ញ៉ាំសាច់អាំងនៅ សរ រ៉េ ម៉េចឲ្យទំនង និងកាន់តែពិសេសដូចកូរ៉េ

កាលពីប៉ុន្មានថ្ងៃមុន FoodBuzz ឃើញលេចមុខហាងសាច់អាំងមួយយ៉ាងទំនងក្នុងរឿងភាគកូរ៉េកំពុងល្បី “It’s Okay To Not be Okay” របស់ tvN ពេល Gang Tae និងនារីក្លាហាន Moon Young អង្គុយ Date តែពីរនាក់យ៉ាងរ៉ូម៉ែនទិក តែមានដឹងអត់ថាហាងហ្នឹងគឺហាង សរ រ៉េ (Seorae) ជាហាងសាច់អាំងល្បីដែលមានសាខានៅកម្ពុជាដែរ? ពួកយើងបានទៅភ្លក្សសាច់អាំងដ៏ល្បីល្បាញនេះ ពីរទៅបីដងដែរ ដែលលោកអ្នកអាចអានក្បោះក្បាយនៅទីនេះ។ 

បើចង់ញ៉ាំសាច់អាំងកូរ៉េឱ្យឆ្ងាញ់ទាល់តែញ៉ាំឱ្យត្រូវរបៀប ទើបទទួលបានបទពិសោធន៍ល្អបំផុត។ មិនមែនសាច់ឆ្ងាញ់តែម្យ៉ាងទេ ដែលធ្វើឲ្យបទពិសោធន៍សាច់អាំងរបស់អ្នកពិសេស។ តែអ្នកត្រូវដឹងពីរបៀបញ៉ាំ ដើម្បីឲ្យសាច់ដែលអាំងមានឱជារស។ អ៊ីចឹងម៉ោះ មកដឹងពីជំហាននៃការញ៉ាំងាយៗនៅ សរ រ៉េ ទាំងអស់គ្នា៖

ជំហានទី 1 ៖ ដាក់សាច់អាំងនៅលើជន្ទៀសមុនបន្លែ ដើម្បីឲ្យសាច់ និងបន្លែឆ្អិនទាន់ពេលគ្នា ព្រោះបន្លែឆាប់ឆ្អិនជាង។ ចាំជន្ទៀសក្ដៅសិន សឹមដាក់សាច់អាំងណា៎! ប្រើប្រាស់កន្រ្ដៃដើម្បីកាត់សាច់ជាដុំតូចៗ ដើម្បីងាយស្រួលចម្អិន និងញ៉ាំ។

ជំហានទី 2 ៖  គួរតែដឹងថាពេលណាត្រូវត្រលប់សាច់។ មើលផ្នែកក្រាស់ខាងលើរបស់សាច់បីជាន់! ចម្អិនរហូតដល់ចេញខ្លាញ់ពីសាច់ ទើបលោកអ្នកអាចត្រលប់វាបាន និងឧស្សាហ៍មើលផ្នែកស្ដើងខាងក្រោមរបស់សាច់ជ្រូកហឹរ ឬ Gwangyang Bulgogi។ កាន់តែងាយស្រួលទៀតនោះ លោកអ្នកអាចរកជំនួយពីបុគ្គលិកនៅទីនោះ ដើម្បីទទួលបានបទពិសោធន៍សាច់អាំងដ៏ឆ្ងាញ់។

ជំហានទី 3 ៖ ចាប់ផ្ដើមដាក់បន្លែអាំងលើជន្ទៀស បន្ទាប់ពីត្រលប់សាច់។ បន្លែងាយស្រួលអាំង និងឆ្អិនលឿនជាងសាច់។ តែកុំភ្លេចអាំងដាក់គម្លាតបន្លែ និងសាច់ឲ្យដាច់ពីគ្នា ព្រោះអ្នកនឹងមិនចង់ឲ្យគ្រឿងប្រលាក់សាច់ ចូលជាតិនឹងបន្លែឡើយ ព្រោះវានឹងធ្វើឲ្យបាត់បង់រសជាតិដើមរបស់បន្លែ។

ជំហានទី 4 ៖ បើទៅដល់ហាងសាច់អាំង កុំភ្លេចកុម្ម៉ង់អាហារកូរ៉េដូចជា បាយមូរកូរ៉េ ប៊ីប៊ីមប៉ាប់ និងស៊ុបគីមឈីបន្ថែមទុកញ៉ាំពេលរង់ចាំសាច់ឆ្អិនឲ្យសោះ។ 

 

ជំហានទី 5 ៖ តោះ ចាប់ផ្ដើមខ្ចប់សាច់! ចាប់សាច់ រួចជ្រលក់ក្នុងទឹកជ្រលក់សំណព្វចិត្តរបស់អ្នកណាមួយ (ទឹកជ្រលក់អំបិលម្រេចលាយនឹងល្ង ទឹកម្ទេស សរ​ រ៉េ និងទឹកស៊ីអ៊ីវ សរ រ៉េ) រួចដាក់លើសាឡាដខ្ចប់។ អ្នកក៏អាចបន្ថែម Side dish ឬ ខ្ទឹមសនៅក្នុងសាឡាដខ្ចប់របសអ្នកបាន។ ខ្ចប់ធំល្មមមួយម៉ាត់ ទើបឆ្ងាញ់ណា៎!

ជំហានចុងក្រោយ៖ សាច់អាំងខ្វះអត់បានឡើយ ស្រាកូរ៉េ ឬ ស្រាអង្ករ Makgeolli ដែលនិយមញ៉ាំខ្លាំងជាមួយសាច់អាំងកូរ៉េ ព្រោះវាទៅបន្ថែមរសជាតិសាច់អាំងកូរ៉េមួយពេលរបស់អ្នក។ ឬក៏អ្នកអាចកុម្ម៉ង់ជាស្រាបៀរ តែបើចង់បែបពិសេសជាងហ្នឹងទៀត លោកអ្នកក៏អាចសាក “សូមេក” ដែលជាប្រភេទស្រាសូជូកូរ៉េ លាយជាមួយនឹងស្រាបៀរ។

Tip៖ ផ្លាស់ប្ដូរជន្ទៀស ប្រសិនបើជន្ទៀសស្ងូត និងមានកំណកជាប់។ កុំបារម្ភនឹងការពិបាកផ្លាស់ប្ដូរ បុគ្គលិក សរ រ៉េ នឹងធ្វើការផ្លាស់ប្ដូរជូនលោកអ្នក។

បើចង់រកកន្លែងញ៉ាំអីជួបជុំមិត្តភក្តិ គ្រួសារឬការងារ កុំភ្លេចមកសាកញ៉ាំសាច់អាំងលើចង្ក្រានធ្យូងនៅ សរ រ៉េ (Seorae) ដែលមានទាំងរសជាតិ ទាំងគ្រឿងផ្សំ​ និងបរិយាកាសបែបកូរ៉េ​ពិតៗ។

Seorae Cambodia - Korean Charcoal BBQ

អត្ថបទគួរតែអានបន្ទាប់