មកដឹងពីរបៀបធ្វើភ្លាត្រីសាលម៉ុន រសជាតិថ្មីប្លែកមាត់ពីដារ៉ូ mukbang TikToker
ជាធម្មតា ត្រីសាលម៉ុនគេតែងតែញ៉ាំជាមួយទឹកសុីអុីវ ឬក៏វ៉ាសាប៊ីតាំងពីដើមមក ប៉ុន្តែថ្ងៃនេះចុងភៅ TikTok ដារ៉ូនឹងបង្ហាញប្រាប់អ្នកពីរបៀបធ្វើត្រីសាលម៉ុនញាំជាមួយទឹកត្រីបុកហឹរៗ ប្លែក ធានាថាឆ្ងាញ់មិនចាញ់រសជាតិដើម!
#គ្រឿងផ្សំ
១. ត្រីសាលម៉ុន
២. ទឹកត្រី
៣. ខ្ទឹមស
៤. ខ្ទឹមក្រហម
៥. ម្ទេស
៦. ជីអង្កាម
៧. អំបិល
៨. ស្ករ
៩. ស្ករត្នោត
១០. ជីវ៉ាន់ស៊ុយ
១១. ទឹកប្រហុក
១២. ក្រូចឆ្មារ
១៣. ជីរណា
១៤. សណ្ដែកបណ្ដុះបៃតង
#របៀបធ្វើ
១. យកត្បាល់មួយហើយបុកខ្ទឹមស គល់ជីវ៉ាន់ស៊ុយ ម្ទេសជាមួយគ្នា
២. ផ្សំគ្រឿងចូល (ស្ករ ស្ករត្នោត អំបិល ទឹកត្រី ទឹកប្រហុក ក្រូចឆ្មារ) តាមចំណង់ចំណូលចិត្ត
៣. បុកចូលគ្នាឲ្យសព្វ ហើយដាក់ក្នុងចានមួយរួចថែមជីអង្កាម ជីរណា ជីវ៉ាន់ស៊ុយស្រស់ចូល
៤. កូរឲ្យសព្វម្ដងទៀត
៥. ហាន់ត្រីសាលម៉ុនជាចំណិតស្ដើងៗ រៀបដាក់លើចានហើយដាក់ទឹកត្រីសម្រាប់ញ៉ាំជាមួយ
រួចរាល់ហើយ! ត្រីសាលម៉ុនរសជាតិប្លែកចម្លែករសនិយម! បើធ្វើមួយមុខនេះញ៉ាំ កុំភ្លេចទិញ Pepsi មកញ៉ាំជាមួយផង។ ហឹរៗ ហើយបានរសជាតិ Pepsi ត្រជាក់ៗ ដឹងតែញ៉ាំមិនចង់ឈប់តែម្ដង៕
