ហាងទាខ្វៃឆ្ងាញ់ទាំង 6 កន្លែង ញ៉ាំហើយចង់ញាំទៀត
ពេលវេលាល្អបែបនេះ តើអ្នកទាំងអស់គ្នា ជ្រើសរើសម្ហូបបែបណាដើម្បីសាកសមនោះ? តោះសាកទាខ្វៃម្តងមើល។ ចង់ញាំទាខ្វៃ ទៅទិញនៅណាឆ្ងាញ់? លែងបារម្ភទៀតហើយ ថ្ងៃនេះ FoodBuzz នឹងណែនាំអ្នកគ្រប់គ្នាអោយស្គាល់ហាងលក់ទាខ្វៃពិសេសៗចំនួន៦កន្លែង។ ធានាថាដឹងតែចាប់ចិត្តតែម្តង។
#1 Village Roast Duck
Village Roast Duck គឺជាហាងម្ហូបចិនមួយកន្លែងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងចំណោមហាងចិនដទៃទៀត។ នៅទីនេះមានមុខម្ហូបចិនជាច្រើនក្នុងការជ្រើសរើស មុខម្ហូបដែលមានឈ្មោះបោះសំលេងប្រចាំហាងនោះគឺ ទ្វាខ្វៃ។ សាច់ទ្វាខ្វៃដ៍ផុយ ជាមួយនឹងស្បែកស្រួយខ្ញោក អប់ជាមួយទឹកឃ្មុំ ពិតជាផ្តល់នូវរសជាតិដ៏ឆ្ងាញ់ពិសា។ អ្វីដែលពិសេសនោះគឺរបៀបនៃការខ្វៃពិតជាមានអនាម័យ ដោយមិនអោយមានក្លិនឆ្អាបរបស់ទានោះទេ។ បើលោកអ្នកចង់ញ៉ាំបាយថ្ងៃ ចន្លោះម៉ោង ១២ ដល់ ១ នោះ Village Roast Duck នឹងរៀបចំអាហារហើយស្រាច់មិនចាំបាច់អោយលោកអ្នករង់ចាំយូរនោះទេ។
តំលៃ៖ ចាប់ពី 7.60$
បើក៖ 10AM – 9PM
ទីតាំង៖ ស្ថិតក្នុងអាគារ Raintree, ជាន់ផ្ទាល់ដី ពីក្រោយអាគារកាណាឌីយ៉ា | Googlemap
#2 សាមតូ
ចង់ញាំអាហារចិនដែលមានរសជាតិហុងកុងពិតៗ មិនចាំបាច់ជិះយន្តទៅដល់ប្រទេសចិនទេ សាមតូធានាថាមិនអោយខកបំណងឡើយ។ នៅទីនេះមានមុខម្ហូបជាច្រើន ដែលងាយសម្រាប់លោកអ្នកក្នុងការជ្រើសរើសដូចជា ស៊ុប មីឆា គ្រឿងចំហុយ និងគ្រឿងសមុទ្យជាដើម តែម្ហូបមួយដែលទាក់ទាញចំណាប់អារម្មណ៍ច្រើនជាងគេនោះ គឺទាខ្វៃនេះហើយ។ ទាខ្វៃមានរសជាតិផ្អែមឆ្ងាញ់ សាច់ផុយ ជ្រលក់ជាមួយទឹកស៊ីអ៊ីវម្ទេសតិចៗ រឹតតែធ្វើអោយរសជាតិកើនមួយកំរិត។ កុំភ្លេចណាសាកមកញ៉ាំទាខ្វៃនៅ សាមតូ ម្តងមើល ឆ្ងាញ់ហើយតំលៃសមរម្យទៀត។
តំលៃ៖ ចាប់ពី 7$
បើក៖ 7AM - 2AM
ទីតាំង៖ បណ្តោយផ្លូវកម្ពុជាក្រោម ម្ដុំផ្សារធំថ្មី | Googlemap
#3 The Asian Kitchen
ចង់ញ៉ាំម្ហូបអាស៊ីពិតៗហើយរសជាតិឆ្ងាញ់នោះ ចាំអ្វីទៀត The Asian Kitchen និងហើយ។ នៅទីនេះ ម្ហូបពិសេសប្រចាំហាងនោះ គឺសាច់ខ្វៃ ដូចជា សាច់ទា ជ្រូក និងមាន់។ អ្វីដែលពិសេសនោះ មុននឹងខ្វៃ សាច់ទាំងអស់ត្រូវបានប្រលាក់ទុកក្នុងរយៈពេល ២៤ ម៉ោងដើម្បីអោយជ្រាបគ្រឿងល្អ។ គ្រឿងផ្សំទាំងអស់ត្រូវបានយកគំរូតាមទាំងស្រុង ពី សាខា The Asian Kitchen ក្នុងប្រទេស សង្ហបុរី។ ស្តាប់ទៅក៏ស្រក់ទឹកមាត់ដែរ។
តំលៃ៖ 8$
បើក៖ 9AM – 10PM
ទីតាំង៖ គ្រប់សាខា The Asian Kitchen
#4 Dim Sum Emperors
ភោជនីយដ្ឋានអាហារចិនដែលមានអាហារច្រើនបែបច្រើនជម្រើស ជាពិសេសឌីមសាំដែលល្បីនោះ ច្បាស់ណាស់មានមនុស្សជាច្រើនបានស្គាល់ហាងមួយនេះហើយ។ តែកុំភ្លេចថាមិនមែនមានតែឌីមសាំនោះទេ សាកទាខ្វៃម្តងមើលដឹងតែភ្លេចមិនបានតែម្ដង។ រសជាតិមិនចាញ់ហាងខាងលើឡើយ ទាំងបរិយាកាស ការរៀបចំ ភេសជ្ជៈនៅហាងមួយនេះហាក់ដូចជានាំអារម្មណ៍ត្រឡប់ទៅកាន់ការញ៉ាំអាហារនាប្រទេសចិនពិតៗ។
តំលៃ៖ ចាប់ពី 14$
បើក៖ 6AM – 10PM
ទីតាំង៖ គ្រប់សាខា Dim Sum Emperors
#5 ទន្លេបាសាក់ II
ទន្លេបាសាក់បំរើលោកអ្នកជាអាហារបែបប៊ូហ្វេ ដែលមានម្ហូបអន្តរជាតិជាច្រើនមុខ ដំបូងគេក្នុងប្រទេសកម្ពុជា។ ភោជនីយដ្ឋានមានទីធ្លាធំទូលាយ ងាយស្រួលក្នុងការជួបជុំមិត្តភក្តិ ឬគ្រួសារដែលមានសមាជិកច្រើន។ មុខម្ហូបថ្មីដែលទទួលបានការគាំទ្រខ្លាំងគួរសមនោះ គឺទ្វាខ្វៃ។ ទ្វារខ្វៃមានរសជាតិឆ្ងាញ់់ពិសេស និងអនាម័យខ្ពស់ និងចម្អិនដោយចុងភៅមកពីប្រទេសហុងកុងផ្ទាល់តែម្តង។ ទាខ្វៃរសជាតិឆ្ងាញ់ពិតៗនៅជិតបង្កើយ មិនចាំបាច់ទៅណាឆ្ងាយទេ។
តំលៃ៖ 22$ ប៊ូហ្វេសម្រាប់មនុស្សម្នាក់
បើក៖ 11AM – 10PM
ទីតាំង៖ #534 មហាវិថី ព្រះមុនីវង្ស (៩៣), រាជធានីភ្នំពេញ | Googlemap
#6 The Great Duke Phnom Penh
មិនត្រឹមតែជាសណ្ឋាគារដែលមានការរៀបចំបែបស្តង់ដាខ្ពស់នោះទេ តែ The Great Duke Phnom Penh ក៏មាននូវភោជនីយដ្ឋានយ៉ាងល្អប្រណីត មានមុខម្ហូបដែលប្រកបទៅដោយរសជាតិឆ្ងាញ់និងសម្បូរបែបទៀតផង។ អ្នកអាចរកបានទាខ្វៃដែលមានរសជាតិពិសេសនៅទីនេះផងដេរ។ សាច់ និងស្បែកទាមានរសជាតិផ្អែម ហើយយើងញ៉ាំជាមួយនិងនំ pancake ស្តើង និងទឹកជ្រលក់ដែលកាន់តែធ្វើឲ្យរសជាតិរឹតតែឆ្ងាញ់មួយកំរិតទៀត។ វិធីសាស្រ្តចម្អិនគឺគោរពតាមបែបបុរាណ ដែលជារូបមន្តប្រពៃណី ដោយប្រើគ្រឿងផ្សំល្អបំផុត។
តំលៃ៖ ចាប់ពី 26$
ទីតាំង៖ 296 មហាវិថី ម៉ៅសេទុង (២៤៥), រាជធានីភ្នំពេញ | Googlemap