ម៉ោះ សាក Shibuya Toast នំប៉័ងថូសល្បីរបស់ជប៉ុនមកដល់កម្ពុជាហើយនៅ Woody Cafe and Salad Bar

Shibuya Toast គឺជានំប៉័ងថូសល្បីនៅប្រទេសជប៉ុនដែលមានរសជាតិផ្អែមឆ្ងាញ់ផ្បំជាមួយទឹកឃ្មុំ និងបន្ថែមរសជាតិតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្តដូចជាសូកូឡា ផ្លែឈើ នំ Pocky ស្ករគ្រាប់ និងការ៉េមជាដើម។ ចាប់អារម្មណ៍តិចៗនៅ? ទាល់តែទៅដល់ជប៉ុនណា បានបានញ៉ាំ តែឥឡូវជិះត្រឹមផ្លូវត្រសក់ផ្អែមបានញ៉ាំហើយ។ ថ្ងៃនេះ FoodBuzz នឹងណែនាំហាងកាហ្វេថ្មីមួយ ដែលប្រិយមិត្តអាចអង្គុយបានទាំងញ៉ាំកាហ្វេ ទាំងអាហារ 3 ពេល និង  Shibuya Toast ប្រចាំហាងនេះតែម្ដង។

អាហារមានឡើងច្រើនមុខឲ្យប្រិយមិត្តជ្រើសរើស ពិបាករើសណាស់មែនទេ?
អាហារមានឡើងច្រើនមុខឲ្យប្រិយមិត្តជ្រើសរើស ពិបាករើសណាស់មែនទេ?

ប្រិយមិត្តជិះហួស IBC (International Book Center) បន្ដិច ប្រិយមិត្តនឹងឃើញហាងកាហ្វេ Woody Cafe & Salad Bar នៅខាងស្ដាំដៃដែលមានទីធា្លចតឡាន និងម៉ូតូធំទូលាយ។ គ្រាន់តែឈានជើងក្នុងហាង អ្នកនឹងចាប់អារម្មណ៍នឹងភាពស្ងប់ស្ងាត់ ការតុបតែងបែបសាមញ្ញតែរ៉ូមែនទិចទៅតាមបទចម្រៀងដែលមានសូរសៀងល្វើយៗនៅក្នុងហាង។

មុខហាងមិនពិបាករក ផ្លាកធំស្រួលមើលហ្មង

មុខហាងមិនពិបាករក ផ្លាកធំស្រួលមើលហ្មង

Woody Cafe & Salad Bar ជាហាងកាហ្វេ តែមានបម្រើជាអាហារអ៊ឺរ៉ុបជាច្រើនមុខ។ អ្វីដែលសំខាន់នោះគឺ ហាងមួយនេះផ្ដោតទៅលើអាហារថែរក្សាសុខភាពគ្មានសារធាតុកាបូនអ៊ីដ្រាតនៅក្នុងអាហារដូចជាសាឡាដដែលត្រូវបានបម្រើជូនប្រិយមិត្តជាច្រើនរសជាតិហ្នឹងតែម្ដង។ ជាពិសេសមានបម្រើអាហារដល់ទៅ 3 ពេល ទាំងអាហារពេលព្រឹក ថ្ងៃត្រង់ រហូតដល់ពេលល្ងាច ថែមទាំងមានបង្អែមលាងមាត់ជាច្រើនមុខឲ្យប្រិយមិត្តជ្រើសរើសថែមទៀតផង។

Woody Cafe & Salad Bar

Woody Cafe & Salad Bar

សម្រាប់អាហារព្រឹក Woody Cafe & Salad Bar មានជាម្ហូបអ៊ឺរ៉ុបចំៗដូចជា Avocado & Corn Toast, Mushroom Toast, Pulled Pork Benedict, Bacon Benedict, និង Classic Omelet។

Classic Omelet

Classic Omelet
Pulled Pork Benedict

Pulled Pork Benedict

ចំណែកអាហារពេលថ្ងៃត្រង់ ប្រិយមិត្តដែលស្រឡាញ់រាង ឬចូលចិត្តញ៉ាំបន្លែអាចញ៉ាំសាឡាដនៅទីនេះបាន។ សាឡាដនៅទីនេះមួយចាន ដឹងតែតឹងពោះតែម្ដង ចានឡើងធំ បន្លែក៏ច្រើន សាច់ក៏ច្រើន បើអ្នកញ៉ាំតិចវិញ ទាល់តែហៅគ្នាជួយញ៉ាំហើយ។

Surf & Turf

Beef & Mushroom
Chicken Cobb

Chicken Cobb
Surf & Turf

Surf & Turf

ចូលមកដល់អាហារពេលល្ងាច Woody Cafe and Salad Bar មានជា Spaghetti, Burger, និង Set Meal ដែលក្នុងមួយមុខៗមានលើសពី 3 រសជាតិ។ ប្រសិនបើប្រិយមិត្តគិតចង់ញ៉ាំ Spaghetti កុំភ្លេចសាកនូវ Spaghetti Carbonara មានសាច់ bacon គ្រីម និង ពងទាស្ងោរក្រៅសំបកយ៉ាងស្រស់ស្អាតគួរឲ្យចង់ញ៉ាំណាស់ ព្រោះថាក្រុមការងារបានសាកវារួចហើយកំពុងតែរៀបគំរោងទៅញ៉ាំវាម្ដងទៀត។

Spaghetti Bolognese

Spaghetti Bolognese
Spaghetti Carbonara

Spaghetti Carbonara
Classic Beef

Classic Beef
Triple C

Triple C

Set Meal មួយឈុតៗគឺមិនអាចរំលងបាននោះទេ បាយភ្លៅមាន់ (Chicken Thigh) បាយសាច់ជ្រូកអាំង (Grill Pork) រហូតដល់ស៊ុបសាច់ចៀម និង Ribeye មានដល់ទៅ 200 ក្រាមក្នុងមួយចានជាមួយនឹងជម្រើសទឹកជ្រលក់យ៉ាងច្រើនរសជាតិដូចជា ម្រេចកំពត, BBQ, teriyaki, Mexican hot sauce, និង spicy Peri-peri។ ជាពិសេសបាយដាំពីអង្ករផ្កាម្លិះ និងបន្លែស្រស់ៗយកមកចម្អិន និងតុបតែងយ៉ាងស្រស់ស្អាតប្លែកភ្នែកជូនអតិថិជន។

Double Chicken Thigh

Double Chicken Thigh
Ribeye

Ribeye

ញ៉ាំឆ្អែតហើយ ប៉ុន្ដែមិនអាចអត់មានបង្អែមលាងមាត់នោះទេ Shibuya Taost មួយមុខនេះ គឺរំលងមិនបានជាដាច់ខាត។ បើស្ដាប់ទៅ ប្រិយមិត្តនឹងគិតថាវាជានំប៉័ងថូស ថ្វីត្បិតវាជានំប៉័ងថូស តែត្រូវបានដាក់បញ្ចូលជាមួយការ៉េម នំ Oreo និង នំ Pocky ជាច្រើនរសជាតិទៅតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្ត ជាមួយការតុបតែងយ៉ាងស្រស់ស្អាតទាក់ទាញភ្នែកមែនទែន។ ផ្អែមល្មមញ៉ាំ ថែមទាំងត្រជាក់ជាប់ចិត្តប្រិយមិត្តមិនខាន។

Shibuya Chocolate Toast

Shibuya Chocolate Toast
Shibuya Matcha Toast

Shibuya Matcha Toast
Shibuya Cookies & Cream Toast

Shibuya Cookies & Cream Toast

នៅទីនេះផងដែរ មានបម្រើទាំងកាហ្វេ ទឹកផ្លែឈើក្រឡុក Frappe តែ ទឹកផ្លែឈើកិនស្រស់ និងភេសជ្ជៈជាច្រើនមុខផ្សេងទៀតទាំងក្ដៅទាំងត្រជាក់ ប៉ុន្ដែបើប្រិយមិត្តចង់អង្គុយរំសាយអារម្មណ៍ជជែកលែងជាមួយមិត្តភក្ដិ ឬមនុស្សជាទីស្រឡាញ់ អាចកុម្ម៉ង់ស្រាបៀរមួយដបពីរបាន។

Woody Cafe & Salad Bar

Woody Cafe & Salad Bar

ម៉ោងបើក៖ 8AM - 8PM

តម្លៃ៖

 

  • ភេសជ្ជៈ $1.40 - $3.50
  • អាហារ $3.50 - $12.00

 

ទីតាំង៖ #148ABC ផ្លូវព្រះត្រសក់ផ្អែម (63) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap   

អត្ថបទគួរតែអានបន្ទាប់