ភោជនីយដ្ឋាន Saawaan'D ផ្ដល់ជូនរសជាតិម្ហូបែបបអាស៊ីដ៏ពិសេសឥតខ្ចោះក្នុងទីក្រុងភ្នំពេញ!!
ប្រសិនបើអ្នកកំពុងរកកន្លែងណាដែលមានម្ហូបប្រពៃណីខ្មែរ និងថៃពិតប្រាកដនោះមិនបាច់ទៅណាឆ្ងាយទេ មកត្រឹមតែ ភោជនីយដ្ឋាន Saawaan'D អាចបំពេញគ្រប់មុខម្ហូបបែបអាសុីដែលលោកអ្នកចង់បាន។
ភោជនីយដ្ឋាន Saawaan'D ស្ថិតនៅតំបន់ស្ងប់ស្ងាត់ ឆ្ងាយពីទីក្រុងដ៏មមាញឹកបន្តិច មានកន្លែងធំទូលាយ និងប្រកបដោយផាសុកភាព ជាមួយនឹងការរចនាខាងក្នុងបែបបុរាណ ដែលឆ្លុះបញ្ចាំងពីវប្បធម៌របស់ប្រទេសកម្ពុជា និងប្រទេសថៃ។ រីឯពន្លឺភ្លើងមានពណ៌ដ៏ស្រទន់ បង្កើតឲ្យមានបរិយាកាសដ៏កក់ក្តៅ និងទាក់ទាញ។
បុគ្គលិកនៅភោជនីយដ្ឋាន Saawaan'D ផ្តល់សេវាកម្មប្រកបដោយភាពរួសរាយ និងរាក់ទាក់ ស្វាគមន៍លោកអ្នកដោយស្នាមញញឹម និងភាពពេញចិត្ត។ មិនត្រឹមតែប៉ណ្ណោះ ពួកគាត់នឹងធ្វើឲ្យបទពិសោធន៍នៃការទទួលទានអាហាររបស់អ្នកពោរពេញដោយភាពរីករាយ។ នៅភោជនីយដ្ឋាន Saawaan'D នេះ មានមុខម្ហូបជាច្រើនមុខ ដែលផ្សារភ្ជាប់ជាមួយនឹងរសជាតិ ភាពច្នៃប្រឌិតនៃមុខម្ហូបនីមួយៗ និងប្រពៃណីដ៏សម្បូរបែបនៃម្ហូបខ្មែរ និងថៃ។ អ្នកចង់បានគ្រឿងបំពងក្លិនឈ្ងុយ ប្រហិតបំពង សាឡាត់ស្រស់ គឺមានទាំងអស់ មានការរៀបចំដោយគ្រឿងផ្សំស្រស់ៗ និងមានគុណភាព។
លើសពីនេះទៀត ប្រសិនបើអ្នកចង់សាកម្ហូបខ្មែរល្បីៗ អាចមកសាកនៅ Saawaan'D បាន ធានាថាមិនខកបំណងនោះទេ។ ម្ហូបប្រចាំហាងមានដូចជា ត្រីអាម៉ុក ដែលជាត្រីចំហុយស្លឹកចេក មានសាច់ទន់ ផ្អែម និងមានរសជាតិឆ្ងាញ់ និងមានក្លិនឈ្ងុយដូងក្រអូបថែមទៀតផង។ មួយវិញទៀតគឺ នំបញ្ចុក ដែលមានស្រូបជាមួយនឹងសម្លការីសាច់ត្រី មានក្លិនឈ្ងុយ និងរសជាតិឆ្ងាញ់ ហើយបើបានដាក់ជាមួយបន្លែ ស្រស់ៗទៀត ដឹងតែអ៊ែមហ្មង។
កាន់តែពិសេស ប្រសិនបើអ្នកចង់ញ៉ាំម្ហូបរៀងហឹរៗបែបថៃ អ្នកមិនគួររំលង Saawaan'D ឡើយ ព្រោះនៅទីនោះមានម្ហូបបុរាណបែបថៃដូចជា ផាតថៃ មានមីដែលមានរសជាតិជូរ ផ្អែម និងហឹរ បើបានដាក់សណ្តែកដីក្រៀម និងទឹកជ្រលក់ពីលើទៀត មិនដឹងជាឆ្ងាញ់យ៉ាងណាទេ។ នៅមាន ស៊ុបតុងយ៉ាំមួយប្រភេទទៀត ដែលជាស៊ុបបង្គាមានរសជាតិហឹរ និងជូររៀងដិតបន្ដិច ដែលឆ្លុំបញ្ចាំងពីភាពច្នៃប្រឌិតនៃម្ហូបថៃ ដែលមានស្លឹកគ្រៃ ស្លឹកគ្រៃ ម្ទេស និងក្រូចឆ្មាដាក់ពីលើ។
ភោជនីយដ្ឋាន Saawaan'D មិនត្រឹមតែផ្តល់ជូនអាហារដ៏ឈ្ងុយឆ្ងាញ់តែប៉ុណ្ណោះទេ តែខាងគាត់នេះគឺផ្ដល់បទពិសោធន៍វប្បធម៌ដ៏សំម្បូរបែប ដែលអ្នកអាចភ្លក់ម្ហូបរសជាតិពិតៗរបស់ប្រទេសកម្ពុជា និងប្រទេសថៃ។ រាល់មុខម្ហូបទាំងអស់ត្រូវបានរៀបចំយ៉ាងប៉ិនប្រសប់បែបសម័យបុរាណ។ ជាមួយនឹងម៉ឺនុយដ៏ទាក់ទាញ និងបរិយាកាសសម្រាប់លំហែកាយដ៏ស្រស់ស្រាយ និងល្អបំផុតសម្រាប់លោកអ្នក។ មិនថាបងប្អូនជាអ្នកចូលចិត្តម្ហូបបែបខ្មែរ និងថៃពិតៗ ឬអ្នកចំណូលថ្មីដែលចង់ដឹងចង់ឃើញនោះទេ នៅភោជនីយដ្ឋាន Saawaan'D អាចផ្ដល់ជូនទាំងអស់។ ចឹងនៅចាំអីទៀត ចង់ញ៉ាំម្ហូបបែបខ្មែរ ឬបែបថៃ Saawaan'D នឹងផ្ដល់រសជាតិដ៏ល្អឥតខ្ចោះជូនលោកអ្នក។
ទូរស័ព្ទ៖ +855 81 880 886
ទីតាំង៖ Saawaan'D Restaurant
ព័ត៌មាន៖ Facebook-Saawaan'D Restaurant