Pong Cambodia
- Pong - Preah Trasak Paem, Sangkat, Cambodia
- 015 453 222
អ្នកណាមិនល្បី Pong ដែលជាប្រភេទហាងអាហាររហ័សមួយ ដែលមានលក់នូវនំដែលមានរសជាតិឆ្ងាញ់ប្លែកមួយប្រភេទមានឈ្មោះថា Sandger ជានំកូនកាត់រវាង សាំងវិច និងបឹហ្គឺរ។
សំខាន់នំ Sandger នៅ Pong មានរសជាតិជាច្រើនមុខសម្រាប់ឲ្យអ្នកទាំងអស់គ្នាធ្វើការជ្រើសរើសផងដែរ។ មានទាំងហឹរ និងអត់ហឹរ មានពង និងអត់ពង!
ដោយឡែកសម្រាប់ដើមឆ្នាំថ្មី 2021 នេះ Pong ទើបតែដាក់លក់ Sandger រសជាតិថ្មីចំនួន 4 មុខដែលមានឈ្មោះថា Slaw Menu ធានាថាឆ្ងាញ់ប្លែកមាត់តែម្តង។ រសជាតិថ្មីទាំង 4 នេះមានដូចជា៖
ម៉ោះៗ! អ្នកណាពូកែហឹរយក Spicy Chicken Slaw និង Spicy Pork Slaw ទៅហើយសម្រាប់អ្នកដែលអត់ចេះហឹរទេអាចរើសយក Chicken Slaw និង Pork Slaw បាន។ ជាមួយនឹងនំប៉័ងដែលមានគុណភាពខ្ពស់ រួមនឹងគ្រឿងផ្សំពិសេសជូរអែមៗ ហឹរៗនេះច្បាស់ជាត្រូវមាត់អ្នកទាំងអស់គ្នាមិនខាន។
ពិសេសជាងនេះទៅទៀត អ្នកទាំងអស់គ្នាក៏អាចកុម្ម៉ង់ជាឈុតបាន ដោយគ្រាន់តែថែម $0.50 ប៉ុណ្ណោះនោះនឹងទទួលបានភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់មួយកែវថែមពីលើផងដែរ។
ចង់បញ្ជាក់ដែរថាអ្នកទាំងអស់គ្នាអាចកុម្ម៉ង់រសជាតិថ្មី Slaw Menu ទាំង 4 ប្រភេទនេះនៅសាខាទាំង 2 របស់ Pong បានឥឡូវនេះគឺនៅសាខាបឹងកេងកង1 និងសាខាអូឡាំពិក។ នៅមានដំណឹងពិសេសមួយទៀតគឺ Pong នឹងគ្រោងបើកសាខាថ្មីចំនួន 3 កន្លែងទៀតក្នុងពេលឆាប់ៗខាងមុខនេះគឺនៅម្តុំសន្ធរមុខ ខេត្តព្រះសីហនុ និងនៅខេត្តសៀមរាប។
ដោយឡែកសម្រាប់ព័ត៌មានលំអិតអ្នកទាំងអស់គ្នាអាចតាមដានតាម Facebook Page របស់ហាងមួយនេះផ្ទាល់បានគឺ Pong Cambodia ។ ឬក៏អាចទំនាក់ទំនងមកកាន់លេខ 015 453 222 សម្រាប់សាខាបឹងកេងកង1 និងលេខ 015 455 222 សម្រាប់សាខាអូឡាំពិក៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.