[REVIEW] ភេសជ្ជៈរដូវការបុណ្យណូអែលរបស់ Starbucks
នៅសល់មិនប៉ុន្មានទៀតទេ Christmas នឹងមកដល់ហើយ! សម្រាប់ឆ្នាំនេះ Starbucks បានចេញភេសជ្ជៈថ្មីដល់ទៅ ៣ ប្រភេទខុសៗគ្នាសម្រាប់រដូវកាលបុណ្យណូអែលលើកនេះ។ ហើយ Foodbuzz ក៏បានសាកទាំង ៣ ហ្នឹងហើយដែរ។
PEPPERMINT MOCHA/ម៉ូការសជាតិជីអង្កាម
ជាប្រភេទ Mocha ធម្មតាដែរ ក៏ប៉ុន្តែអ្វីដែលគួរឲ្យប្លែកនោះគឺ ក្លិនជីអង្កាមដែលបានមកពី candy cane ដែលគេដំ ហើយរួយពីលើ WhippedCream។ នៅពេលផឹក អ្នកនឹងទទួលបានរសជាតិ ៣ ក្នុងពេលតែមួយគឺ រសជាតិផ្អែម រសជាតិកាហ្វេ និង រសជាតិហឺរតិចៗដែលបានមកពីស្ករជីអង្កាម។
TOFFEE NUT CRUNCH LATTE/ឡាលេ គ្រាប់ស្ករថូហ្វី
ភេសជ្ជៈនេះគឺ Latte Frappuccino ដែលមានគ្រាប់ស្ករថូហ្វីនៅខាងលើ ដែលធ្វើឲ្យវាមានក្លិនឈ្ងុយហើយបើនិយាយពីរសជាតិវិញគឺ ឆ្ងាញ់ខ្លាំង។ ម្យ៉ាងទៀត ក្នុងចំណោមភេសជ្ជៈទាំង ៣ យើងចូលចិត្តភេសជ្ជៈហ្នឹងជាងគេ។
CHRISTMAS TREE DARK MOCHA/ម៉ូកា រសជាតិតែបៃតង
ភេសជ្ជៈនេះជាភេសជ្ជៈថ្មីដែលទើបចេញក្រោយគេ។ វាមានលក្ខណៈស្រដៀងនឹង Peppermint Mocha ដែរតែខុសគ្នាត្រង់ cream ភេសជ្ជៈនេះមានរសជាតិតែបៃតង ដូចនេះវាធ្វើឲ្យវាមានរសជាតិខុសពី Peppermint Mocha វិញ។
PS: មានដឹងអត់? Starbucks កំពុងតែមានប្រម៉ូសិន Free Upgrade Size សម្រាប់រាល់ការទិញភេសជ្ជៈទាំង ៣ ខាងលើនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣ ខែធ្នូ។
តម្លៃ៖ ចាប់ពី $3.6
ទីតាំង៖ សាខាផ្សារទំនើប Aeon, សាខា Exchange Square, សាខាបឹងកេងកង១ |Google Map, សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, សាខាផ្សារទំនើប Sorya Center Point, សាខាTK Avenue, សាខាបូកគោ