[Review] MAMA’s Coffee: ហាងកាហ្វេថ្មីនៅបឹងត្របែកសំបូរភេសជ្ជៈនិងម្ហូបឆ្ងាញ់ៗ

បើនិយាយពីការស្វែងរកហាងកាហ្វេវិញ បច្ចុប្បន្ននេះគឺមិនលំបាកឡើយ ព្រោះថាហាងកាហ្វេដុះដូចផ្សិតអញ្ចឹង ជួនកាលជិះ 3 នាទីឃើញមួយក៏មានដែរ!  ប៉ុន្ដែបើនិយាយពីការស្វែងរកហាងកាហ្វេដែលមាន តំលៃសមរម្យ ម្ហូបភេសជ្ជៈឆ្ងាញ់ សេវាល្អ បរិយាកាសល្អ ហើយទីតាំងធំទូលាយទាំងផ្នែកខាងក្នុងហាង ទាំងកន្លែងចតយានជំនិះទៀតនោះគឺពិបាកបន្ដិចហើយ។

MAMA’s Coffee
MAMA’s Coffee
MAMA’s Coffee

MAMA’s Coffee

ថ្ងៃនេះ FoodBuzz នឹងណែនាំហាងកាហ្វេថ្មីស្រឡាង គឺ MAMA’s Coffee ដែលទើបតែបើកដំនើរការពីប៉ុន្មានសប្ដាហ៍មុននេះ មានទីតាំងនៅតំបន់បឹងត្របែកយើងនេះ។ និស្សិតរៀនសាកលវិទ្យាល័យ RULE ឬវិទ្យាល័យបឹងត្របែកអីដឹងតែពេញចិត្តស្តូកហ្មង! ទីតាំងណាត់ជួបគ្នានិងសំរាប់ធ្វើកិច្ចការសាលាថ្មីតែម្ដង!

MAMA’s Coffee

MAMA’s Coffee
MAMA’s Coffee

MAMA’s Coffee

ពួកយើងបានភ្លក្សម្ហូបអាហារយ៉ាងច្រើនមុខ ដែលរួមមានទាំងបែបអាស៊ីដូចជា ឡាបសាច់គោហិរៗ ញ៉ាំផ្ទាប់ជាមួយបន្លែស្រស់ និង បាយឆាកាពិរដែលមានក្លិនកាពិឈ្ងុយៗគួរឲស្រក់ទឹកមាត់។ ម្ហូបប៉ែកអឺរ៉ុបវិញគឺ FoodBuzz បានភ្លក្ស មីអ៊ីតាលី Spaghetti Cabonara និង Gratin Dauphinois ដែលជាដំឡូងបារាំងចំនិតដុតជាមួយឈីសដ៏ឈ្ងុយឆ្ងាញ់។ និយាយឲ្យចំទៅគឺថាឆ្ងាញ់គ្រប់មុខតែម្ដង!

Shrimp Paste Fried Rice, MAMA’s Coffee

Shrimp Paste Fried Rice, MAMA’s Coffee
ទ្បាបសាច់គោ, MAMA’s Coffee

ទ្បាបសាច់គោ, MAMA’s Coffee
Gratin Dauphinois

Gratin Dauphinois

សំរាប់បង្អែមវិញ នំក្រែបនិង នំដុត Crumble ដែលមានជារសជាតិផ្សេងៗដូចជា ចេក ស្វាយ ប្លូប៊ឺរី និង ម្នាស់នេះគឺជាបង្អែមប្រចាំហាងតែម្ដង រសជាតិឆ្ងាញ់ចាប់មាត់ប្លែក ហើយអ្នកជាប្រហែលជាមិនសូវធ្លាប់ប្រទះពីមុនទេ ព្រោះថានំដុត Crumble គឺដុតនិងចំអិននៅ MAMA’s Coffee ផ្ទាល់តែម្ដង ហើយសំរាប់ FoodBuzz វិញគឺពេញចិត្តរសជាតិប្លូប៊ឺរី (Blueberry) ជាងគេ។

Blueberry Crumble, MAMA’s Coffee

Blueberry Crumble, MAMA’s Coffee
Mango Crumble, MAMA’s Coffee

Mango Crumble, MAMA’s Coffee
Banana Crepe, MAMA’s Coffee

Banana Crepe, MAMA’s Coffee

បន្ទាប់ពីបង្អែមហើយ គឹត្រូវដល់វេនភេសជ្ជៈហើយ ក្រៅពីកាហ្វេ ភេសជ្ជៈបែបក្រទ្បុករសជាតិផ្លែឈើឬតែក៏ឆ្ងាញ់ប្លែកម្យ៉ាង ប្រសិនបើអ្នកមិនចូលចិត្តកាហ្វេ អ្នកក៏អាចញុំា Frappe នៅ MAMA’s Coffee មានគ្រប់រសជាតិទាំងអស់ Strawberry, Blueberry, Passion, Chocolate, Green Tea អីហ្នឹង។ ចង់ផឹករសជាតិអីក៏មានដែរ ហើយសុទ្ធតែឆ្ងាញ់ម្យ៉ាងៗម្នាក់! ប៉ុន្ដែបើខានយូរ ជូរមាត់ក៏អាចភ្លក្សជាបែបស្រាក្រឡុក Cocktail បានដែរ សំបូររសជាតិប្លែកៗសំរាប់ឲ្យ FoodBuzz-er សាកដូចគ្នា។

Coffeeeeeeeee everyone?

Coffeeeeeeeee anyone?
Pineapple Cocktail

Pineapple Cocktail
or you want it Apple? Your pick.

or you want it Apple? Your pick.

ចំនុចពិសេសមួយទៀតរបស់ MAMA’s Coffee នោះគឺមានជាបន្ទប់ប្រជុំដែលប្រិយមិត្តអាចកក់និងប្រើប្រាស់បានដោយសេរី ហើយថែមទាំងមានផ្ដល់ជាសេវាព្រីន ស្គេន និងកូពីដោយឥតគិតថ្លៃទៀតផង។  អ្នករៀននៅ RULE  ត្រូវការជួបជុំគ្នា ធ្វើ Assignment លើកក្រោយ កុំភ្លេច MAMA’s Coffee ណា!

Meeting Room

Meeting Room
MAMA’s Coffee

MAMA’s Coffee
MAMA’s Coffee

MAMA’s Coffee

*** ប្រូម៉ូសិនទិញភេសជ្ជៈ 1 ថែម 1 ពីថ្ងៃនេះរហូតដល់ថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2017

 

ទីតាំង៖ ផ្លូវ 95 កែវផ្លូវ 432 សង្កាត់បឹងត្របែក ខណ្ឌចំការមន (ជិះតាមស្តុបបូកគោត្រង់ បត់ស្ដាំតាមផ្លូវទល់មុខក្រុមហ៊ុន Mazda) |Googlemap 

តម្លៃ៖ ចាប់ពី $1.6 សំរាប់ភេសជ្ជៈ , ចាប់ពី $2 សំរាប់ម្ហូបអាហារ 

អត្ថបទគួរតែអានបន្ទាប់