ងាយៗមានជាតិ តោះមករៀនធ្វើពងទាប្រៃទុកញ៉ាំនៅផ្ទះ

ធ្លាប់តែទិញគេនៅផ្សារ ឥឡូវសាករៀនធ្វើខ្លួនឯងនៅផ្ទះម្តងមើល! ថ្ងៃនេះ FoodBuzz ចង់ណែនាំពីវិធីធ្វើពងទាប្រៃ ងាយៗ ទុកបានយូរ ​រសជាតិឆ្ងាញ់ហើយអាចយកទៅញ៉ាំបានច្រើនបែបទៀត!

#គ្រឿងផ្សំ

  • ទឹក ៩៦០ មីលីលីត្រ
  • អំបិល ២៨០ ក្រាម
  • ស្រាអង្ករ​ ១ ស្លាបព្រាបាយ
  • ពងទា ១២ គ្រាប់

#របៀបធ្វើ

១. លាងពងទាឲ្យស្អាតហើយដាក់ក្នុងក្រឡទុកមួយឡែក។

២. ដាំទឹកឲ្យពុះក្នុងឆ្នាំងធំល្មមមួយ ដាក់អំបិលចូលហើយកូរឲ្យសព្វ។ បិទភ្លើងរួចទុកឲ្យត្រជាក់ហើយដាក់ស្រាអង្ករចូល។ 

៣. ចាក់ទឹកអំបិលចូលក្នុងក្រឡពងទា ធ្វើយ៉ាងណាឲ្យពងទាទាំងអស់លិចនៅក្នុងទឹកអំបិលនោះ។

៤. បិទគម្របហើយដាក់ក្រឡពងទានៅកន្លែងមានសីតុណ្ហភាពត្រជាក់រយៈពេល ២១ ថ្ងៃជាការស្រេច។

៥. ប្រសិនបើអ្នកចង់អោយពងមាន់មានរសជាតិកាន់តែប្រៃអាចបន្តត្រាំមួយសប្តាហ៍ទៀត។

ប្រភព៖ Roti & Rice

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz 

អត្ថបទគួរតែអានបន្ទាប់