តោះៗ! Roller Coffee & Bar ទើបតែបើកថ្មីមានទាំងកាហ្វេមានទាំង Cocktail!
ហាងកាហ្វេឥទ្បូវបើកច្រើនណាស់ តែកម្រណាស់ដែលឃើញមានហាងកាហ្វេណាដូច Roller Cafe & Bar ណាស់។ ហាងនេះទើបតែបើកបានជិតបីខែទេ តែឃើញទទួលបានប្រជាប្រិយភាពច្រើនណាស់ ដោយសារហាងនេះមានទាំងកន្លែងផឹកកាហ្វេ មានទាំងកន្លែងជិះស្គី ហើយមានទាំងបារ និងតន្ត្រីនៅពេលយប់ទៀតណ៎!
មិនតែប៉ុណ្ណោះ ក៏ឃើញមានកន្លែង Private សម្រាប់ជួលធ្វើកម្មវិធីជួបលៀងផ្សេងៗដែរ។
កន្លែងអង្គុយផឹកកាហ្វេមានការតុបតែងស្អាត ហើយមានកន្លែងថតច្រើនទៀតដោយជាពិសេសគឺ គេតុបតែងដូចកំពុងទៅបោះតង់ចឹង! អ្នកណាគេចូលចិត្តដើរព្រៃប្រហែលជាអាចចូលចិត្តបរិយាកាស នៅ Roller Cafe & Bar ហើយ។ បើមិនអញ្ជឹង ជិះស្គីលេង ហើយហៅម្ហូបញុាំថែមដោយសារឃើញគេមានទាំងម្ហួបខ្មែរ មានទាំងចំណី និងមានទាំងម្ហូបបរទេសទៀត!
បានម្ហូបថែមចឹង ដឹងតែសប្បាយហើយជាពិសេសនៅពេលយប់ ព្រោះយើងអាចកុម៉្មង់ Cocktail ផឹក ស្តាប់ការប្រគុំតន្ត្រីផ្ទាល់ៗ ហើយលេងហ្គេមផ្សេងៗជាមួយមិត្តភក្តិ។
Roller Cafe & Bar បើកពីម៉ោង 10:30 ព្រឹក ដល់ 12 យប់រាល់ថ្ងៃ ហើយមានទីតាំងនៅទួលគោក ផ្លូវ 566។