រស្មីសៀមរាប ស៊ុបក្រចកជើងគោ
- Plov Lum Wat Damnak (Behind Wat Damnak, along the road to Salakamreuk Commune Office)
- 012 367 754/ 015 376 333
នៅលើទឹកដីក្រុងសៀមរាប បើនិយាយពីស៊ុបក្រចកជើងគោអីហ្នឹង នរណាៗក៏ស្គាល់ «រស្មីសៀមរាប ស៊ុបក្រចកជើងគោ» ឬដែលអ្នកតំបន់និយមហៅ «ស៊ុបក្រោមផ្ទះ» ដែរ ហើយសូម្បីតែអ្នកមកពីចម្ងាយ ក៏មិនសូវរំលងរសជាតិពិសេសនៃស៊ុបពីហាង ដែលមានវត្តមានជាមួយនឹងភាពពេញនិយមជាង 18 ឆ្នាំមួយនេះដែរ។
ទឹកស៊ុបដែលមានរសជាតិតែមួយគ្មានពីរ រួមជាមួយនឹងសរសៃមីទន់ឆ្ងាញ់ពិសា ដែលលោកអ្នកអាចធ្វើការរើសបានក្នុងចំណោមមីកញ្ចប់ មីលឿង គុយទាវសរសៃតូច ឬ គុយទាវហ្វ័រ តាមចំណូលចិត្តរបស់អ្នក ដោយដាក់អមនឹងសាច់គោតាមផ្នែកផ្សេងៗដូចជាខួរ ក្រចក ខួរជង្គង់ខ្មង ក្បាល កន្សោម និងជាច្រើនទៀត។
ញ៉ាំស៊ុបនៅទីនេះ មិនត្រឹមតែទទួលបានរសជាតិឆ្ងាញ់ទេ គឺថែមទាំងប៉ូវសុខភាពរបស់យើងទៀតផងណា៎! ញ៉ាំស៊ុប 1 ចាន ជាមួយនឹងទឹកដូងត្រជាក់ៗ 1 ផ្លែ ពេលហត់អស់កម្លាំងអីហ្នឹង ដឹងតែមានកម្លាំងប្រឹះៗវិញតែម្ដង។
ក្រុមការងារ FoodBuzz ក៏មិនរំលងស៊ុបជង្គង់ពិសេស ដែលគេល្បីតៗគ្នាដែរ។ លក្ខណៈថាញ៉ាំមី ហុតស៊ុប បឺតខួរលឺសូរតែគ្រូកៗ ជាតិខ្លាំងអ៊ីចឹង!!! គ្រាន់តែឃើញអ្នកលក់លើកមក ស្រក់ទឹកមាត់បណ្តើរៗបាត់ហើយ។
អូ! មុននឹងញ៉ាំ អាចចាប់ជង្គង់ដាក់លើចានពងក្រពើសិន ដោយយកកាំបិតចៀរសាច់ខ្លះដាក់ចូលក្នុងចានស៊ុបមី ហើយសឹមយកបំពង់បឺតដាក់ចូលក្នុងប្រហោងជង្គង់ រួចបឺតតិចៗសន្សឹមៗក្រេបយករសជាតិដែលមិនងាយបំភ្លេចបាន។
ប៉ុន្តែ FoodBuzz ក៏ចង់លួចប្រាប់ដែរថា បើចង់ញ៉ាំស៊ុបជង្គង់ (ឆ្អឹងខួរ) កន្សោម និងលិង្គគោ គួរតែកក់ទុកមុនណា៎! ខ្លាចលោទៅខកជើងខកចិត្តអី ព្រោះស៊ុបប៉ុន្មានមុខហ្នឹងពិសេសជាងគេ ហើយមានចំនួនកំណត់។
\
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.