របៀបធ្វើ ញាំបាញ់ត្រាំង ទុកញ៉ាំកំដរមាត់! ងាយៗ ប៉ុន្តែរសជាតិឆ្ងាញ់កប់សារីម៉ង!
ដូចដែលបានដឹងស្រាប់ថាបាញ់ត្រាំងជាគ្រឿងផ្សំមួយមុខដែលយើងអាចយកទៅច្នៃធ្វើជាម្ហូបបានជាច្រើនមុខ និងញ៉ាំបានជាច្រើនរបៀប។ ហើយថ្ងៃនេះ FoodBuzz យើងនឹងចែករម្លែកពីវិធីធ្វើ ញាំបាញ់ត្រាំង ដែលមានរសជាតិប្រៃផ្អែមជូរ ហើយហឹរតិចៗ ធានាថាឆ្ងាញ់ជាប់មាត់!
#គ្រឿងផ្សំ
១. ប្រេង
២. បាញ់ត្រាំង (២០សន្លឹកកាត់ឲ្យតូចរាងទ្រវែង)
៣. ពងទាស្ងោរហើយ (ស្ងោរ៦នាទីហើយដាក់ចូលទឹកត្រជាក់ភ្លាមៗ)
៤. ខ្ទឹមក្រហម (១០មើមហាន់ជាចំណិតស្ដើងៗ)
៥. សណ្ដែកដី (១២០ក្រាម)
៦. ទឹកសុីអុីវចិន (៣ស្លាបព្រាបាយ)
៧. ទឹកខ្មេះផ្លែប៉ោម (៣ស្លាបព្រាបាយ)
៨. ស្ករស (២ស្លាបព្រាបាយ)
៩. ម្សៅម្ទេសកូរ៉េ (១ស្លាបព្រាបាយ)
១០. ម្ទេសឆា (១ស្លាបព្រាបាយ)
១១. ស្វាយខ្ចី (កន្លះផ្លែ សាប់ឲ្យក្លាយជាសសៃតូចៗ)
១២. បង្គាក្រៀម (៥០ក្រាម)
១៣. សាច់គោងៀត (៥០ ក្រាម)
១៤. ជីរណា
១៥. ស្លឹកខ្ទឹម
១៦. ជីអង្កាម
#វិធីធ្វើ
១. ដាក់ប្រេងក្នុងខ្ទះឲ្យក្ដៅ ហើយចាក់ខ្ទឹមក្រហមចូល រួចបំពងឲ្យឡើងពណ៌ជើងអង្រ្កង រួចទុកមួយឡែក
២. បន្ទាប់មកបំពងសណ្ដែកដីឲ្យឈ្ងុយ
៣. លាយទឹកជ្រលក់សម្រាប់ញាំដោយលាយ ទឹកសុីអុីវចិន ទឹកខ្មេះ ស្ករស ម្សៅម្ទេសកូរ៉េ (ឬម្ទេសម៉ដ្ត) ម្ទេសឆា ចូលគ្នាឲ្យសព្វល្អ
៤. យកចានគោមធំំមួយហើយដាក់បាញ់ត្រាំង ខ្ទឹមក្រហម សណ្ដែកដី ស្វាយខ្ចី បង្គាក្រៀម សាច់គោងៀត ជីរណា ស្លឹកខ្ទឹម និងប្រេងចូល
៥. ចាក់ទឹកសម្រាប់ញាំដែលលាយហើយចូល ហើយលាយវាចូលគ្នាទាំងអស់ឲ្យសព្វល្អ
៦. ចាប់ដាក់ចានហើយកាត់ពងទាដែលស្ងោរហើយពីលើ រួចរោយជីអង្កាមពីលើ ជាការស្រេច!
ញាំបាញ់ត្រាំង នេះយើងអាចធ្វើញ៉ាំបានសឹងតែគ្រប់ពេលតែម្ដង! ជុំគ្នាជាមួយមិត្តភក្តិក៏បាន ជុំគ្នាជាមួយគ្រួសារក៏បាន ញ៉ាំម្នាក់ឯងលេងៗក៏បាន។ ចំណាយអស់តិចហើយ ញ៉ាំបានច្រើនគ្នាទៀត!