សាច់គោអាំង ពោះគោទឹកប្រហុក រសជាតិឆ្ងាញ់ តម្លៃសមរម្យ បានម៉ាម៉ាត់គឺជាប់ចិត្ត!

សាច់គោអាំងទឹកប្រហុកជាអាហារមួយដែលមានអ្នកចូលចិត្តញ៉ាំច្រើន អាចញ៉ាំបានជាមួយបាយហើយអាចញ៉ាំជាគ្រឿងខ្លែមបានទៀត! សាច់គោអាំងទឹកប្រហុក គឺពិបាកក្នុងការរកកន្លែងញ៉ាំឲ្យឆ្ងាញ់មែនទែន ព្រោះកន្លែងខ្លះ សាច់គោស្វិត ឬចម្អិនជ្រុលជាដើម។ ថ្ងៃនេះក្រុម FoodBuzz យើងសុំណែនាំអ្នកទាំងអស់គ្នាឲ្យមកសាកសាច់ៅកអាំងទឹកប្រហុកនៅកន្លែងមួយដែលមានរសជាតិឆ្ងាញ់ បំភ្លេចមិនបាន។

ហាងពោះគោទឹកប្រហុកជំនាន់៩០ នេះមិនមែនមានលក់តែពោះគោទេ តែក៏មានសាច់គោអាំងទឹកប្រហុកផងដែរ។ ពោះគោគឺកម្ដៅក្ដៅៗ ហើយសាច់គោគឺប្រលាក់គ្រឿងដោយរូបមន្តប្រចាំហាងផ្ទាល់ និងអាំងមិនឆ្អិនពេក មិនឆៅពេក ធ្វើឲ្យសាច់គោនៅមានសំណើមយ៉ាង Juicy មានជាតិ ហើយទន់ល្មើយតែម្ដង។ ផ្ទាប់ញ៉ាំជាមួយនឹងបន្លែស្រួយៗជាមួយទឹកប្រហុកដែលមានជាតិប្រៃ ផ្អែម ជូរ ហឹរ ហើយឈ្ងុយប្រហុកព្រឿងៗទៀត ឆ្ងាញ់មាត់តែម្ដង!

សាច់គោអាំងទន់ៗ ជាតិៗ ជាមួយនឹងពោះគោ ហើយទឹកប្រហុកដ៏ឆ្ងាញ់នេះ ញ៉ាំជាមួយបាយក៏បាន ញ៉ាំជាសាច់ខ្លែមក៏បាន ល្ងាចៗឡើងដឹងតែត្រូវម៉ាច់តែម្ដង។ បើគិតទៅលើគុណភាព និងរសជាតិ តម្លៃគឺសមរម្យបំផុត ដែលសាច់គោអាំងទឹកប្រហុកមួយឈុតមានតម្លៃត្រឹមតែចាប់ពី ២០០០០៛ ឡើងតែប៉ុណ្ណោះ។ 

ស្វែងរកព័ត៌មានបន្ថែមទៀតលើផេកហ្វេសប៊ុក ពោះគោទឹកប្រហុកឆ្ងាញ់ជំនាន់ 90 

ផែនទី៖ https://goo.gl/maps/7vp1PK9YF6vcSmbw6

ពោះគោទឹកប្រហុកឆ្ងាញ់ជំនាន់ 90

  • St516 Corner St347, Sangkat Beoung Kak 1, Khan Toul Kork, In front of HCN Mall and Residence, Phnom Penh
  • 092 888 190

អត្ថបទគួរតែអានបន្ទាប់