ហាងតែគុជអត់ឃើញមានមនុស្សលក់ បង្ហាញខ្លួននៅទីក្រុងភ្នំពេញជាមួយប្រូម៉ូសិន ទិញ​ 1 ថែម 1

មានអារម្មណ៍ថាហាងតែគុជបើកពេញក្រុង មិនដឹងទៅសាកហាងមួយណា? មកមើលហាង Rin Rin Bubble Milk Tea ដែលមាន Concept ប្លែកមិនដែលឃើញទាល់តែសោះ។ ហាងយ៉ាងអាថ៌កំបាំងនេះ អ្នកលក់លាក់ខ្លួន មិនបញ្ចេញមុខឱ្យអ្នកទិញឃើញសោះ ពេលទៅដល់ឃើញមានតែទូរស័ព្ទមួយ! អាថ៌កំបាំងនឹងជាធ្វើឱ្យតែគុជកាន់តែពិសេសថែមមួយកម្រិតទៀត។ ចង់ដឹងអត់ថាហាងហ្នឹងមានអីពិសេសទៀត? អានបន្ត។​​ 

ពេលទៅដល់ អត់ឃើញអ្នកលក់អី តិចច្រឡំថាទៅទិញចំថ្ងៃគេអត់បើក។ តាមពិតអ្នកលក់គេលាក់ខ្លួនស្មោះ! ដល់ពេលអញ្ជឹងទៅ ធ្វើម៉េចបានតែគុជឆ្ងាញ់ៗមកញ៉ាំ? តោះមកអានជំហានទាំង 5 ដើម្បីកុម្ម៉ង់។​

· ជំហានទី 1៖ ចុចកណ្ដឹងដើម្បីហៅអ្នកលក់។

· ជំហានទី 2៖ ចាំម៉ាភ្លេតទៅ អ្នកលក់នឹងតេមកទូរស័ព្ទដែលនៅនឹងមុខហើយ

· ជំហានទី 3៖ កុម្ម៉ង់តាមចិត្តចង់

· ជំហានទី 4៖ ដាក់ប្រាក់ចូលក្នុងកន្ត្រកខាងក្រោមស្ដាំ

· ជំហានទី 5៖ យកភេសជ្ជៈត្រជាក់ចិត្តពីផ្នែកខាងលើស្ដាំ

មិនត្រឹមតែ Concept ប្លែកទេ តម្លៃវិញក៏សមរម្យទៀត! មានត្រឹមតែ 2900៛ ក៏អាចញ៉ាំ Milk Tea ឆ្ងាញ់មាត់ដែរ។ តែគុជឆុងថ្មីៗ ប្រើស្លឹកតែពិតៗ រសជាតិមិនខកចិត្តឡើយ។​ ក្រុមការងារ FoodBuzz យើងក៏បានសាក។  

ដើររកហាងតែគុជថ្មី ប្លែកទាំងភ្នែក ប្លែកទាំងអារម្មណ៍? មកញ៉ាំ​ Rin Rin Bubble Milk ឥឡូវនេះ ជាមួយប្រូម៉ូសិនទិញមួយថែមមួយ ហើយថែមជូន Jasmine Tea មួយកែវ Free ទៀត ចាប់ពីថ្ងៃទី 9 ខែវិច្ឆិកា ដល់ថ្ងៃទី​ 10 ខែវិច្ឆិកា ឆ្នាំ2020 នេះ សម្រាប់អតិថិជន 500 នាក់ដំបូង។ បើមិនចង់ចេញពីផ្ទះ Rin Rin ក៏មានសេវាកម្មយកឱ្យដល់កន្លែង ជាមួយ foodpanda, Muuve និង Nham24។​

បើមិនចង់ចេញពីផ្ទះ Rin Rin ក៏មានសេវាកម្មយកឱ្យដល់កន្លែង ជាមួយ foodpanda, Muuve និង Nham24។​ កុំចាំយូរ ចាប់ផ្ដើមបេសកកម្មស្វែងរករសជាតិ Milk Tea ថ្មីថ្ងៃនេះ!

Rin Rin Bubble Milk Tea

  • No 5E0 St.164 ,Sangkat Orrussey3,Khan 7Makara,Phnom Penh, Cambodia Phnom Penh, Cambodia
  • 069 923 599

អត្ថបទគួរតែអានបន្ទាប់