បាយកកសល់នៅផ្ទះទុកធ្វើអី? ខែក្ដៅផង បានតែលៀសហាល 1 កំប៉ុងអ៊ែមម៉ង!
មិនមែនឲ្យតែឮថាលៀសហាលគឺសុទ្ធតែដូចគ្នានោះទេ និយាយពីលៀសនេះណាគឺមានច្រើនប្រភេទណាស់មានទាំងលៀសទន្លេ លៀសបឹង លៀសសមុទ្រ អីចឹងទៅ។ ហើយបើចង់ញ៉ាំលៀសទន្លេហា៎ នេះ!ម្ដុំផ្សារឌុយមិច សួរទៅអ្នកនៅម្ដុំនោះសឹងតែគ្រប់គ្នាហើយស្គាល់កន្លែងអ៊ំស្រីលៀសហាលហ្នឹងហ៎។
មុនចូលដល់សាច់រឿងមានអ្នកណាស្គាល់កន្លែងអ៊ំស្រីលក់លៀសហាលមួយនោះអត់?
កន្លែងគាត់ពេញនិយមណាស់ចំពោះអ្នករស់នៅជុំវិញនោះ និងអ្នកដែលគេជិះកាត់ហើយចូលចិត្តភ្លក់ម្ហូបថ្មីៗជាដើម ហើយបើអ្នកអត់ដែលស្គាល់កន្លែងគាត់ទេ ម៉ោះ! Streetbuzz នាំទៅមើល។ កន្លែងគាត់មិនមានបើកហាងធំអីទេ គាត់លក់លក្ខណៈបែបរទេះរុញធម្មតាៗតាមចិញ្ចើមផ្លូវដូចគេដូចឯងដែរ នៅផ្លូវបំបែកជាបួនផ្សារឌុយមិចទល់មុខហាងនំពាកុងធីង។
អ៊ំស្រីចាប់ផ្ដើមលក់នៅកន្លែងហ្នឹងជាង២០ឆ្នាំហើយ មិនដែលដូរទៅណាទេ។ កន្លែងគាត់នេះម៉ូយគេស្គាល់ច្រើន ហើយម៉ូយមួយៗមិនមែនធម្មតាទេ គឺសុទ្ធតែម៉ូយលំដាប់ជិះសុទ្ធតែឡានទៅទិញនៅកន្លែងគាត់។ ហេតុផលនេះនឹងគឺដោយសារគាត់លក់តែលៀសជម្រើស យកមកពីទន្លេស្រស់ៗតែម្ដង សាច់លៀសហាប់ណែន មិនត្រឹមតែប៉ុណ្ណោះ លៀសហាលគាត់មួយគ្រាប់ៗកម្រមានស្អុយមែនទែន តែទាស់ត្រង់ថាពេលចង់ហូបទឹកជ្រលក់គាត់អី ទាល់តែទិញណា៎។ ១ កំប៉ុងតូច ៥០០៛។
កន្លែងគាត់លក់ដាច់ខ្លាំង ជាពិសេសខែក្ដៅហ្នឹងឯង ពេលខ្លះលក់អស់១០០ ទៅ ១៥០ កំប៉ុងក្នុងមួយថ្ងៃអីហ៎ បើទៅមិនទាន់ទេគឺអស់ហើយ។ លៀសហាលគាត់ធ្វើមួយថ្ងៃលក់មួយថ្ងៃមិនយកអាហារសល់មកលក់តទេ ហើយក៏មិនធ្វើទុកមុនយូរដែរ ចំណែកឯតម្លៃវិញមួយកំប៉ុង ១០០០០៛។
បើចង់ញ៉ាំលៀសទន្លេហាលសុទ្ធៗហើយឆ្ងាញ់អីកុំភ្លេចទៅរកនៅកន្លែងគាត់ណា នៅផ្លូវបំបែកជាបួនផ្សារឌុយមិច។
ទីតាំង៖ ក់លៀសហាលផ្លូវបំបែកជាបួនផ្សារឌុយមិច