របៀបធ្វើទឹកត្រីបុកអង្ករលីង និងងាវស្រុះ ងាយៗ អាចធ្វើសម្រាប់ក្លែមល្ងាចៗឡើងបាន!

ថ្ងៃនេះក្រុមការងារ FoodBuzz យើងសុំមកណែនាំនូវរបៀបធ្វើទឹកត្រីបុកអង្ករលីងដែលអ្នកទាំងអស់គ្នាអាចញ៉ាំជាមួយម្ហូបជាច្រើនមុខ ធ្វើឲ្យរសជាតិម្ហូបកាន់តែដិតឆ្ងាញ់ មានក្លិនឈ្ងុយអង្ករលីងជក់មាត់ឥតល្ហែ! ហើយនៅចុងអត្ថបទក៏មានរបៀបលាង និងស្រុះងាវឲ្យបានល្អទៀតផង! មួយមុខនេះគឺត្រូវម៉ាច់សម្រាប់អ្នកកំពុងរកនឹកសាច់ខ្លែមល្ងាចៗឡើងតែម្ដង។

គ្រឿងផ្សំ

១.​ ទឺកអំពិលទុំ (២ ស្លាបព្រាបាយ)

២. ទឹកត្រី (៤ ស្លាបព្រាបាយ)

៣. ទឹកក្រូចឆ្មារ (៤ ស្លាបព្រាបាយ)

៤. ម្សៅស៊ុប (១ ស្លាបព្រាបាយ)

៥. ស្ករស (៣ ស្លាបព្រាបាយ)

៦. ម្សៅម្ទេស (២ ស្លាបព្រាបាយ)

៧. ជីវ៉ាន់ស៊ុយហាន់ហើយ (១០ ក្រាម ឬមួយដុំ)

៨. ខ្ទឹមក្រហមហាន់ហើយ (២៥ ក្រាម)

៩​. អង្គរលីង (៥០ ក្រាម)

វិធីធ្វើ

១. គ្រាន់តែលាយគ្រឿផ្សំទាំងអស់ខាងលើឲ្យសព្វចូលគ្នាល្អ នោះទឹកជ្រលក់យើងក៏រួចរាល់អាចញ៉ាំបាន!

ចប់ពីទឹកត្រី ឥឡូវនេះមកដឹងពីរបៀបសម្អាត និងស្រុះងាវឲ្យឈ្ងុយឆ្ងាញ់ម្ដង តស់!

*ដើម្បីលាងសម្អាតងាវឲ្យបានស្អាតល្អ ត្រូវយកបាយច្រើនល្មមមកច្របាច់ច្របល់ជាមួយងាវ។ ធ្វើបែបនេះភាពស្អិតរបស់បាយនឹងបឺតយកកម្ទេចដី និងកង្វក់ផ្សេងៗចេញពីចង្អូរនៃសំបកងាវបានយ៉ាងល្អ។ 

*ដើម្បីស្រុះងាវមិនឲ្យឆ្អិនជ្រុល ហើយមានរសជាតិឆ្ងាញ់៖ ដាំទឹកឲ្យពុះខ្លាំងដោយបង់ម្ដេង ស្លឹកក្រូចសើច សំបកក្រូចឆ្មារ គល់ស្លឹកគ្រៃ ស្ករសបន្តិចដើម្បីឲ្យមានជាតិ។ នៅពេលទឹកពុះខ្លាំង ចាក់ងាវចូល រួចបិទភ្លើងហើយរងចាំរយៈពេល ១០ វិនាទី ហើយស្រង់ចេញមកត្រាំទឹកកកភ្លាមៗ ដើម្បីកុំឲ្យឆ្អិនពេក និងសាច់ងាវស្រួយល្អ។ 

 

អត្ថបទគួរតែអានបន្ទាប់