មេឃក្ដៅខែភ្លៀងគឺក្ដៅសាហាវណាស់ ទាល់តែ “ផ្លាំសេរី ” ទើបទប់ឈ្នះ!!
ខែភ្លៀងមែនពិត តែពេលបានបើកថ្ងៃម្ដងៗ គឺក្តៅហែងឡើងចង់ប្រះខួរហើយ។ សំខាន់ចង់ភ្លៀង ចង់ក្ដៅអីក៏តាមតែចិត្តមមេឃទៅ តែខែផ្លាំគឺនៅតែផ្លាំដដែល។ ហៃ៎ បើមេឃក្តៅម្លឹងៗ បើបានទឹកអីត្រជាក់ៗ មិនដឹងជាជីវិតមានន័យយ៉ាងណាទេ!
ចឹងកុំឲ្យខាតពេលយូរទុកឲ្យ CookBuzz ដោះស្រាយបញ្ហហ្នឹងចុះ! និយាយមែនឃើញថាមេឃក្តៅចឹង ធុញទ្រាន់ណាស់! CookBuzz គិតថាធ្វើភេសជ្ជៈណាញ៉ាំទៅឲ្យស្រឡះមុខ ស្រឡះមាត់តិច ណាមួយចំពេលសម្បូរផ្លាំចឹងផង ដាក់ម្ដង ៣ មុខម៉ងទៅក្នុងមួយសេរីនេះ។
I. Plum Cocktail soju ( ស្រាសូជូក្រឡុក ជាមួយផ្លែផ្លាំ និង ទឹកដោះគោជូរ )
- រូបមន្ដ និង របៀបធ្វើ៖
- ផ្លែផ្លាំក្រឡុក: 3 ស្លាបព្រារបាយ ( ចាក់ទឹកផ្លែផ្លាំដែលក្រឡុករួចចូលកែវ )
- ទឹកស្ករ: 1 ស្លាបព្រារបាយ ( ចាក់ទឹកស្ករចូល រួចកូរអោយសប់ចូលគ្នា )
- ទឹកកក: ដាក់ទឹកកកប្រហែល ៦០% នៃកែវ
- ទឹកដោះគោជូរ: 1 ដប ( ចាក់ទឹកដៅគោជូរចូល )
- ទឹកកក: ថែមទឹកកកប្រមាណ ៩០% នៃកែវ
- Soju: ចាក់សូជូររសជាតិត្រសក់ស្រូវចូលចំនួន ៤ កែវកន្លះ ( កែវប្រភេទ shot )
- ផ្លែផ្លាំ: 5 ផ្លែ ( ដាក់ផ្លែផ្លាំចូល )
- ស្លឹកជីអង្កាម: 1 ស្លឹក ( ដាក់ចូល )
អាចញុំាធម្មតាក៏បាន ឬកូរចូលគ្នាឲ្យសព្វរួចចាំញុំាក៍បានដែរ តាមចិត្តចង់ ;)
II. Plum Soju boom ( ស្រាសូជូក្រឡុក ជាមួយផ្លែផ្លាំ )
- រូបមន្ដ និង របៀបធ្វើ៖
- ផ្លែផ្លាំក្រឡុក: 3 ស្លាបព្រារបាយ ( ចាក់ទឹកផ្លែផ្លាំដែលក្រឡុករួចចូលកែវ )
- ទឹកស្ករ: 1 ស្លាបព្រារបាយ ( ចាក់ទឹកស្ករចូល រួចកូរអោយសប់ចូលគ្នា )
- ទឹកកក: ចាក់ទឹកផ្លែផ្លាំដែលក្រឡុករួចចូលកែវ
- ក្រូចឆ្មា: 1 ចំណិត
- Soda: 70% ចូលកែវ
- Soju រសជាតិដើម: ចាក់សូជូររសជាតិត្រសក់ស្រូវចូលចំនួន 2.5 កែវ ( កែវប្រភេទ shot )
- ផ្លែផ្លាំ: 5 ផ្លែ ( ដាក់ចូល )
- ស្លឹកជីអង្កាម: 5 ស្លឹក ( ដាក់ចូល )
អាចញុំាបែបហ្នឹងតែម្ដងក៏បាន ឬដាក់គ្រឿងបន្ថែមក៏បាន។
ចង់ខ្លាំង ចង់ខ្សោយគឺសារ៉េតាមហ្នឹង ដោយសារតែមួយកែវនេះ បើចំពោះអ្នកចូលចិត្តជាតិអាល់កុលច្រើន គឺដឹងតែមិនគ្រាន់ហើយ។
III. Plum refreshing soda (ទឹកសូដា ដាក់លាយជាមួយនឹងផ្លែផ្លាំ )
- រូបមន្ដ និង របៀបធ្វើ៖
- ផ្លែផ្លាំក្រឡុក: 4 ស្លាបព្រារបាយ ( ចាក់ទឹកផ្លែផ្លាំដែលក្រឡុករួចចូលកែវ )
- ទឹកស្ករ: 2 ស្លាបព្រារបាយ ( ចាក់ទឹកស្ករចូល រួចកូរអោយសប់ចូលគ្នា )
- ទឹកកក: ដាក់ទឹកកកប្រហែល 90% នៃកែវ
- ក្រូចឆ្មា: 2 ចំណិត (ដាក់២ចំណិតចូលក្នុងកែវ)
- Soda: ប្រមាណ 90% នៃកែវ
- ចំណិតផ្លែផ្លាំ: 5 ចំណិត ( ដាក់ម៉ាស្អាត )
- ស្លឹកជីអង្កាម: 1 ចំណិត ( ដាក់ស្លឹកជីអង្គាមចូល )
អាចញុំាធម្មតា រឺកូរចូលគ្នាអោយសប់រួចចាំញុំាក៍បានដែរ
រូបមន្ដក៏មាន ធ្វើក៏ធ្វើហើយ នៅឡើយតែក្រេបយករសជាតិដ៏ផ្អែម និងស្រស់ស្រាយចូលទៅក្នុងមាត់ទេ។ ដាក់ទៅដឹងតែលែងស្មុគស្មាញ ធុញទ្រាន់ជាមួយនឹងមេឃដ៏ក្ដៅហែងនេះហើយ។