រ៉េគុយទាវ ផ្សារតាប៉ាង - Re Kuyteav
- រ៉េ គុយទាវ Re Kuyteav, Street 51, Phnom Penh, Cambodia
- 093 817 777
ចុងសប្តាហ៍នេះ ពេល ព្រឹកព្រលឹមស្រាងៗ រកកន្លែងញុាំមីគោក មីស៊ុប មីខគោមែនទេ? ថ្ងៃនេះ FoodBuzz សុំណែនាំហាងនៅម្តុំផ្សារតាប៉ាងម្តង ដែលហាងមានឈ្មោះថា រ៉េគុយទាវ ផ្សារតាប៉ាង។
ហាងមានទីធ្លាធំទូលាយ ងាយចតឡានចតម៉ូតូ។ សម្រាប់ម្ហូបប្រចាំហាងវិញ គឺល្បីបែបមីគោក ប៉ុន្តែហាងក៏មានលក់មីស៊ុប និង មីខគោទំនងៗដែរ។
សម្រាប់មីក្នុងហាង គឺគាត់យកមីជាតិមកធ្វើ អុីចឹងបើនិយាយពីជាតិវិញគឺញាក់តែម្តង សរសៃមីស្វិត គួបនឹងទឹកស៊ុបគឺអេមតាហ្មង។
ចំពោះសាច់វិញ ហាងរ៉េ គុយទាវផ្សារតាប៉ាង មានសាច់ជាច្រើនប្រភេទឲ្យជ្រើសរើស ក្នុងនោះមាន សាច់គោ សាច់ស្រួយ បាក់សៀក គាវ ផាកលូវ ប្រហិតត្រី គ្រឿងក្នុង ជាដើម។
ប្រសិនបើអ្នកទាំងអស់គ្នាចង់ញ៉ាំសាច់ទាំងអស់គ្នាក្នុងមួយចាន អាចហៅ មីស៊ុបពិសេសបាន ព្រោះក្នុងមួយចាន អ្នកទាំងអស់គ្នានឹងទទួលបានសាច់គ្រប់ប្រភេទ ឆ្អឹងស៊ុប មីជាតិ និងទឹកស៊ុបដែលធ្វើដោយហាងផ្ទាល់។ អ្នកចូលចិត្តញ៉ាំច្រើន ដាក់មួយចាននេះគឺមិនខុសបំណងឡើយ។
សម្រាប់បងប្អូនដែលនិយមមីគោកវិញ កុំភ្លេចសាកមីគោកប្រចាំត្រកូលផង ព្រោះសរសៃមីស្វិតដោយសារយកមីជាតិមកធ្វើ ហើយ គេមានផ្ទាប់ជាមួយទឹកសៀងអំពិលទុំប្រចាំហាងពិសេសទៀតផង គួបផ្សំនឹងសាច់ស្រួយ ដាក់មួយម៉ាត់ហើយចង់ដាក់មួយម៉ាត់ទៀតហ្មង។ សាច់គេមួយចានៗ គឺថាឲ្យមិនកំណាញ់នោះទេ!
សម្រាប់មីខគោប្រាចាំហាងវិញ គ្រាន់តែឈរជិតក៏ឈ្ងុយដែរ ហើយបើរសជាតិវិញគឺមុតឆ្ងាញ់ល្អ សម្រាប់សាច់វិញ មួយដុំៗផុយឆ្ងាញ់ គួបនឹងមីជាតិទៀតកាន់តែឆ្ងាញ់។
រីឯសេវាកម្មវិញមានភាពរស់រាយរាក់ទាក់ ហើយបុគ្គលិកវិញមានភាពរហ័សរហួន។ ក្រៅពីម្ហូបដែលបានរៀបរាប់ខាងលើគាត់ក៏មានលក់ម្ហូបផ្សេងទៀតផងដែរដូចជាបាយស្រូបជាដើម អុីចឹងកុំភ្លេចទៅសាកទាំងអស់គ្នាផង!
សម្រាប់តម្លៃម្ហូបមួយចានៗមានចាប់ពី 12000 រៀលឡើងទៅ ហើយហាងគាត់ចាប់បើកពីម៉ោង 5 ព្រឹក ដល់ 3 រសៀលឯណោះ ដែលមានទីតាំងស្ថិតនៅ #48Eo ផ្លូវ 51 កែង 144 សង្កាត់ផ្សារថ្មី 3។
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.