ហាងកាហ្វេបែបជប៉ុនមួយនេះ មានត្រីខយធំៗ​ ពេលទៅបានផឹកកាហ្វេហើយដាក់ចំណីត្រីលេងទៀត!

នៅភ្នំពេញយើងឥឡូវមានហាងកាហ្វេប្លែកៗច្រើនហា៎ តែបើនិយាយពីហាងកាហ្វេដែលមានគោលគំនិតបែបប្រទេសជប៉ុនវិញគឺមានតិច តែហាងកាហ្វេនេះ មានជាត្រីខយធំៗដែលគេល្បីចិញ្ចឹមច្រើននៅជប៉ុន ហើយភ្ញៀវដែលអញ្ជើញមកហាងភាគច្រើនសុទ្ធតែចូលចិត្ត និងទិញចំណីដាក់ឲ្យវាជាប្រចាំ។

នេះគឺជាហាងកាហ្វេ Sakky ដែលតាំងពីផ្លូវចូលហាងគឺសុទ្ធតែកន្លែងដែលអាចថតរូបបានច្រើននិងប្លែកៗ ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ល្អ ការរចនាស្អាតៗបែបប្រទេសជប៉ុន និង ធ្វើឲ្យអ្នកទៅហាងផ្ទាល់ទទួលបាននៅអារម្មណ៍ថ្មីដែលកំពុងតែផ្សារជាប់ខ្លួនជាមួយការរស់នៅក្នុងប្រទេសជប៉ុនអញ្ចឹង។


ការតុបតែងហាងកាហ្វេ Sakky នៅខាងក្រៅពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយនឹងរចនាបទប្លែក អមដោយការចិញ្ចឹមត្រីខយធំៗជាច្រើនដែលល្បីខ្លាំងនៅក្នុងប្រទេសជប៉ុន ដោយបងៗក៏អាចទិញចំណីដាក់ឲត្រីផ្ទាល់ក៏បានដែរ។

នៅជុំវិញហាងមានជាតៀមតូចៗល្មមដែលអាចអង្គុយគ្នាបាន 4-5 នាក់ មិនថាធ្វើកិច្ចការសាលា ឬ បំពេញការងារផ្សេងៗជាដើម ហើយក៏ជាទីតាំងមួយដែលអាចថតរូបបានស្អាតៗថែមទៀត។ 


មួយវិញទៀតរាល់ការតុបតែង និងរៀបចំទាំងក្នុងនិង ក្រៅហាង គឺឆ្លុះបញ្ចាំងអំពីការលាយបញ្ចូលគ្នារវាងគោលគំនិតទាន់សម័យ និងបុរាណ ឲ្យចេញជាបរិយាកាសដែលស្រស់ស្អាតលាយឡំជាមួយអារម្មណ៍ស្ងប់ស្ងាត់ពេលដែលអង្គុយលេងឬធ្វើកិច្ចការអ្វីមួយ។

ភេសជ្ជៈមានរសជាតិឆ្ងាញ់ដោយ​កាហ្វេចាស់ល្មម សក្តិសមបំផុតសម្រាប់បងៗដែលចូលចិត្តញុាំកាហ្វេ និង អាហារសម្រន់ជាច្រើនមុខទៀតដូចជាប៊ឺហ្គឺឃ្យូតៗនេះអញ្ចឹង ក៏ដូចជា សុាំងវិចស្នូលសាច់មាន់នេះផងដែរ។

បុគ្គលិកមានភាពរួសរាយរាក់ទាក់ជាមួយភ្ញៀវ ហើយបើនិយាយពីចំណតរថយន្តគឺងាយស្រួល និងស័ក្តិសមឥតខ្ចោះសម្រាប់ការណាត់ជួប ការជួបជុំគ្រួសារ ការពិភាក្សាជាក្រុម និងសម្រាប់កិច្ចប្រជុំការងារផងដែរ។ 


យ៉ាងម៉េចដែលប្រិយមិត្តទាំងអស់គ្នាដែលចង់ទៅប្រទេសជប៉ុន? កុំគិតយូរបបួលដៃគូមកស្គាល់ហាងកាហ្វេ Sakky នៅអាទិត្យនេះហ្មងទៅ!

Sakky Coffee

  • Sakky Coffee, Oknha Mong Reththy St. (1928), Phnom Penh, Cambodia
  • 068 588 777

អត្ថបទគួរតែអានបន្ទាប់