នំបញ្ចុកផាកឡូវ​ រសជាតិប្លែកស័ក្តសមជាមួយដែលចូលចិត្តញ៉ាំនំបញ្ចុកសម្លរខ្មែរនិងសម្លរការី

ហាង បក្សីសួគ៌-នំបញ្ចុកផាក់ឡូវ ទើបបើកថ្មីតាមបណ្តោយផ្លូវ 271​ ដែលមានលក់ដូចជានំបញ្ចុកផាកឡូវក៏ដូចជាបាយផាកឡូវផងដែរ។ 

ចំពោះទីកន្លែងវិញគឺស្អាតមែនទែនមិនចាញ់ហាងប្រេនៗប៉ុន្មានទេ។ សំខាន់រសជាតិទឹកសម្លរនំបញ្ចុកមានរសជាតិមួយដែលឈ្ងុយជាប់មាត់តែម្តង។ បើនិយាយពីតម្លៃវិញគឺល្មមញ៉ាំតែម្តងណា៎! 

សម្រាប់សម្លរនំបញ្ចុកនៅទីនេះ 2 រសជាតិដែលឲ្យលោកអ្នកជ្រើសរើសបាន។ សំខាន់គេមានដាក់សាច់ផាកឡូវពីលើទៀតផង អេមហ្មង។​ សម្លរការី​មានជាតិតែម្តងដោយសារជាប្រភេទការីសាច់មាន់ជាពិសេសគឺឈ្ងុយក្លិនការីជាប់ច្រមុះតែម្តង។

សម្លរខ្មែរក៏មិនចាញ់សម្លរការីប៉ុន្មានដែរ។​ គ្រប់ម៉ាត់គឺមានក្លិននិងរសជាតិដែលអ្នកញ៉ាំហើយចង់ញ៉ាំទៀតតែម្តង។ នំបញ្ចុកមួយចានៗក៏ត្រូវបានភ្ជាប់មកជាមួយនូវអន្លក់ស្រស់ៗផងដែរ ឃើញហើយត្រូវចិត្តតែម្តង។​

ទីតាំង៖ ផ្លូវ 271ផ្ទះលេខ 63  សង្កាត់បឹងទំពុន 

 

បក្សីសួគ៌-នំបញ្ចុកផាក់ឡូវ-Baksey Sur- Pork Braised Noodle

អត្ថបទគួរតែអានបន្ទាប់