អាហារប៊ូហ្វេថ្ងៃត្រង់ដ៏ប្រណិតនៅក្នុងលំហអាកាសនៅ Rosewood Brasserie Louis!!

តើបងប្អូន​ដែលគិតថាចង់ទៅញ៉ាំអាហារថ្ងៃត្រង់នៅកន្លែងណាមួយដែលអាចធ្វើឲ្យបងប្អូនបំបាត់ភាពទុក្ខកង្វល់ទាំងអស់អត់? គ្រាន់តែដើរចូលរកកន្លែងអង្គុយក្នុងភោជនីយដ្ឋានក៏មានអារម្មណ៍ថាស្រឡះមុខ ស្រឡះមាត់បាត់ទៅហើយ។ FoodBuzz សូមណែនាំភោជនីយដ្ឋានលំដាប់ផ្កាយប្រាំ ដ៏ល្បីល្បាញមួយដែលមានឈ្មោះថា Rosewood Brasserie Louis

Rosewood

គ្រាន់តែឮឈ្មោះក៏បងប្អូនស្គាល់ដែរ ហើយទិដ្ឋភាពក្នុងភោជនីយដ្ឋាននេះមានភាពរ៉ូមែនទិច និងផ្ដល់អារម្មណ៍កក់ក្ដៅទៅកាន់បងប្អូនទាំងអស់គ្នា ដោយសារតែមានសូរភ្លេង និងចម្រៀងដ៏ទាក់ទាញដែលប្រគុំឡើងដោយសិល្បកររបស់ Rosewood Brasserie Louis ដោយផ្ទាល់។ គ្រាន់តែបានអង្គុយស្ដាប់តន្ត្រី ក៏មានអារម្មណ៍ថាស្រស់ស្រាយដែរ លើសពីនេះទៀតគឺពេលដែលបានមើលទៅខាងក្រៅ លោកអ្នកនឹងឃើញទេសភាពដ៏ស្រស់ស្អាតរបស់ទីក្រុងភ្នំពេញថែមទៀត។ 

Rosewood

ថាតែបរិយាកាស ទិដ្ឋភាព និងទេសភាពទៅស្អាត តែអ្វីដែលកាន់តែពិសេសជា​ងនេះគឺ កម្មវិធីប៊ូហ្វេអាហារពេលថ្ងៃត្រង់របស់ភោជនីយដ្ឋាន Rosewood Brasserie Louis ដែលទាក់ទាញចិត្តរបស់ពួកយើងនោះ។ 

Rosewood

Rosewood

ប៊ូហ្វេមួយនេះមានចាប់តាំងពីម្ហូបអាស៊ីរហូតដល់ម្ហូបអ៊ឺរ៉ុប មានដូចជាសូស៊ី សាច់អាំង ឌីមសាំ ជាដើម ហើយបើគ្រឿងសមុទ្រវិញ ចង់បានសាច់អីក៏មានដែរ សាច់ឡើងផ្អែម ហើយស្រស់ៗគ្រប់មុខទៀត ជាពិសេសអយស្ទ័រឆៅ និងស្កាឡបហ្នឹងម៉ង។ នៅមាន ស្តេកសាច់គោទៀតដែលមានជម្រើសទឹកស្រោចពីលើបីមុខ មានរសជាតិម្រេច រសជាតិផ្សិត និងម៉ាស្ទើតសម្រាប់ស្រោចពីលើសាច់គោបន្ទះដ៏ទន់នោះ។ រីឯនំប៉័ងវិញគឺមានសឹងតែគ្រប់មុខហើយ ចំពោះបង្អែមក៏ដូចគ្នា ផ្លែឈើក៏មាន នំខេកក៏មាន។ 

Rosewood

ម្ហូបប៊ូហ្វេច្រើនប៉ុណ្ណឹងហើយ អាហារថ្ងៃត្រង់របស់ Rosewood Brasserie Louis ក៏មានសម្រាប់កម្មង់ផងដែរ ដែលមានមីនុយពិសេសហៅថា À LA MINUTE ក្នុងមានម្ហូបដល់ទៅ 11 មុខឯណោះ ដែលបែងចែកជា 4 ក្រុម៖

ជាក្រុមម្ហូបដែលរៀបចំឡើងដោយប្រើប្រាស់ស៊ុត មានឈ្មោះថា EGGS មានម្ហូប​ 2 មុខគឺ៖

  • ŒufsBrollés: ផ្សិតព្រៃ Fricasseé, truffle, Parmigiano Reggiano
  • Œufs Bénédicte: ត្រី salmon ឆ្អិន bacon ឬHamដុត ស៊ុតឆ្អិន ទឹកជ្រលក់ hollandaise

ក្រុមបន្ទាប់នេះមានឈ្មោះថា ENTRÉES ដែលជាម្ហូបពេញនិយមជាងគេ ដែលមានម្ហូប ៥ មុខដូចជា៖​

  • Gaufre au Saumon: ជាប្រភេទនំវ៉ាហ្វល់ ជាមួយ ត្រីសាម៉ុង ផ្លែបឺរ
  • Tartare de Bœuf: សាច់គោគ្មានខ្លាញ់កាត់ដោយដៃ, mustard dijon, ស៊ុតលឿង
    Galette Bretonne au jambon de Paris et Emmental: ក្រេបស្រូវសាលី, ហេម ឆ្អិន, ឈីស Emmental
    គុយទាវសាច់គោ
  • Kara Miso: មីពងមាន់ ស៊ុបខ្លាន់ជ្រូក សាច់ជ្រូកចម្អិន សណ្តែកបណ្តុះ, ajitsuke

គ្មានហាងលំដាប់ផ្កាយប្រាំ ណាអាចរំលង ភីហ្សាបានឡើយ រីឯ Rosewood Brasserie Louis ក៏ដូចគ្នា ដែលមានឈ្មោះថា PIZZA OVEN ដែលមាន Mini Diavola ធ្វើឡើងពី: 

  • ទឹMini Diavola: ប៉េងប៉ោះ Sicilian, ឈីស mozzarella, Spicy choriza, Kalamata Olives, Arugula (Sicilian Tomato Sauce, mozzarella Cheese, Spicy horiza, Kalamata Olives, Argula)

នៅ​ Rosewood Brasserie Louis ក៏មាន Pasta (ប៉ាស្តា) ផងដែរ ម្ហូបមួយមុខនេះគេហៅថា:

  • Tagliatelles Fraiches au Saumon: Tagliatelle ស្រស់ជាមួយត្រីសាម៉ុង

ក្រុមចុងក្រោយនេះគឺ​​ MAINS ដែលជាម្ហូបប្រចាំភោជនីយដ្ឋាន មានដូចជា៖​

  • អាម៉ុកៈ ត្រីចំហុយ ជាមួយគល់ស្លឹកគ្រៃ និងខ្ទះដូង
  • ម្ហូបម៉ិចស៊ីកូៈ ​Chili con carne

លើសពីនេះទៀត Rosewood Brasserie Louis ក៏មានភេសជ្ជៈជាច្រើនមុខផងដែរ ដែលបែងចែកតម្លៃទៅតាមប្រភេទខុសៗគ្នាដូចជា ភេសជ្ជៈគ្រប់ប្រភេទមានតម្លៃ $59 ភេសជ្ជៈមានជាតិអាល់កុល(ស្រវឹង)សុទ្ធមានតម្លៃ $38  និងភេសជ្ជៈគ្មានជាតិហ្គាស ឬជាតិអាល់កុល(ស្រវឹង)វិញមានតម្លៃ $20។ 

Rosewood

Rosewood

កម្មវិធីអាហារថ្ងៃត្រង់ដ៏ពិសេសរបស់ Rosewood Brasserie Louis ធ្វើឡើងចាប់ពីម៉ោង 12 រហូតដល់ម៉ោង 2 ថ្ងៃត្រង់ និងមានតែនៅថ្ងៃអាទិត្យប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ដែលមានតម្លៃក្នុងមួយនាក់ $70 ឡើងទៅ ព្រមទាំងតម្លៃភេសជ្ជៈចាប់ពី $20 ឡើងទៅ។

នៅស្មុគស្មាញធ្វើអ្វីទៀត? មួយសប្ដាហ៍មានតែមួយថ្ងៃផង យូរៗម្ដងបបួលមនុស្សជាទីស្រឡាញ់មកផ្លាស់ផ្ដូរបរិយាកាស អង្គុយកាត់ស្រ្តេស និងញ៉ាំប៊ូហ្វេអាហារថ្ងៃត្រង់ នៅភោជនីយដ្ឋានប្រណិត Rosewood Brasserie Louis ជាមួយគ្នាទៅ។

ទូរស័ព្ទ៖ 023 936 888

ទីតាំង៖ Rosewood Phnom Penh

ព័ត៌មាន៖

Patisserie - Rosewood Phnom Penh

អត្ថបទគួរតែអានបន្ទាប់