ដែលសាកនំរ៉ូទីរបស់ម៉ាទ្បេស៊ីទេ? មានកន្លែងមួយដែលយើងចង់ណែនាំ

តើអ្នកទាំងអស់គ្នាដែរឆ្ងល់ថានំរ៉ូទីមានប្រភពមកពីណាអត់? បើនិយាយទៅ អ្នកខ្លះគេថានំរ៉ូទីមានប្រភពមកពីឥណ្ឌា ហើយខ្លះថាមកពីម៉ាឡេស៊ី។ FoodBuzz ចង់ណែនាំអ្នកទាំងអស់គ្នានូវនំរ៉ូទីបែបម៉ាឡេស៊ីឲ្យបងប្អូនស្គាល់។

នំរ៉ូទី អាហារពេញនិយមនៅម៉ាទ្បេស៊ី
នំរ៉ូទី អាហារពេញនិយមនៅម៉ាទ្បេស៊ី
ចង់សាកអត់?

ចង់សាកអត់?

នំរ៉ូទីបែបម៉ាឡេស៊ីមានលក់នៅហាង ម៉ាម៉ាក់ ខ័នន័រ ស្ថិតនៅបណ្តោយផ្លូវភ្លោះព្រះអង្គឌួង ជាហាងលក់ម្ហូបម៉ាឡេស៊ីតែម្តង បើឈានជើងចូលនោះគឺភាគច្រើនឃើញតែជនជាតិបរទេសទេ។

នៅទីនេះ Nasi Lemak ក៏មានលក់ដែរ

នៅទីនេះ Nasi Lemak ក៏មានលក់ដែរ

ក្នុងហាងនេះមានម្ហូបម៉ាឡេស៊ីដូចជា ណាស៊ីឡាម៉ាក់ (បាយដូង) ជាមួយជំរើសយ៉ាងច្រើនដូចជា សាច់មាន់ សាច់ត្រី សាច់គោ។ តែពួកយើងពិតជាចង់ឲ្យអ្នកទាំងអស់គ្នាសាកនំរ៉ូទីនៅ ម៉ាម៉ាក់ ខ័នន័រណាស់ នំរ៉ូទីជ្រលក់ជាមួយនឹងការី ធានាថាញ៉ាំហើយចង់ញ៉ាំទៀត៕

ទីតាំង: តាមបណ្តោយផ្លូវភ្លោះព្រះអង្គឌួង | Googlemap 

លេខទូរស័ព្ទ: 012 777 990

ម៉ោង: 7:30AM - 8PM

តម្លៃ: $1.5 - $5

អត្ថបទគួរតែអានបន្ទាប់