របៀបធ្វើនំអន្សមជ្រូកនិងអន្សមចេក រសជាតិឆ្ងាញ់ សម្រាប់ថ្ងៃចូលឆ្នាំ

នៅក្នុងរដូវកាលបុណ្យចូលឆ្នាំអ៊ីចេះ នំដែលប្រជាជនខ្មែរយើងនិយមធ្វើញ៉ាំគឺនំអន្សមហ្នឹងហើយ។ ហើយទើបថ្ងៃនេះ FoodBuzz នឹងមកចែករំលែករូបមន្តក្នុងការធ្វើអន្សមជ្រូកនិងអន្សមចេកដល់អ្នកដែលមិនទាន់ចេះធ្វើ សម្រាប់ធ្វើញ៉ាំនៅផ្ទះបាន។

  • អន្សមជ្រូក

#គ្រឿងផ្សំ៖

  • អង្ករដំណើប ១.៥គីឡូក្រាម
  • សណ្ដែកបាយ ២៥០ក្រាម
  • សាច់ជ្រូក៣ជាន់ ៥ខាំ
  • ខ្ទឹមស
  • ប៊ីចេង
  • អំបិល ១/៣ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយ
  • ម្រេច ១/២ ស្លាបព្រាបាយ
  • ខ្ទិះដូង
  • សាច់ដូងទុំ
  • ស្លឹកចេក
  • ខ្សែចង

#វិធីធ្វើ

១.ដំបូងលាងអង្ករដំណើប និងសណ្ដែកបាយរួចត្រាំវាទុករយៈពេល ២០នាទីរួច

២.​ រំងាស់ខ្ទិះដូងរយៈពេល ១៥នាទី

៣. យកសាច់ជ្រូក៣ជាន់មកប្រលាក់ជាមួយខ្ទឹមសចិញ្រ្ជាំ​ ប៊ីចេង អំបិល ស្ករនិងម្រេច

៤. ជំហានបន្ទាប់ យកអង្ករដំណើបមកលាយជាមួយប៊ីចេង អំបិល ស្ករ សាច់ដូងនិងខ្ទិះដូងរួចលាយចូលគ្នាឲ្យសព្វ

៥. រៀបចំស្លឹកចេកដោយសម្អាតឲ្យស្អាតល្អ ហើយដាក់អង្ករដំណើបនិងសណ្ដែកបាយពីលើវា បន្ទាប់មកដាក់សាច់ជ្រូក៣ជាន់ឲ្យចំកណ្ដាល រួចភ្ជាប់ស្លឹកចេកទាំងសងខាងចូលគ្នាដូច្នេះអង្ករដំណើបនឹងគ្របសាច់ជ្រូកបានល្អ ហើយខ្ចប់វាចូលគ្នាឲ្យណែនរួចចងវាជាមួយនិងខ្សែចង

៦. ដាំទឹកឲ្យពុះ រួចស្ងោរវាដោយប្រើរយៈពេល ២ម៉ោង៕

  • អន្សមចេក

#គ្រឿងផ្សំ៖

  • អង្ករដំណើប ១.៥គីឡូក្រាម
  • សណ្ដែកបាយ ២៥០ក្រាម
  • ចេកណាំវ៉ាទុំ២ស្និត
  • ប៊ីចេង
  • អំបិល ១/៣ស្លាបព្រាបាយ
  • ស្ករស ១ស្លាបព្រាបាយ
  • ខ្ទិះដូង
  • សាច់ដូងទុំ
  • ស្លឹកចេក
  • ខ្សែចង

#វិធីធ្វើ

១.​ ដំបូងលាងអង្ករដំណើប និងសណ្ដែកបាយរួចត្រាំវាទុករយៈពេល ២០នាទីរួច

២.​ រំងាស់ខ្ទិះដូងរយៈពេល ១៥នាទី

៣. ជំហានបន្ទាប់ យកអង្ករដំណើបមកលាយជាមួយប៊ីចេង អំបិល ស្ករ សាច់ដូងនិងខ្ទិះដូងរួចលាយចូលគ្នាឲ្យសព្វ

៤. បកសម្បកចេក រួចដាក់អំបិលនិងស្ករសចូលហើយច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកយកចេកទៅលុញនិងច្របាញ់ថ្មមៗជាមួយនិងអង្ករដំណើប

៥. រៀបចំស្លឹកចេកដោយសម្អាតវាឲ្យស្អាតល្អ ហើយដាក់អង្ករដំណើបនិងសណ្ដែកបាយពីលើវា បន្ទាប់មកដាក់ចេកឲ្យចំកណ្ដាល រួចភ្ជាប់ស្លឹកចេកទាំងសងខាងចូលគ្នាដូច្នេះអង្ករដំណើបនឹងគ្របចេកបានល្អ ហើយខ្ចប់វាចូលគ្នាឲ្យណែនរួចចងវាជាមួយនិងខ្សែចង

៦. ដាំទឹកឲ្យពុះ រួចស្ងោរវាដោយប្រើរយៈពេល ២ម៉ោង៕

ប្រភព៖ Met Food

 

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz 

អត្ថបទគួរតែអានបន្ទាប់