្ដង! ព្រោះថាពេលនេះ 5 Drunk Men គឺបាននាំចូលនូវ craft beer ជាង 30 ប្រភេទ រសជាតិប្លែកៗផ្សេងៗគ្នា ហើយ craft beer នេះគឺភាគច្រើនផលិតនៅកម្ពុជាផ្ទាល់ ប៉ុន្ដែសំរាប់ការនាំចេញទៅលក់ក្រៅប្រទេស ដូច្នេះមិនមានលក់នៅលើទីផ្សារកម្ពុជាឡើយ។

IMG_0650 copy

5 Drunk Men

អ្វីទៅជា craft beer? Craft beer គឺជាស្រាបៀរមួយប្រភេទដែលគេផលិតក្នុងរោងចក្រស្រាបៀរតូចៗ តាមរបៀបបុរាណ ដោយមិនប្រើម៉ាស៊ីនទំនើបឡើយ ហើយផលិតក្នុងចំនួនតិច ដែលភាគច្រើនគេអាចហៅបានថាជាស្រាបៀរស្រស់ ដូច្នេះហើយសុពលភាព Craft beer គឺមានរយៈពេលខ្លីមិនយូរដូចស្រាបៀរទូទៅនោះទេ។

5 Drunk Men

5 Drunk Men

ទៅ 5 Drunk Men កុំភ្លេចសាក craft beer ឲសោះ ជាពិសេស 4 ប្រភេទនេះដែលសុទ្ធតែឆ្ងាញ់ៗប្លែកៗ ប៉ុន្ដែ 2 រសជាតិដែល FoodBuzz ពេញចិត្តជាងគេនោះគឺ Coconut Cream Ale ដែលមានក្លិនឈ្ងុយខ្ទិះដូងជាប់ច្រមុះ ហើយ Chiang Mai Blossom Weizen នេះវិញគឺក្រអូបលម្អងផ្���ា សូម្បីតែនារីៗ ឬអ្នកមិនសូវចូលចិត្តក្លិនស្រាបៀរក៏អាចញ៉ាំបានដែរ។

5 Drunk Men

5 Drunk Men

ក្រៅពី craft beer នេះ 5 Drunk Men ក៏មានបន្ថែមជាមុខម្ហូបថ្មីៗ ដែលមានដូចជាឈុតបឺហ្គឺសាច់មាន់បំពង Triple C  ឈុតបឺហ្គឺសាច់ជ្រូកសរសៃរហិរ Spicy Pulled Pork និង ឈុតបឺហ្គឺសាច់គោរសជាតិដើម The Classic Beef ដែលគ្រឿងផ្សំនិងសាច់គឺសុទ្ធតែធ្វើថ្មីៗផ្ទាល់ៗ ក្នុងតម្លៃចាប់ត្រឹមពី $4.5 ប៉ុណ្ណោះក្នុងមួយឈុត ញ៉ាំឡើងហល់!

5 Drunk Men

5 Drunk Men
5 Drunk Men

5 Drunk Men

មុខម្ហូបថ្មីមួយទៀតដែលទើបតែចេញដែរនោះគឺ ខសាច់ចៀមអូស្រ្ដាលី Morrocan Lamb Stew with Mash Potato សាច់ចៀមខឡើងផុយស្រួលញ៉ាំហើយឈ្ងុយ អត់មានធំក្លិនឆ្អាបអីទេ។

Morrocan Lamb Stew with Mash Potato

Morrocan Lamb Stew with Mash Potato

តោះអញ្ចឹងចាំអីទៀត! ចុងសប្ដាហ៍នេះណាត់មិត្តភក្កិទៅគយគន់ទេសភាពមាត់ទន្លេ ខ្យល់បក់រហើយៗ ហើយញ៉ាំបឺហ្គឺក្លែម craft beer រសជាតិថ្មីៗម្នាក់2-3ដបលេងទៅ!

5 Drunk Men

5 Drunk Men
5 Drunk Men

5 Drunk Men

ម៉ោង៖ 5PM – 1AM 

តម្លៃចាប់ពី៖ $3.5 (Cocktail ចាប់ពី $3.5, ស្រាបៀរចាប់ពី $1.00/កែវ និង ស្រាក្រហមចាប់ពី $4.50/កែវ)

ទីតាំង៖ ផ្ទះលេខ 317E, វិថីព្រះស៊ីសុត្ថិ នៅខាងមុខជិតវត្តឧណ្ណាលោម | Googlemap 

ចំណតទ្បាន៖ នៅខាងមុខវត្តឧណ្ណាលោម ចម្ងាយប្រហែល 100m ពី 5 Drunk Men

 

អត្ថបទគួរតែអានបន្ទាប់