រដូវកាហ្វេ៖ ហាងក៏ខ្យូត ភេសជ្ជៈក៏ឆ្ងាញ់ៗ ធានាថាត្រូវចិត្តអ្នកដែលស្រឡាញ់ហាងកាហ្វេ

ក្រៅពីទៅក្រេបរសជាតិកាហ្វេ អ្នកស្រឡាញ់ហាងកាហ្វេមួយចំនួនធំតែងតែជ្រើសរើសហាងណាដែលមានការតុបតែងស្អាត មានបរិយាកាសល្អ បែបស្រស់ស្រាយ ហើយអ្វីដែលសំខាន់នោះគឺរកកន្លែងណាដែលមានប្លង់ថតរូបស្អាតៗ។ 

ដោយឡែកថ្ងៃនេះដែរ FoodBuzz ក៏មានហាងកាហ្វេថ្មីមួយចង់ណែនាំផងដែរ ដែលមានកាហ្វេ ភេសជ្ជៈឆ្ងាញ់ៗ ព្រមទាំងមានការតុបតែងហាងបែបខ្យូតៗ បរិយាកាសល្អ ធានាថាអ្នកស្រឡាញ់ហាងកាហ្វេពេញចិត្តស្តូកតែម្តង។ ហាងកាហ្វេនេះដែរមានឈ្មោះថា រដូវកាហ្វេ។ 

នៅ​ រដូវកាហ្វេ មានមឺនុយកាហ្វេ និងភេសជ្ជៈជាច្រើនមុខ ហើយអ្វីដែលកាន់តែពិសេសនោះគឺហាងកាហ្វេមួយនេះក៏មានភេសជ្ជៈប្រចាំរដូវផងដែរ ដូចជា រដូវផ្ការីក រដូវរងា រដូវក្តៅ និងរដូវស្លឹកឈើជ្រុះ។​ 

ម៉្យាងវិញទៀតនៅ រដូវកាហ្វេ ក៏ជាកន្លែងដ៏ស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តអានសៀវភៅ បែបស្ងប់ស្ងាត់ ឬក៏អាចមកធ្វើការ ឬធ្វើកិច្ចការសាលាបានផងដែរ ព្រោះថាបរិយាកាសអេមតែម្តង។ 

ប្រសិនបើអ្នកទាំងអស់គ្នាមានអ្វីចង់សួរបន្ថែម អាចទាក់ទងទៅកាន់ហ្វេសប៊ុករបស់ហាងផ្ទាល់បាន Rodov Cafe ឬក៏ទាក់ទងទៅកាន់លេខ 092 162 637 ៕ 

  • ទីតាំងៈ ផ្ទះលេខ 58 ផ្លូវ 315 សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
  • ផែនទី៖ https://goo.gl/maps/TQVUdKRysAYzCZsN7

រដូវកាហ្វេ - Rodov Cafe

  • #58 Street 315 sangkat Beung Kark 2, Khan Toul Kork, Phnom Penh
  • 092 162 637

អត្ថបទគួរតែអានបន្ទាប់