ហាងអាហារដែលអ្នកគួរតែស្គាល់ពេលទៅកំសាន្តនៅព្រីនស៍ ម៉ល ក្រុងព្រះសីហនុ!

គ្នាយើងពេលទៅខេត្តព្រះសីហនុម្ដងៗ បើមិនដឹងទៅណាក្រៅពីអង្គុយលំហែនៅមាត់ឆ្នេរ គួរតែបបួលគ្នាដើរកម្សាន្ដក្នុងផ្សារទំនើបមួយ ធំហើយ សម្បូរកន្លែងលេង និងកន្លែងញ៉ាំអីទៀត។ អ្វីដែលកាន់តែពិសេសនោះគឺ ផ្សារទំនើបនេះនៅជិតមាត់សមុទ្រ និងសួនច្បារសម្រាប់បងប្អូន​អង្គុយលំហែ ជាមួយទេសភាពស្អាតប្លែកភ្នែក ខុសពីកន្លែងដទៃ។ ផ្សារទំនើបនោះគឺ ព្រីនស៍ ម៉ល

credit: Prince Mall Sihanoukville

ព្រីនស៍ ម៉ល នេះណា មិនមែនធំតែរូបទេ​​​ មាន F&B រួមទាំងហាងប្រេនៗដូចជា Levis, Adidas, Nike, Samsonite ក៏មានដែរ ភោជនីយដ្ឋានល្បីៗ ហើយបើចង់ទិញម្ហូប បន្លែបន្លុក ឬរបស់ប្រើប្រាស់អីអាចរកបាន​នៅ Prince Supermarket​ ទាំងអស់។

credit: Prince Mall Sihanoukville

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៀតគឺកម្មវិធីដែលនឹងប្រព្រឹត្តិឡើងនៅ ថ្ងៃទី២ និងទី៣ ខែកញ្ញានេះ ចំពោះអ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិចជាច្រើននឹងធ្វើដំណើរទៅកាន់ក្រុងព្រះសីហនុដើម្បីទស្សនាការប្រកួត ក្រុម BURN X FLASH នៅគ្គ Semi Final និង Grand Final របស់ WPML រដូវកាលទី 2 (WOWNOW & PRINCE MALL LEAGUE​)​ ក្នុងផ្សារទំនើប ព្រីនស៍ ម៉ល។ ម៉ោះ! ឥឡូវនាំគ្នាចូលទៅមើលភោជនីយដ្ឋាន និងហាងលក់ម្ហូប សម្ភារៈផ្សេងៗនៅផ្សារទំនើប ព្រីនស៍ ម៉ល ក្រុងព្រះសីហនុទាំងអស់គ្នា៖

  1. ជាន់ផ្ទាល់ដី

កោះហៅគ្នាយើងណា ដែលចូលចិត្តញ៉ាំអាហារបែបអ៊ឺរ៉ុបៗអី​ ហា៎! នៅជាន់ផ្ទាល់ដីនេះមាន KFC, Starbucks, Pizza Company និង ហាងអ៊៊ឺរ៉ុបផ្សេងៗទៀត។ មិនតែប៉ុណ្ណោះទេ ក៏ជាកន្លែងសម្រាប់ធ្វើកម្មវិធីផ្សេងៗផងដែរ។

2. ជាន់ទីមួយ

ចង់ក្រេប ឬទិញស្រាជប៉ុនដែលមានគុណភាព និងមានឱជារសល្អ​ និងញ៉ាំការ៉េម SWENSENS កុំភ្លេចជាន់ទីមួយនេះណា។

3. ជាន់ទីពីរ

ចង់ញ៉ាំម្ហូបបែបអាស៊ីក៏បាន​ បែបវេសស្ទើនក៏បាន មានដូចជា អាហារបែបទាដុត Mr. Duck, សាច់អាំង, គុយទាវ, សាំងវ៉ិច PONG និង ការ៉េម Dairy Queen។

4. ជាន់ទីបី

ឡើងបានមួយជាន់ទៀតហើយ ជាន់ទីបីនេះក្រៅពីមានម្ហូបឆ្ងាញ់ៗ ក៏ហាងលក់ភេសជ្ជៈដ៏គួរឲ្យជាប់ចិត្តជាច្រើនមុខដូចជា៖ An Cha, Boost, Dakasi, Peach Tea & Coffee និងហាងអាហារជាច្រើនទៀត។

5. ជាន់ទីបួន

នៅជាន់ទីបួន​លើគេបង្អស់ មានរោងកុន Legend Cinema, ហាងម្ហូបអាហារចិន​, ការ៉េម Mixue, Potato corner ក៏ដូចជា Koi The ផងដែរ។

ផ្សារទំនើបថ្មី ហើយធំទៀត ជាពិសេសសម្បូរកន្លែងញ៉ាំអី និងដើរលេងផងដែរ។ បបួលគ្នីគ្នាទៅដើរកម្សាន្ដម្ដងមើល ហើយកុំភ្លេចចូលទៅទស្សនាការប្រកួតហ្គេមរបស់ ក្រុម BURN X FLASH ក្នុងវគ្គ Semi Final និង Grand Final របស់ WPML រដូវកាលទី 2 នេះផង។ នៅចាំអីទៀត ប្រញាប់នាំគ្នាទៅចូលរួមកម្មវិធីទាំងអស់គ្នា​។​ 

ទូរស័ព្ទ៖ +855 23 918 999

ទីតាំង៖ Prince Mall Sihanoukville

ព័ត៌មានៈ Facebook-Prince Mall Sihanoukville

​​​​

អត្ថបទគួរតែអានបន្ទាប់