San You៖ ហាងសាច់ខ្វៃថ្មីទើបនឹងបើក រសជាតិម៉ាអ៉េម
មិនដឹងថាចង់ញ៉ាំអី? ថ្ងៃនេះ FoodBuzz នឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់នូវហាងថ្មីមួយដែលអ្នកទាំងអស់គ្នាគួរទៅភ្លក្សម្តងពេលដែលនឹកឃ្លានចង់បាយសាច់ទា/ជ្រូកខ្វៃ។



San You គឺជាភោជនីយដ្ឋានអាហារចិនមួយស្ថិតនៅម្តុំផ្សារថ្មី ដែលមានលក់សាច់ខ្វៃជាប្រភេទបាយទាខ្វៃ បាយសាច់មាន់ហៃណាំ បាយជ្រូកខ្វៃ បាយ/មីសាស៊ីវទឹកឃ្មុំ។ល។ បើអ្នកចង់ញ៉ាំបាយពីររសជាតិ San You មានជាប្រភេទ Double Flavored Rice ដែលក្នុងមួយចាន មានបាយ និងសាច់ពីរប្រភេទផ្សេងៗគ្នា។


មិនត្រឹមតែប៉ុណ្ណោះ San You ក៏មានស៊ុប និងបន្លែបន្ថែមផងដែរ។


ម៉្យាងទៀត San You មានលក់សាច់ជ្រូកខ្វៃស្បែកស្រួយ សាស៊ីវទឹកឃ្មុំ ទាខ្វៃស្បែកស្រួយ និងមាន់ហៃណាំជាដើម ដែលអ្នកអាចខ្ចប់យកទៅទទួលទាននៅផ្ទះ ឬ សម្រាប់កម្មវិធីផ្សេងៗ។



តម្លៃ៖ ចាប់ពី $3 ឡើងទៅ
ទីតាំង៖ ផ្ទះលេខ180 នៅតាមបណ្តោយផ្លូវ 130 ម្តុំផ្សារថ្មី | GoogleMap