អុំទូកទាំងមូលដេកផ្ទះម៉េចស្ទាវ? តោះទៅមើលកាំជ្រួចពីលើ SkyBar ទាំង 12 នេះបានកាលីប!

មួយឆ្នាំអុំទូកតែម្ដងទេ! ទោះជាមិនមានគំរោងទៅដើរលេងនៅកន្លែងណាសប្បាយៗឆ្ងាញពីទីក្រុងភ្នំពេញ ក៏អាចសប្បាយម្យ៉ាងបែបអ្នកនៅភ្នំពេញដែរ អាចទៅដើរលេងមើលគេអុំទូកនិងតាំងពិព័រណ៍ផ្សេងៗ ហើយល្ងាចឡើងទៅ skybar ញ៉ាំជាអាហារពេលល្ងាចនិងស្រាក្រឡុកមួយកែវពីរកែវលេង គយគន់ទេសភាពមាត់ទន្លេហើយមើលប្រទីបនិងកាំជ្រួចដ៏ស្រស់ស្អាតនិងភ្លឺចិញ្ចាចក៏ម្យ៉ាងដែរ។

អញ្ចឹងកុំចាំអីទៀត ចាំ FoodBuzz ណែនាំ SkyBar ដែលសាកសមសំរាប់ការគយគន់ទស្សនីយភាពកាំជ្រួចនារដូវអុំទូកនេះ!

Expert Tip: គួរតែខលកក់មុន ព្រោះមិនមែនមានតែយើងទេដែលចង់មើលកាំជ្រួច ហើយព្យាយាមរកកន្លែងចតទ្បាន ចតម៉ូតូស្រួលបួលផង ព្រោះអាចនឹងជួបប្រទះការកកស្ទះ!

  1. Le Moon Terrace Bar

Le Moon Terrace Bar

ប្រហែលជាស្គាល់ស្រាប់ skybar មួយនេះ  ទីតាំងនៅនៅចំកាច់ជ្រុងល្អណាស់ ស្រួលមើលកាំជ្រួចហើយ ទេសភាពបានលក្ខណៈ Panorama ពេញភ្នែកល្អតែម្ដង។

Le Moon Terrace Bar

តម្លៃសំបុត្រ: $2.5 ពីម៉ោង 5:30 រហូតដល់ម៉ោង 8 យប់ + ប្រូម៉ូសិនទិញ 2 ដបថែម 1 ដបរបស់ស្រាបៀរ Tiger 

ទំនាក់ទំនងកក់៖ 087 600 768 ឬតាម Facebook page: Le Moon Terrace Bar

  1. 5 Drunk Men

5 Drunk Men

ម្យ៉ាងម្នាក់ជាមួយ Le Moon ទេ ព្រោះថាមួយចំហៀងផ្លូវម្នាក់ បើចូលចិត្តបរិយាកាសបែបសប្បាយមានតន្រ្ដីកំដរ និងម្ហូបភេសជ្ជឆ្ងាញ់ៗ តម្លៃសមរម្យ 5 Drunk Men គឺដឹងតែត្រូវចិត្តប្រិយមិត្តតែម្ដង។

5 Drunk Men

5 Drunk Men

ទំនាក់ទំនងកក់៖ 076 611 1104

  1. FCC

FCC

ក្រៅពី Skybar នៅទីនេះក៏មានជាភោជនីយដ្ឋានបំរើម្ហូបអឺរ៉ុបយ៉ាងប្រណិតផងដែរ អញ្ចឹងបើចង់ណាត់ជួប crush ពេលអុំទូកនេះអី កុំបាច់ពិបាករកមើលណាឆ្ងាយ។

លេខទូរស័ព្ទទាក់ទងកក់៖ 023 210 142

  1. Juniper Gin Bar

Juniper Gin Bar

Juniper Gin Bar  នេះទើបតែបើកដំណើរការមិនយូរប៉ុន្មានទេ ហើយមានបំរើជាភេសជ្ជៈឆ្ងាញ់ៗ រួមជាមួយភីហ្សាដុតអុសក្ដៅ និងបរិយាកាសរ៉ូមេនទិកបែបហូលីវូដជំនាន់ចាស់ប្លែក។

Juniper Gin Bar

ទំនាក់ទំនងកក់៖ តាមរយៈ Facebook Page: Juniper Gin Bar 

  1. Panorama Mekong

Panorama Mekong

Panorama Mekong, River Crown និង Touk គឺមានទីតាំងនៅអគារតែមួយ ប៉ុន្ដែស្ថិតនៅជាន់ផ្សេងៗគ្នា សំរាប់ Panorama Mekong គឺនៅជាន់ទី 3 និង 4 ហើយក្រៅពីបំរើភេសជ្ជៈនិងម្ហូបក៏មានជាបន្ទប់ hostel សំរាប់ជួលស្នាក់នៅផងដែរ។

Panorama Mekong

ទំនាក់ទំនងកក់៖ 087 500 400

  1. River Crown

River Crown

បើថាខ្លាចជាន់ទី 3 ឬ 4 ខ្ពស់ពេក ក៏អាចចុះមួយជាន់មក River Crown ដែលមានតន្រ្កីផ្ទាល់ច្រៀងកំដរទៀតផង។

ទំនាក់ទំនងកក់៖ 081 335 325

  1. Touk

Touk

នៅមួយជាន់ក្រោម River Crown ទៀត ប៉ុន្ដែទេសភាពក៏មិនចាញអ្នកជាន់លើប៉ុន្មានដែរ!

ទំនាក់ទំនងកក់៖ 012 248 694

  1. Paragon Central Hotel & Sky Bar

Paragon Central Hotel & Sky Bar

ទីតាំងខ្ពស់ល្អនៅលើជាន់ទី​ 11 និង 12 នៃសណ្ធាគារ Paragon Central ហើយសំបុត្រចូលអាចប្ដូរជាភេសជ្ជៈនិងម្ហូបញ៉ាំបានវិញទៀត។

Paragon Central Hotel & Sky Bar

Paragon Central Hotel & Sky Bar

តម្លៃសំបុត្រ៖ $7 (អាចប្តូរបានម្ហូប និងភេសជ្ជៈវិញ)

ទំនាក់ទំនងកក់៖ 089 887 182, 01583 8732, 023 216 816

  1. Cloud9 Skybar

Cloud9 Skybar

ទីតាំងឆ្ងាញពីម្ដុំមាត់ទន្លេបន្ដិច ប៉ុន្ដែបើនិយាយពីទេសភាពវិញគឺកប់ ហើយបរិយាកាសគឺ high class មិនប្ដូរតែម្ដង ព្រមទាំងមានក្រុមតន្រ្ដីពិសេសកំដរអារម្មណ៍ទៀតផង។

Cloud9 Skybar

តម្លៃសំបុត្រ៖ អាហារ Buffet $28 សំរាប់មនុស្សពេញវ័យ និង $14 សំរាប់ក្មេង Free ភេសជ្ជៈមួយ

ទំនាក់ទំនងកក់៖ 023 961 888, 085 333 672

  1. Vehaa

Vehaa

គិតថាប្រិយមិត្ត FoodBuzz ស្គាល់ស្រាប់ហើយថា Vehaa នេះបរិយាកាសឡូយប៉ុណ្ណា ហើយទេសភាពពីលើ Sky Bar នេះញាក់សាច់ ចង់ថតរូបមួយកាំជ្រួចអីត្រូវម៉ាច់!

Vehaa

ទំនាក់ទំនងកក់៖ 099 456 876

  1. Skybar at Lumiere

Skybar at Lumiere

សម្រាប់ប្រិយមិត្តដែលចង់មើលកាំជ្រួចដែរ ប៉ុន្ដែខ្លាចស្ទះចរាចរឬចង្អៀតផ្លូវ Skybar at Lumiere គឺជាទីតាំងដ៏ឥតខ្ចោះ នៅឆ្ងាយពីមាត់ទន្លេបន្ដិចមែន ប៉ុន្ដែមើលកាំជ្រួចឃើញដូចគ្នា!

Skybar at Lumiere

ទំនាក់ទំនងកក់៖ 085 764 777

  1. Sora Skybar

Sora Skybar

បើថាបានឡើងទៅដល់ Sora Skybar ហើយ កុំថាឡើយកាំជ្រួច ទេសភាពទីក្រុងភ្នំពេញទាំងមូលក៏អាចគយគន់បានដែរ ម៉ាស្រឡាញ់ពេញចិត្ត ពេញភ្នែក ពេញបេះដូងតែម្ដង។

Sora Skybar

Sora Skybar

ទំនាក់ទំនងកក់៖ 023 936 866

អត្ថបទគួរតែអានបន្ទាប់