ផ្ទះអ្នកបាត់ដំបង៖ មាន់ស្រែបន្លែស្រស់ និងម្ហូបបែបខ្មែរជាច្រើនមុខ ធានាថាជាប់ចិត្តតែម្តង

លែងពិបាកស្វែងរកកន្លែងញ៉ាំបាយថ្ងៃ ឬកន្លែងជួបជុំពេលល្ងាចទៀតហើយ។​ សុំណែនាំអាហារដ្ឋានមួយកន្លែងនេះដែលមានលក់ម្ហូបឆ្ងាញ់ៗជាច្រើនមុខនោះគឺ ផ្ទះអ្នកបាត់ដំបង

ផ្ទះអ្នកបាត់ដំបង មានទីធ្លាធំទូលាយសម្រាប់ការជួបជុំំមិត្តភក្តិ ឬក្រុមគ្រួសារជាមួយម្ហូបឆ្ងាញ់ៗជាច្រើនមុខ​ ជាពិសេសដែលអ្នកមិនគួររំលងនោះគឺ​មាន់ស្រែដុតផ្ទាប់ជាមួយបន្លែស្រស់ៗក៏ដូចជាទឹកត្រីបុកហឹរតិចៗតែឌិតឆ្ងាញ់ជាប់មាត់។​

បើអ្នកចូលចិត្តគ្រឿងសមុទ្រលោកអ្នកក៏អាចកុម៉្មង់ជាប្រភេទតុងយ៉ាំបានដែរ បង្គារនិងមឹកឡើងឆ្ងាញ់សំខាន់គេដាក់ចូលក្នុងក្រឡឆ្នាំងដីតូចមួយឡើងខ្យូតតែម្តង។ ធ្លាប់តែញ៉ាំប្រហុកដុតខ្ចប់ស្លឹកចេកធម្មតាមែនហេស៎? ម៉ោះមកសាកប្រហុកដុតលើជ្រុញវិញម្តងប្លែកមាត់។​ 

នៅទីនេះក៏មានជាបង្អែមលាងមាត់ដែរនៅគឺ ទឹកកកឈូសដែលមានរសជាតិផ្អែមនិងឈ្ងុយដូងមែនទែនចំណែកឯរសជាតិវិញខប់ៗ។​​

ផ្ទះអ្នកបាត់ដំបង-Ptas Nak Battambang

  • ផ្លូវ 548 សង្កាត់បឹងកក់​ 1 ខ័ណ្ឌទួលគោក
  • 096 499 58 98 

អត្ថបទគួរតែអានបន្ទាប់