ធ្លាប់តែញ៉ាំស៊ូស៊ីដុំៗ មកសាកស៊ូស៊ីក្នុងចានគោមបែប Poki ម្ដងអ្ហៃ?

តើអ្វីទៅជា Poki? Poki គឺជាអាហារពីបែបជប៉ុនដែលស្រដៀងទៅនឹងស៊ូស៊ីដែរ តែមិនមែនជាបាយរុំជាមួយសាច់ត្រីនោះឡើយ ​សម្រាប់ Poki គ្រឿងផ្សំទាំងអស់ត្រូវបានដាក់លាយបញ្ចូលគ្នាជាមួយសសក្នុងចានគោមតែមួយរួចជាស្រេច។ 

ពួកយើងក៏បានរកឃើញហាងមួយមានឈ្មោះថា Poki Poke Sushi Restaurant ដែលមានបម្រើជូន Poki ស្ថិតនៅផ្លូវ 454 កែង ផ្លូវ 123 ម្តុំទួលទំពូងយើងនេះឯង។ តែប្រយ័ត្នជិះហួសណា ដោយសារហាងមួយនេះរាងតូចដែលទទួលភ្ញៀងបានតែ​ 3 ឬ 4 តុតូចៗតែប៉ុណ្ណោះ។ 


បើនិយាយពីជាតិសម្រាប់អ្នកអត់សូវចេះញ៉ាំសាច់ត្រីសាលម៉ុនឆៅវិញគឺអាចនិយាយថាស្រួលញ៉ាំជាងញ៉ាំស៊ូស៊ីជាមួយត្រីឆៅ ដោយសារវាមានលាយឡំគ្នាជាមួយគ្រឿងជាច្រើនមុខ ដូចជាសាច់ក្តាម ផ្លែប័រ, Masago egg, វ៉ាសាប៊ី ក៏ដូចជាបាយផងដែរ។ តែបើអ្នកចូលចិត្តសាលម៉ុនដឹងតែត្រូវចិត្តហ្មង។ 

ម៉ឺនុយសម្រាប់ Poki គឺមានជាច្រើនមុខសម្រាប់ជ្រើសរើស និង​មាន 2 ទំហំ។ អ្នកអាចយក ត្រីធូណា, គ្រឿងសមុទ្រ ក៏បាន យកត្រីសាលម៉ុនហឹរ និងធូណាហឹរក៏បាន។ បន្ទាប់មកអ្នកអាចជ្រើសរើសសស និងប្រភេទសាលាដបាន។ ថែមវ៉ាសាប៊ិ ហឹរៗតិចទៀតកាន់តែអេម។ តស់! មកសាកទាំងអស់គ្នានៅ Poki Poke។ 

Poki Poke

  • Street 454 Corner street 123, Sangkat Toul Tumpoung, Phnom Penh
  • 088 222 2024

អត្ថបទគួរតែអានបន្ទាប់