ច្រើនដល់ទៅ 12 កន្លែងដែលអាចបរិភោគ Ramen និង Udon រសជាតិដើមពីជប៉ុន
ពេលនិយាយអំពីមីបែបជប៉ុន ប្រិយមិត្តប្រាកដជានឹកដល់ Ramen និង Udon មុនគេហើយ។ ដូច្នេះថ្ងៃនេះ យើងសូមណែនាំអ្នកមកមើលពីប៉ុន្មានកន្លែងក្នុងរាជធានីភ្នំពេញដែលលក់មីទាំងពីរប្រភេទនេះ!
(លេខរៀងមិនតាមលំដាប់)
# Ramen
1) CJCC Food Court
CJCC ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានលក់ Ramen ក្នុងតម្លៃសមរម្យ ជាហេតុដែលធ្វើឲ្យ Ramen នៅទីនេះមានការគាំទ្រពីសិស្សានុសិស្សក្នុងសាលានេះផ្ទាល់ ក៏ដូចជាសិស្សនុសិស្សពីសាលាដទៃផងដែរ។

តម្លៃ: $2.00
បើក: 7:00AM – 7:00PM
ទីតាំង: ក្នុងមហាវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្សី រាជធានីភ្នំពេញ | Googlemap
2) Ajisen Cambodia
បើប្រិយមិត្តចូលចិត្តប្រភេទទឹកស៊ុបបែប tonkotsu ដែលជាទឹកស៊ុបរម្ងាស់ជាមួយឆ្អឹងជ្រូកប្រចាំរបស់ប្រទេសជប៉ុន ទៅ Ajisen មិនខកបំណងនោះឡើយ។ Ajisen មាន Ramen ជាងដប់មុខ រួមទាំងម្ហូបគួបផ្សំដូចជាគាវ និងសាច់មាន់បំពងជាដើម។
តម្លៃ: ចាប់ពី $4.00 ឡើងទៅ
បើក: 8:00AM – 9:00PM
លេខទំនាក់ទំនង: (855) 23 929 999
ទីតាំង: មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap
3) Ramen and Gyoza Bar Masamune
ប្រិយមិត្តភាគច្រើនប្រហែលជាមិនទាន់ស្គាល់ Ramen and Gyoza Bar Masamune នៅឡើយទេ។ គ្រាន់តែឃើញឈ្មោះហាងក៏អាចទាយបានថា Ramen and Gyoza Bar Masamune ជាបារ ប៉ុន្ដែបម្រើអាហារជប៉ុនដែលស្ថិតនៅក្នុង Bassac Lane។ អញ្ចឹងច្បាស់ណាស់ថា Ramen and Gyoza Bar Masamune មានបម្រើមីជប៉ុនដែលប្រិយមិត្តកំពុងតែស្វែងរក។ ក្រៅពី Ramen Masamune មានជាកន្លែងដែលប្រិយមិត្តអាចទៅញុំាអាហារពេលល្ងាច ស្តាប់តន្ត្រី ព្រោះថាបរិយាកាសមានភាពអ៊ូអរ។
តម្លៃ៖ ចាប់ពី $4.00 ឡើងទៅ
បើក៖ 8:00AM – 9:00PM
លេខទំនាក់ទំនង៖ (855) 23 929 999
ទីតាំង៖ (ក្នុងបាសាក់លែន) ផ្ទះលេខ M47 ផ្លូវលេខ 308 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
4) Sushi Tei
ប្រិយមិត្តទៅ Sushi Tei ធ្លាប់តែញាុំស៊ូស៊ី ប៉ុន្តែមិនមែនមានតែស៊ូស៊ីទេណា Ramen ក៏មាន ជាច្រើនរសជាតិផងដែរ។ Ramen មួយចានៗ ត្រូវបានដាក់ជាមួយទឹកស៊ុបដែលរម្ងាស់ជាច្រើនម៉ោងមានជាតិ និងឆ្ងាញ់។ អញ្ចឹងពេលទៅ លើកក្រោយកុំភ្លេចណា!
តម្លៃ៖ ចាប់ពី $6.00 ឡើងទៅ
បើក៖ 9:00AM – 9:00PM
លេខទំនាក់ទំនង៖ (855) 23 222 969
ទីតាំង៖ ផ្លូវ 36 ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ 2 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
5) Ringer Hut
ត្រូវចិត្តហ្មងសម្រាប់ប្រិយមិត្តដែលចូលចិត្តទឹកស៊ុបខាប់ៗ។ ប៉ុន្តែនៅ Ringer Hut មានតែ Ramen បែប Nagasaki champon និងរសជាតិដល់ទៅជាង 10 មុខឯណោះ។
តម្លៃ៖ ចាប់ពី $4.50 ឡើងទៅ
បើក៖ 9:00AM – 9:00PM
ទីតាំង៖ Aeon Mall Phnom Penh និង Aeon Mall Sen Sok
6) Ikindo ramen
ចំណែកឯ Ikindo ramen ក៏មិនអន់ដែរ! ចង់ញុំា Shoyu Ramen រសជាតិឆ្ងាញ់ ក្នុងបរិយាកាសស្ងប់ស្ងាត់ កុំភ្លេច Ikindo ramen។ ក្រៅពីនេះមានស៊ុប Shuyo ស៊ុប Shio និងស៊ុបគាវ Gyoza ដែលជាគាវបែបជប៉ុន ប្រិយមិត្តអាចរករសជាតិដែលខ្លួនចូលចិត្តបាន។
តម្លៃ:៖ ចាប់ពី $5.00 ឡើងទៅ
បើក៖ 9:00AM – 9:00PM
លេខទំនាក់ទំនង៖ (855) 98 807 772
ទីតាំង៖ ផ្លូវ 24A ផ្លូវ 334 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
#Udon
1) Marugame Udon
បើនិយាយពី Udon វិញ Udon បែប Marugame Udon ល្បីទាំងរសជាតិ និងគុណភាព ហើយមានជម្រើសច្រើនទៀត! មានទាំង Udon សាច់គោ Udon បែបការី Udon បែបឆ្នាំងដី និង Udon ឆា។ ក្រៅពី Udon ហាង Merugame ក៏មានជាប្រភេទគ្រឿងបំពងសម្រាប់ញុំាជាមួយផងដែរ។
តម្លៃ៖ ចាប់ពី $1.90 ឡើងទៅ
បើក៖ 10:00AM – 10:00PM
លេខទំនាក់ទំនង៖ (855) 23 986 398
ទីតាំង៖ ផ្ទះលេខ 189 ផ្លូវលេខ 63 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
2) Genki Sushi Cambodia
ញុំាតែស៉ូស៊ីម៉េចគ្រាន់! ទាល់តែថែម Udon នៅ Genki Sushi Cambodia ទៀតបានឆ្អែត។ នៅទីនេះមាន Udon តែមួយមុខប៉ុណ្ណោះ ដែលជា Udon ប្រភេទ Sanuki ញុំាជាមួយសាច់គោ និងស៊ុត។ ចំណែកឯរសជាតិិវិញក៏មិនអន់ដែរ។
តម្លៃ៖ ចាប់ពី $4.50 ឡើងទៅ
បើក៖ 11:00AM – 9:00PM
លេខទំនាក់ទំនង៖ (855) 23 901 545 / 69 310 310
ទីតាំង៖ ផ្ទះលេខ 18 ផ្លូវលេខ 310 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap
3) Katanashi
ទឹកស៊ុបក្តៅៗ ដាក់ជាមួយសាច់ និងបន្លែ ហើយនិងរសជាតិបែបការីនៅ Katanashi ធ្វើឲ្យរសជាតិ នៅទីនេះប្លែកដាច់ពីគេ។ ក្រៅពីនេះ ប្រិយមិត្តក៏អាចញុំាម្ហូបបែបជប៉ុនពិតៗ នៅ Katanashi ផងដែរ។
តម្លៃ៖ ចាប់ពី $4.90 ឡើងទៅ
បើក៖ 6:00AM – 9:00PM
លេខទំនាក់ទំនង៖ (855) 96 397 3313
ទីតាំង៖ ផ្លូវលេខ 51 សង្កាត់បឹងកេងកង 1 រាជធានីភ្នំពេញ | Googlemap
4) Watami Japanese Dining Cambodia
ខុសប្លែកពីគេត្រង់ នៅ Watami Japanese Dining Cambodia មាន Udon ជាមួយនឹងទឹកស៊ុបបែបការី។ Watami Japanese Dining Cambodia ក៏មាន Karamiso Ramen ផងដែរ។ ក្រៅពី Udon ក៏មានម្ហូបបែបជប៉ុនជាច្រើនមុខដែលប្រិយមិត្តអាចមកសាកបាន។
តម្លៃ៖ ចាប់ពី $6.00 ឡើងទៅ
បើក៖ 9:00AM – 9:00PM
លេខទំនាក់ទំនង៖ (855) 23 901 071
ទីតាំង៖ Aeon Mall Phnom Penh | Googlemap
5) GREEN BOWL
GREEN BOWL ជាហាងមួយដែលពុំសូវមានអ្នកស្គាល់ទេ។ ប៉ុន្តែបើប្រិយមិត្តបានទៅសាក BURNING POT នៅហាងមួយនេះ ធានាថាមិនខកបំណងឡើង។ BURNING POT ទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះម្ហូបប្រភេទនេះញុំាជាមួយសាច់ចំណិតស្តើងៗ ហើយដាក់ក្នុងឆ្នាំង ដូចស៊ុបចឹង។
តម្លៃ:៖ ចាប់ពី $4.00 ឡើងទៅ
បើក៖ 9:00AM – 9:00PM
លេខទំនាក់ទំនង៖ (855) 12 798 207
ទីតាំង៖ ផ្ទះលេខ 40E ផ្លូវលេខ 63 សង្កាត់បឹងកេងកង 1 រាជធានីភ្នំពេញ | Googlemap
6) TAGA UDON
TAGA UDON មានទីតាំងនៅក្នុង Aeon Sen Sok ថ្វីត្បិតទើបតែបើក ប៉ុន្តែរសជាតិមិនចាញ់គេទេ រីឯមុខម្ហូបវិញក៏មានច្រើនសម្រាប់រើសដែរ។
តម្លៃ៖ ចាប់ពី $3.00 ឡើងទៅ
បើក៖ 9:00AM – 9:00PM
លេខទំនាក់ទំនង៖ (855) 10 330 363
ទីតាំង៖ Aeon Mall Sen Sok City | Googlemap
