Shangri-la
- Shangri - La Japanese Noodle Bar, Preah Sisowath Quay, Phnom Penh, Cambodia
- 069 624 322
បើអ្នកទាំងអស់គ្នានៅមិនទាន់នឿយណាយនឹងម្ហូបជប៉ុនទេ ពួកយើងនឹងណែនាំអ្នកទាំងអស់ឲ្យមកសាកហាង Shangri-la ម្តង។ អ្នកណាដែលចូលចិត្តមីជប៉ុន ramen ដឹងតែពេញចិត្តរសជាតិនៅ Shangri-la ហើយ ព្រោះថា ramen នីមួយៗរបស់គាត់មានរសជាតិឲ្យជ្រើសរើសច្រើនណាស់ ហើយក៏មានម្ហូបជប៉ុនទំនងផ្សេងៗសម្រាប់កុម្ម៉ង់ទៀតណ៎!
Shangri-la មានដល់ទៅបីសាខា ហើយពេលអ្នកចូលទៅហាងអ្នកនឹងឃើញការតុបតែងរបៀបទំនើបៗ មានរូប Anime តាំងនៅខាងមុខ ហើយពិដានមានរូបផ្កាចម្រុះពណ៌ផ្តិតជាប់ផ្ទាំងអំពូលស្អាតៗណាស់! រីឯបុគ្គលិកក៏គាត់រួសរាយរាក់ទាក់ទៀត។
កុម្ម៉ង់តែមួយភ្លែតបានញុាំហើយ! Ramen មួយចានតម្លៃទាបបំផុត $5.75 តែមានសរសៃមីពីរឲ្យជ្រើសរើស ហើយទឹកស៊ុបមានជាតិល្អណាស់ ហើយបើមានភេសជ្ជ:ផឹកកំដរថែមមួយកែវទៀត ដឹងតែពេញចិត្តតែម្តង។ គាត់ក៏មានទឹកស៊ុបរសជាតិអំបិលពិសេសតាមរដូវកាលដែលមានតែក្នុងហាងគាត់តែប៉ុណ្ណោះ!
ក្រៅពី ramen អ្នកអាចកុម្ម៉ង់អ្វីផ្សេងៗក៏បាន ដូចជាមីគោក មីជ្រលក់ បាយការី គ្រឿងក្លែម សុទ្ធតែមានអនាម័យ ហើយរៀបចំមានគុណភាពណាស់។
សាខាទី 3 របស់ Shangri-la ស្ថិតនៅផ្ទះ #63 ផ្លូវ 456 ម្តុំទួលទំពូង បើកជារៀងរាល់ថ្ងៃពីម៉ោង11ព្រឹក ដល់3រសៀល ហើយពីម៉ោង 5:30 ថ្ងៃត្រង់ដល់ 10 យប់។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.