ល្ងាចឡើងញ៉ាំបបរស​​ស្លឹក​តយ​ម៉េចដែរ?

តើអ្នកធ្លាប់មានអារម្មណ៍ថា​យប់ឡើង ចង់រករបស់ដែលស្រួលដល់ក្រពះដូចបបរទេ? តែមិនដឹងថាទៅញ៉ាំអ្វីនៅណា មែនអត់?​ អស់បារម្ភទៀតហើយ ព្រោះថាថ្ងៃនេះ FoodBuzz មាន កន្លែងល្បីមួយចង់ណែនាំ អ្នកទាំងអស់គ្នា។ ជាពិសេសអ្នក​នៅម្តុំទួលទំពូង ប្រយ័ត្នអត់ស្គាល់ បបរ​ស​​ស្លឹក​តយ​នៅ ​ផ្សារ​ទួល​ទំពូង! ​ បបរ​ស​​ស្លឹក​តយ​នៅ​ផ្សារ​ទួល​ទំពូង ជាកន្លែងដ៏មានប្រជាប្រិយភាពមួយ អោយតែមោ៉ង 5 ល្ងាចឡើង គឺថាមនុស្សចោមរោមពេញហើយ។

នៅកន្លែងចតឡានរបស់ផ្សារទួលទំពូងហ្នឹងតែម្ដងណា!

​បបរស្លឹកតយទាំងឈ្ងុយស្លឹកតយ ទាំងឆ្ងាញ់ក្លែមជាមួយនឹងម្ហូបជាច្រើនជម្រើស

អញ្ជឹងតើអ្នកទាំងអស់គ្នាឆ្ងល់ដែរឬទេ ថាអ្វីទៅដែលធ្វើឲ្យកន្លែងនេះពិសេសបែបនេះ?​ វាគឺ មិនខុសពី បបរស្លឹកតយនៅទីនេះនោះទេ។ រសជាតិនៃបបរនេះគឺ ប្លែកឆ្ងាញ់សម្បូរទៅ ដោយរស់ជាតិ ហើយក្លិនឈ្ងុយទៅដោយស្លឹកតយតែម្តង​។

ចង់ញ៉ាំអាហារបែបសាមញ្ញ ខ្វះម្ដុំទួលទំពូងម៉េចបាន

ហុយៗ ក្ដៅៗ ហ៊ឺម!

លើសពីនេះទៅទៀត​វាមិនមែនមានត្រឹមតែបបរដែលធ្វើឱ្យកន្លែងនេះលេចធ្លោនោះទេ តែក៏មានមុខម្ហូបជាច្រើនទៀតដែលអាចញ៉ាំបានជាមួយនឹងបបរផងដែរ។​ ម្ហូ​បឆ្ងាញ់ៗ ទាំងនោះរួមមាន៖ ខកង្កែប ត្រីចំហុយ ងៀតគោ សាច់ក្រក ត្រីខ ត្រីហើម ត្រីងៀត ខក្រពះ ខពោះវៀន ខជើងជ្រូក ពងទាប្រៃ និងម្ហូបឆ្ងាញ់ៗ ជាច្រើនទៀត។​ បើមិនដឹងថា កុម្ម៉ង់អ្វីនោះមិនបាច់បារម្ភទេ ព្រោះថាសុទ្ធតែឆ្ងាញ់​ទាំងអស់ហ្នឹង។

ត្រីងៀត និងឆៃពៅ

ត្រីងៀត និងឆៃពៅ

មិនមែនត្រឹមតែម្ហូប​ និងបបរនោះទេ បើសិនជាចង់ញ៉ាំបង្អែមលាងមាត់ នៅទីនេះក៏មានដែរ។ បើអាចនោះ កុំភ្លេចសាកបង្អែមផ្លែឈើ និងទឹកក្រឡុកនៅទីនោះ​ ព្រោះធានាថាផ្អែមត្រជាក់ដល់បេះដូងតែម្ដង។

សូម្បីតែពងទាប្រៃក៏ឆ្ងាញ់ដែរ!

មិនបានលេងសើចនោះទេ គឺថាសូម្បីតែទឹកនៅទីនេះក៏ឆ្ងាញ់ជាប់ចិត្តដែរ។ ទឹកស្លឹកតយ នៅទីនេះគឺថាប្លែករសជាតិស្រស់ស្រាយ។ អង្គុយផឹកតែទឹក ក៏អស់ចិត្ដដែរ។ ប្រសិនបើ អ្នកចង់ដឹងថាវាអស្ចារ្យប៉ុណ្ណា កុំភ្លេចមកទីនេះ!!​ អស់បារម្ភទៀតហេីយ ល្ងាចឡើងមិនដឹងថា គួរទៅណា មកសាកបបរសរ​​ស្លឹក​តយ​នៅ​ផ្សារ​ទួល​ទំពូងទាំងអស់គ្នា!!!

ទឹកស​មែនពិត តែឈ្ងុយស្លឹកតយ!

ចុងខែ មិនទាន់បើកប្រាក់ខែអី នៅទីនេះអាចមួយទ្រទ្រង់រស់ ត្រូវអត់?

តម្លៃ៖​ ចាប់ពី 2500 Rឡើងទៅ

បើក​៖ 5PM – 10PM​

ទីតាំង​៖ ផ្សារ​ទួល​ទំពូង​ (ខាង​មុខ)​ ផ្លូវ​លេខ​ 155 សង្កាត់​ទួល​ទំពូង​ I ខណ្ឌ​ចំការ​មន​ រាជធានីភ្នំពេញ​ | Googlemap

អត្ថបទគួរតែអានបន្ទាប់