ងាយៗ តែឆ្ងាញ់សាហាវ! តោះៗ រៀនធ្វើម្ហូបកូរ៉េ Rabokki ញ៉ាំនៅផ្ទះ​

អ្នកដែលធ្លាប់តាមដានរឿងភាគកូរ៉េច្បាស់ជាធ្លាប់បានឃើញតួសម្តែងញ៉ាំ Rabokki ហើយមែនអត់? មើលទៅទំនងៗមែនទែន! Robokki ជាមុខម្ហូបបែបជនជាតិកូរ៉េមួយបែបដែលផ្សំឡើងពីមីកញ្ចប់ (ឬ Instant Ramen Noodles) និងលតបែបកូរ៉េឈ្មោះថា តុក (ឬ Tteok) ជាមួយនឹងម្សៅស៊ុប Topokki

ចង់ធ្វើញ៉ាំនៅផ្ទះដែរ ប៉ុន្តែអត់ដឹងទៅទិញគ្រឿងផ្សំនៅកន្លែងណា ហើយក៏អត់ដឹងពីរបៀបធ្វើ? កុំបារម្ភអី! សម្រាប់់អ្នកដែលចង់ធ្វើ Rabokki ញ៉ាំនៅផ្ទះជាមួយក្រុមគ្រួសារ ឬមិត្តភក្តិ ថ្ងៃនេះ FoodBuzz នឹងធ្វើការណែនាំអំពីរបៀបនៃការធ្វើ Robokki បែបកូរ៉េៗ ឆ្ងាញ់ៗ ងាយៗ និងកន្លែងដែលអាចទិញគ្រឿងផ្សំទាំងអស់នេះបាននៅប្រទេសកម្ពុជាយើងផ្ទាល់។

>> គ្រឿងផ្សំ៖ 

  • Spicywitch Topokki ១ប្រអប់ (មានមី១កញ្ចប់ តុក១កញ្ចប់ ម្សៅ​ស៊ុប Topokki ១កញ្ចប់ និងទឹកជ្រលក់ហឹរ Topokki ១កញ្ចប់
  • ស្ពៃក្តោប​ ៨០ក្រាម (ហាន់ឲ្យតូចៗ)
  • ខ្ទឹមបារាំង ៦០​ក្រាម (ហាន់ជាចំណិតស្តើងៗ)
  • ស្លឹកខ្ទឹម
  • ពងទាស្ងោឆ្អិន២គ្រាប់ (ពុះជា២ចំណិត)
  • ទឹក ៤០០មីលីលីត្រ

>> របៀបធ្វើ៖ 

  • ដាំទឹកឲ្យពុះ
  • ដាក់ម្សៅស៊ុប និងទឹកជ្រលក់ហឹរ Topokki ចូល រួចកូរឲ្យសព្វ
  • ដាក់ មី តុក ស្ពៃក្ដោប និងខ្ទឹមបារាំងចូល
  • ទុកឲ្យពុះចំនួន៣នាទី ដួសដាក់ចាន​ រួចដាក់ពងទា និងស្លឹកខ្ទឹមចូលពីលើជាការស្រេច

ហើយសម្រាប់ Spicywitch Topokki និងអាហារកូរ៉េឆ្ងាញ់ៗជាច្រើនមុខទៀត អ្នកទាំងអស់គ្នាអាចរកទិញបាននៅក្នុង គេហទំព័រផ្សារអនឡាញ www.cambomart.co ឬ https://bit.ly/2Y9kHOl ដែលនាំចូលផ្ទាល់ដោយក្រុមហ៊ុន KOTRA, Phnom Penh Korea Business Center ។ អ៊ីចឹងកុំភ្លេចកុម្ម៉ង់យកទៅធ្វើញ៉ាំទៅផ្ទះទាំងអស់គ្នាណា៎៕

អត្ថបទគួរតែអានបន្ទាប់