ស្លេមៗ សាបៗមាត់? ដល់រដូវផ្លាំល្មម តស់! បុកអំបិលញ៉ាំម្ជូរផ្លាំ
មានអ្នកណាគេដឹងថាក្នុងរដូវកាលនេះសម្បូរផ្លែអីជាងគេអត់? ផ្លែឈើដែលពេញនិយមលើកនេះគឺ ផ្លែផ្លាំ ហ្នឹងឯង។ ជូរអែមៗដូចផ្លែផ្លាំចឹង បើបានអំបិលម្ទេសជ្រលក់ញ៉ាំដូចម្ជូរ ដឹងតែជាតិ។ ចឹង CookBuzz សូមមកបង្ហាញស្នាដៃ និងរូបមន្ដធ្វើអំបិលនៅផ្ទះញ៉ាំ អត់បាច់អស់លុយទិញអំបិលពីគេ។
គ្រឿងផ្សំ៖
- អំបិលគ្រោះ
- ខ្ទឹម
- ម្ទេស
- ប៊ីចេង
- ស្ករស
របៀបធ្វើ៖
- យកអំបិលគ្រោះ ៣ ស្លាព្រាបាយទៅបុកឲ្យម៉ដ្ឋ បុករួច យកចេញសិន
- បុកម្ទេស និង ខ្ទឹម ស្រឡាញ់ប៉ុណ្ណា ដាក់ប៉ុណ្ណឹង តាមចំណង់ចំណូលចិត្ត
- រួចដាក់ស្ករស ៥ ស្លាព្រាបាយ
- ប៊ីចេង ២ ស្លាព្រាបាយ
បុកចូលគ្នាឲ្យម៉ដ្ឋ មើលទំនងម៉ដ្ឋល្អហើយអាចដួសដាក់ចាន យកទៅញ៉ាំបានហើយ។ ដកផ្លែផ្លាំភីទូទឹកកកមកទៀតមក ជ្រលក់ជាមួយអំបិល និយាយពីថាឆ្ងាញ់ញាក់។