មិនបាច់ចេញក្រៅទេ តោះ រៀនធ្វើ បាយស្រូបសាច់ជ្រូក ញ៉ាំនៅផ្ទះជាមួយម៉ែអាហ្វុង
បាយស្រូប ជាអាហារមួយមុខដែលខ្មែរយើងចូលចិត្តញ៉ាំជាអាហារពេលព្រឹក។ ធ្វើបាយស្រូបអាចនឹងត្រូវការពេលច្រើន ចឹងថ្ងៃនេះ ដាវីស្កា ហៅម៉ែអាហ្វុង នឹងចែករំលែកពីរបៀបធ្វើបាយស្រូបងាយៗ លឿនៗដែលអាចធ្វើញ៉ាំបាននៅផ្ទះដោយងាយស្រួល។
#គ្រឿងផ្សំ
- ជ្រក់ត្រសក់ ឆៃថាវ ការ៉ុត
- បាយ
- សាច់ជ្រូកប្រឡាក់
- សាច់ជ្រូក (៥០០ក្រាម)
- ខ្ទឹមសចិញ្រ្ចាំ
- ស្ករត្នោត (មួយស្លាបព្រា)
- ទឹកសុីអុីវ (មួយស្លាបព្រា)
- ទឹកប្រេងខ្យង (២-៣ស្លាបព្រា)
- ស្ករស
- ម្រេច
- ប្រេងឆា
#វិធីធ្វើ
១. ដាំបាយ
២. ប្រលាក់សាច់ជ្រូកជាមួយគ្រឿងផ្សំទាំងអស់ក្នុងផ្នែកគ្រឿងផ្សំប្រឡាក់សាច់ជ្រូកខាងលើ រួចហើយទុកឲ្យចូលគ្រឿង ១០នាទី
៣. ដាក់ខ្ទះឲ្យក្ដៅ ហើយដាក់ប្រេងចូល
៤. ដាក់សាច់ជ្រូកប្រលាក់ចូល ហើយចៀនឲ្យឆ្អិន
៥. ពេលឆ្អិន យកមកហាន់ជាចំណិតៗ
៦. ដួសបាយហើយរៀបសាច់ជ្រូក និងជ្រក់ដាក់ពីលើ ហើយក៏រួចរាល់!
បើបានញ៉ាំបាយស្រូបនេះជាមួយ Pepsi ទៀត ដឹងតែថ្ងៃនឹងមានអារម្មណ៍ល្អស្រស់ស្រាយម៉ង!