[Review] មីកូរ៉េស្ទាយចិន៖ មកមួយកន្លែង ភ្លក្សបានម្ហូបពីរសាសន៍

បច្ចុប្បន្ននេះ យើងឃើញថាម្ហូបអាហារកូរ៉េពិតជាមានប្រជាប្រិយភាពយ៉ាងខ្លាំងមិនត្រឹមតែពីសំណាក់អ្នកចូលចិត្ត K-pop និង K-drama ប៉ុណ្ណោះទេ តែប្រិយមិត្តធម្មតាក៏ចូលចិត្តចូលញុំាអាហារកូរ៉េដែរ។

លើកនេះ FoodBuzz បានទៅភ្លក្សនៅហាងកូរ៉េមួយដែលមានមុខម្ហូបកូរ៉េយ៉ាងច្រើនប្រភេទហើយមានរសជាតិដូចនៅប្រទេសកូរ៉េចឹង។ ហាងមីកូរ៉េស្ទាយចិនមានលក់ម្ហូបកូរ៉េដល់ទៅជាង ៣០មុខដែលមានរសជាតិឆ្ងាញ់ ហើយលក្ខណៈពិសេសរបស់ហាងនេះ គឺចុងភៅជាជនជាតិកូរ៉េផ្ទាល់ដែលមានបទពិសោធន៏រាប់ឆ្នាំខាងចំអិនម្ហូប។

Korean Style Chinese Restaurant
Chinese Style Korean Restaurant
Korean Style Chinese Restaurant

Chinese Style Korean Restaurant

IMG_9101

ពួកយើងបានសាកភ្លក្សម្ហូប ៤ មុខដែលជាម្ហូបប្រចាំហាង។

 

Seafood Black Bean Noodle (Jajangmyeon)

Jajangmyeon ទាំងពីរចាន

Jajangmyeon ទាំងពីរចាន

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់អាហារមួយមុខនេះតាមការមើល K-drama ហើយមែនអត់? ដំបូង គេនឹងអោយម្ហូបពីរចានខុសគ្នា គឺចានមី និងចានទឹកជ្រលក់ដែលគេហៅថា Jajang មានលាយផ្សំជាមួយនឹងគ្រឿងសមុទ្រ ខ្ទឹមបារាំងឆា និងគ្រឿងផ្សំផ្សេងទៀត។ ក្រោយពីយើងបានលាយវាចូលគ្នា យើងនឹងទទួលបានមីខ្មៅដែលគួរអោយចង់ញុំាមែនទែន។

នៅពេលយើងចាក់ទឺកជ្រលក់ចូលចានមី

នៅពេលយើងចាក់ទឺកជ្រលក់ចូលចានមី

 

White Seafood Spicy Noodle Soup (Baek Jjampong)

Baek Jjampong

Baek Jjampong

ចំណែកឯម្ហូបនេះជាមុខម្ហូបថ្មីរបស់ហាង ហើយវាជាប្រភេទ Jjampong ដែរតែអ្វីដែលខុសពី Jjampong ធម្មតា គឺវាមានទឹកស៊ុបពណ៌ស ហើយនៅក្នុងនោះមានមឹក និង លាសសមុទ្រជាដើម។

Seafood Spicy Noodle Soup (Jjampong)

Jjampong

Jjampong

Jjampong នេះមានងាវជាមួយនឹងបន្លែជាច្រើនមុខ ហើយវាមានពណ៌ក្រហមខ្លាំងដែលពេលឃើញភ្លាម ធានាថានឹងស្រក់ទឹកមាត់ហ្មង តែពេលដែលដាក់ចូលមាត់ហើយ ដឹងតែចាប់ផ្តើមក្តៅខ្លួនបែកញើសដោយសារតែវាហឹរខ្លាំង។ (មិនណែនាំសម្រាប់អ្នកដែលមិនចូលចិត្តហឹរ)

 

Sweet and Sour Pork (Tangsuyuk)

Tangsuyuk

Tangsuyuk

ជាប្រភេទសាច់ជ្រូកបំពងជូរអែម ដែលមានលាយជាមួយម្ទេសផ្លោក ខ្ទឹមបារាំង។ល។ ម៉្យាងទៀត បើយើងញុំា Tangsuyok នេះជាមួយនឹង Jajangmyeon វិញគឺប្រាកដជាលង់នឹងរសជាតិម្ហូបនេះជាមិនខាន។

Tangsuyuk ជាមួយនឹង Jajangmyeon

Tangsuyuk ជាមួយនឹង Jajangmyeon

សម្រាប់ឯ side dish វិញ ហាងមានផ្តល់អោយដូចជា គីមឈី សណ្តែកដីលីង ខ្ទឹមបារាំងស្រស់ ឆៃថាវត្រាំ និងទឹកជ្រលក់សណ្តែកខ្មៅ។

side dish!

side dish!
Don't miss out on this place, guys

Don't miss out on this place, guys

តម្លៃ៖ ចាប់ពី $7/មុខ ឡើងទៅ

ទីតាំង៖ ផ្ទះលេខ ៣១ ផ្លូវ ២៨៨ សង្កាត់បឹងកេងកង | Google Map

លេខទូរស័ព្ទទំនាក់ទំនង៖ 010275825 / 081837750

អត្ថបទគួរតែអានបន្ទាប់