ស្គាល់ហាងទាំង 21 កន្លែងនេះ លែងបារម្ភរឿងដាច់បាយពាក់កណ្ដាលអាធ្រាតទៀតហើយ

ធ្លាប់ញ៉ាំអាហារពេលល្ងាចលឿនពេកហើយបន្ទាប់មកក៏ឃ្លានម្តងទៀតនៅពេលយប់ទេ? ឬចង់ញ៉ាំអីបន្តិចបន្តូចបន្ទាប់ពីស្រវឹងទេ? Sad ណាស់សូម្បីតែទីក្រុងភ្នំពេញដែលមានមនុស្សច្រើនកុះករក៏បិទស្ងាត់បន្ទាប់ពីពាក់កណ្តាលយប់ដែរ។ ប៉ុន្ដែ! កុំភ័យទៀតឡើយ FoodBuzz បានចងក្រងកន្លែងចំនួន 21 ដែលនៅបើករហូតដល់យប់ជ្រៅទៅទាបភ្លឺដូច្នេះអ្នកមិនចាំបាច់ស្រេកឃ្លានពេកយប់ទៀតទេ។

#1 Oskar Bistro

ជាភោជនីយដ្ឋានដ៏ប្រណិតមួយដែលល្បីល្បាញនៅប្រទេសថៃ ហើយក៏ទើបមានវត្តមាននៅភ្នំពេញផងដែរ។​ ហើយជាកន្លែងមួយទៀតដែល FoodBuzz ទើបបាន review ផងដែរ!

Oskar Bistro

Oskar Bistro

Oskar Bistro Phnom Penh

បើកម៉ោង: 5 ល្ងាច - 2 ព្រឹក

ទីតាំង: 159 ផ្លូវស៊ីសុវត្ថិ សង្កាត់ផ្សារកណ្តាល 1 ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ Googlemap 

#2​ Hard Rock Café

Pub ដែលមានវត្តមានក្នុង 75 ប្រទេសក្នុងពិភពលោកនេះនឹងអង្រួនរណ្តំចិត្តអ្នករហូតដល់ហួសពាក់កណ្ដាលយប់ទៀតណ! ពួកយើងក៏បានសាកហាងមួយនេះ ហើយក៏មានពេលដ៏រីករាយមួយនៅទីនោះ!

Hard Rock Cafe

Hard Rock Cafe

Hard Rock Cafe

Hard Rock Cafe

ម៉ោងបើក: 11AM - 1AM

ទំនាក់ទំនង: 081 641 111

ទីតាំង: Exchange Square ផ្លូវលេខ 106 ខាងឆ្វេងផ្លូវ 51 សង្កាត់វត្តភ្នំ  | Googlemap 

#3 គីនីន

ប៉ុន្មានអាទិត្យមុនយើងបានប្រជុំហាងកំពូលៗនៅលើផ្លូវ123 ហើយគីនីនក៏ជាប់ជម្រើសផងដែរ។ អង្គុយលំហែកាយជាមួយធម្មជាតិពណ៌បៃតងជុំវិញនៅគីនីន។

Kinin

Kinin

Kinin

តម្លៃចាប់ផ្តើម: 3 $

ម៉ោងបើក: 11:00 AM - 12:00 AM

ទីតាំង: ផ្លូវលេខ 123 សង្កាត់ទួលទំពូង ក្រុងភ្នំពេញ Googlemap 

#4 Alchemy Café-Gastropub

គ្មានអ្វីល្អជាងការជួបជុំមិត្តភក្តិ ញ៉ាំអាហារឆ្ងាញ់ៗ និង ស្ដាប់ភ្លេងកំដរអារម្មណ៍នោះទេ។ ទាំងអស់នេះមាននៅ Alchemy។ ជាហាងល្បីល្អមួយទៀតនៅលើផ្លូវ 123!

Alchemy Gastro Pub

Alchemy Gastro Pub

Alchemy Gastro Pub

Alchemy Gastro Pub

បើកម៉ោង: 5 ល្ងាច - 2 ព្រឹក

ទំនាក់ទំនង: 023 620 3636

ទីតាំង: អគារលេខ 36 ផ្លូវលេខ 123 សង្កាត់ទួលទំពូង 1 រាជធានីភ្នំពេញ | Googlemap

#5 សៀវម៉ៃរាត្រី

ហាងនេះមានភាពល្បីល្បាញដោយសារតែមានបម្រើបាយសាច់មាន់និងសៀវម៉ៃតាំងពីយប់ជ្រៅរហូតដល់ព្រឹកព្រលឹមឯណោះ ។ ក្រៅពីបាយសាច់មាន់និងសៀវម៉ៃ, ក៏មានស៊ុបពងទាកូនតម្លៃសមរម្យដែលជួយបន្សាបជាតិស្រវឹងបន្ទាប់ពីកម្មវិធីជប់លៀងនានា។

Seav Mai Reatrey

Seav Mai Reatrey

Seav Mai Reatrey

តម្លៃៈ 5000​-10000រៀល

បើកម៉ោង: 5 ល្ងាច - 5 ព្រឹក

ទំនាក់ទំនង: 098 434 444

ទីតាំង: ផ្លូវ 214 កែងនឹងមហាវិថីព្រះមុន្នីវង្ស​ (ចំហៀងក្រុមហ៊ុនសប្យាយ) | Googlemap 

#6 Geylang Lor 9

ឲ្យតែដល់ពេលយប់រាងត្រជាក់បន្តិចត្រូវអត់? អញ្ចឹងមកញ៉ាំបបរកង្កែបកម្ដៅខ្លួនម្តងនៅ Geylang Lor 9​ អី! បបរកង្កែបក៏ជាអាហារចិនដែលមានដើមកំណើតយូរឆ្នាំណាស់មកហើយ។ សាកម្ដងទៅទើបដឹងថាប្លែកប៉ុណ្ណា!

Geylang Lor 9

Geylang Lor 9

ម៉ោងបើក: 11:00 ព្រឹក - 3:00 ព្រឹក

ទំនាក់ទំនង: 023 957 517

ទីតាំង: ផ្លូវ 187 កែងផ្លូវលេខ 288 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន ក្រុងភ្នំពេញ | Googlemap

#7 C-Frog

ហាងនេះជំនាញបបរកង្កែបដូចខាងលើដែរ។ ទាស់ត្រង់ថាបើកដល់ម៉ោង 5 ទាបភ្លឺឯណោះ! ចង់ញ៉ាំយប់ប៉ុណ្ណាក៏បាន។ មាន 3 ជម្រើសឲ្យជ្រើសរើស៖ រសជាតិម្ទេស ម្រេច​ និង ខ្ញី!

C Frog

C Frog

ម៉ោងបើក: 10AM - 5AM

ទំនាក់ទំនង: 099 787 008

ទីតាំង: ផ្ទះលេខ 404 ផ្លូវ 163 រាជធានីភ្នំពេញ | Googlemap 

#8 ភោជនីយដ្ឋានសាមតូ

ចង់ញ៉ាំម្ហូបបែបចិនពេលយប់ៗមែនអត់? មកសាមតូមកគឺមិនខកបំណងឡើយ! ហាងនេះមានវត្តមានក្នុងភ្នំពេញ ម្ដុំផ្សារថ្មី ជាយូរណាស់មកហើយក៏នៅតែទទួលបានការគាំទ្រយ៉ាងក្រៃលែងពីសំណាក់ភ្ញៀវនានា។

Photo Courtesy @ Punnary So

ភោជនីយដ្ឋានសាមតូ

ម៉ោងបើក: 7 ព្រឹក - 2 ភ្លឺ

ទំនាក់ទំនង: 017427688

ទីតាំង: 56-58E0E1, ផ្លូវកម្ពុជាក្រោម, ភ្នំពេញ | Googlemap 

#9 Little Sheep Hot Pot - សាខាសម្ដេចប៉ាន

ចង់ញ៉ាំសាច់ចៀមមែនអត់?

ដាច់បាយពេលល្ងាច ដូចចង់ដាក់ស៊ុបស៊ីឈាន់សាច់ចៀមកណ្តាលយប់ហ្អេ? ម៉ោះៗមក Little Sheep បើកដល់ម៉ោង 3 ទាបភ្លឺឯណោះ ដែលមាននៅតែសាខាសម្ដេចប៉ានតែមួយគត់!

Little Sheep Hot Pot Cambodia

ម៉ោងបើក: 11AM - 3AM

ទំនាក់ទំនង: 023 989 898 ទីតាំង៖ រុក្ខវិថីសម្ដេចប៉ាន កែងនឹងផ្លូវ (214) | Googlemap 

#10 Chinese House

កុំចាញ់បោកឈ្មោះនិងការរចនាហាងណា...ហាងនេះមើលទៅការរចនាដូចចិន ប៉ុន្តែបម្រើម្ហូបអឺរ៉ុបរហូតដល់ម៉ោង 1 ព្រឹកឯណោះ!

Chinese House

Chinese House

តម្លៃចាប់ផ្តើម: 5 ដុល្លារ

ម៉ោងបើក: 11AM - 1AM

ទំនាក់ទំនង: 092 553 330

ទីតាំង: ផ្ទះលេខ 45 ផ្លូវស៊ីសុវត្ថិ (កាច់ជ្រុងផ្លូវ 84 នៅទល់មុខកំពង់ផែរាជធានីភ្នំពេញ) | Googlemap 

#11 Martini ភីហ្សា / Chez Dim Pizzeria

ទោះបីជំនាញខាងភីហ្សាក៏ពិតមែន ហាង Chez Dim ក៏មានបម្រើមុខម្ហូបលោកខាងលិចផ្សេងទៀតដើម្បីជាដំណោះស្រាយការស្រេកឃ្លានយប់ៗរបស់ FoodBuzz-ers ទាំងឡាយ។

Martini ភីហ្សា / Chez Dim Pizzeria

Martini ភីហ្សា / Chez Dim Pizzeria

តម្លៃ: ប្រហែល 5 ដុល្លារ

ម៉ោងបើក: 11AM - 3AM

ទំនាក់ទំនង: 010700468

ទីតាំង: ផ្ទះលេខ 80 ផ្លូវ 51 សង្កាត់ផ្សារថ្មី ទីក្រុងភ្នំពេញ | Googlemap 

#12 ភោជនីយដ្ឋាន Flavours

ភោជនីយដ្ឋានខ្យល់អាកាសបរិសុទ្ធមួយនេះមានលក់ម្ហូបខ្មែរ, ថៃ, អ៊ីតាលីនិងសូម្បីតែអាហារលោកខាងលិចក៏មានដែរ! ចង់បានអីទៀត?

Photo Courtesy @ YourPhnomPenh

Photo Courtesy @ YourPhnomPenh

តំលៃ: ចាប់ផ្តើមពី 5 ដុល្លារ

បើកម៉ោង: 8 ព្រឹក - ម៉ោង 12 យប់

ទំនាក់ទំនង: 023224752

ទីតាំង: ផ្ទះលេខ 9 ផ្លូវ 51 សង្កាត់បឹងកេងកង 1 ខណ្ឌចំការមន | Googlemap 

#13​ Katy Peri's Chicken & Pizza

មានណាគេចង់ញ៉ាំ Pizza ដុតដោយឡធ្យូងយប់ៗជាមួយអេតមីនដែរអត់?​ តូបលើរ៉ីម៉កកង់បីទេ ប៉ុន្តែរសជាតិមួយអ៊ែម!

Katy Peri's Chicken & Pizza

Katy Peri's Chicken & Pizza

បើកម៉ោង: 9 យប់ - 5 ព្រឹក

ទំនាក់ទំនង: 017 745 407

ទីតាំង: ផ្ទះលេខ 51 ផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ | Googlemap 

#14 Metro Hassakan

បញ្ចប់ថ្ងៃរបស់អ្នកនៅបារដែលមានលក់ម្ហូបកូនកាត់អាស៊ី និងលោកខាងលិចនេះ ជាពិសេសហាងក៏ផ្តល់ប្រម៉ូសិនឥតឈប់ឈរតាមម៉ោង និង តាមរដូវកាល។

Metro Hassakan

Metro Hassakan

Metro Hassakan

Metro Hassakan

បើកម៉ោង: 9:30 AM - 1AM

ទំនាក់ទំនង: 092 776 551

ទីតាំង: ផ្ទះលេខ 271 ផ្លូវលេខ 148 កែងនឹងតីរវិថីព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ | Googlemap 

#15 Duplex Belgian Taverne

ហាងអាស៊ីក៏សាកហើយ អឺរ៉ុបមួយចំនូនក៏សាកហើយ។ ចុះប៊ែលហ្សីក? ជួបជុំមិត្តទាំងឡាយ បរិភោគនិងរាំច្រៀង នៅឯ Pub ប៊ែលហ្សីកដ៏ពេញនិយមមួយនេះ!

Duplex

Duplex

តម្លៃ: ប្រហែល 3 ដុល្លារ

ម៉ោងបើក: ម៉ោង 10 ព្រឹកដល់ 2 ភ្លឺ

ទំនាក់ទំនង: 088 484 8555

ទីតាំង: ផ្លូវ 278 សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#16 La Petanque Bar

ញ៉ាំអាហារឆ្ងាញ់ៗ និង ស្រាក្រឡុកត្រជាក់ៗ រួចលេងគប់ប៉េតុងជាមួយភ្ញៀវបរទេសនិងជាតិរហូតដល់ពេលយប់ជ្រៅ។​ បើនិយាយពីម្ហូបលោកខាងលិចរបស់បារនេះសុទ្ធតែទំនងៗ!

La Petanque Bar

La Petanque Bar

La Petanque Bar

ម៉ោងបើក: ម៉ោង 4 រសៀល - ម៉ោង 12 យប់

ទំនាក់ទំនង: 096 785 8641

ទីតាំង: លេខ 204 ផ្លូវលេខ 155 សង្កាត់ទួលទំពូងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap 

#17​ Long After Dark

មានទីតាំងស្ថិតនៅតំបន់ទួលទំពូងដូចជា La Petanque ដែរ ប៉ុន្តែភោជនីយដ្ឋានបែបបារនេះរាងស្ងាត់ជាង សមស្របសម្រាប់ការ Date ស្ងប់ស្ងាត់និងការជជែកកំសាន្តរវាងមិត្តភក្ដិ។

Long After Dark

Long After Dark

Long After Dark

បើកម៉ោងៈ 12ថ្ងៃត្រង់ ដល់ 12 យប់

ទំនាក់ទំនង: 093 768 354

ទីតាំង: ផ្ទះលេខ 86 ផ្លូវលេខ 450 ផ្សារទួលទំពូង រាជធានីភ្នំពេញ | Googlemap 

#18 Meet & Eat

ជាហាងបើកដោយអាយដូលវុឌ្ឍថុង បានបម្រើអាហារឆ្ងាញ់ប្លែក (ក្ដាមញាំ និង ភ្លា ជាមួយស្រាក្រឡុក)រហូតដល់ពាក់កណ្តាលយប់។

Meet & Eat

Meet & Eat

បើកម៉ោង: 5 ល្ងាច - 12 ព្រឹក

ទំនាក់ទំនង 015 555 564

ទីតាំង: ផ្ទះលេខ 148 ផ្លូវ 63 ព្រះត្រសក់ផ្អែម ភ្នំពេញ | Googlemap

#19 ភោជនីយដ្ឋានហ្សង់អេលីសេ

អស្ចារ្យជាងហាងខាងលើទៀត! ភោជនីយដ្ឋាននេះដែលជាផ្នែកមួយនៃសណ្ឋាគារហ្សង់អេលីសេ មានបម្រើអាហារ ខ្មែរ​ ចិន និង ជប៉ុន 24 ម៉ោង។

ភោជនីយដ្ឋានហ្សង់អេលីសេ

ភោជនីយដ្ឋានហ្សង់អេលីសេ

ភោជនីយដ្ឋានហ្សង់អេលីសេ

បើកម៉ោង: 24 ម៉ោង

ទំនាក់ទំនង: 023 993 456

ទីតាំង: អគារលេខ 185 ផ្លួវព្រះត្រសក់ផ្អែម សង្កាត់បឹងកេងកង 1 ខណ្ឌចំការមនរាជធានីភ្នំពេញ | Googlemap 

#20 សុខអ៉ីមបបរស

ចង់សាកបបរស ឬ បបរសាមចូកក្តៅៗ? ឬមីស៊ុបមី? ត្រូវម៉ាច់! ភោជនីយដ្ឋានសុខអ៊ីមបម្រើអាហារទាំងអស់នេះ 24 ម៉ោង ដែលរាល់ដងញ៉ាំបានតែពេលព្រឹក។ អេតមីនបានសាកបបរសាមចូករបស់ហាងនេះ ហើយសុំទទួលស្គាល់ថាឆ្ងាញ់!

Sok Im - Photo Credit: Bros Thorm

Sok Im - Photo Credit: Noch Noch

Sok Im - Photo Courtesy @ Food Wine Magazine

ម៉ោងបើក: បើកជានិច្ច

ទីតាំង: កាច់ជ្រុងមហាវិថីព្រះមុនីវង្សនិងមហាវិថីកម្ពុជាក្រោម | Googlemap

#21 Circle K

អត់មានអ្នកណាអត់ទាន់ស្គាល់ Circle K ទេត្រូវអត់? ជាពិសេសឥឡូវឃើញថាកំពុងពង្រីកសាខាគ្រប់ទីកន្លែងតែម្ដង! Circle K  គឺថាលើសពីម៉ាតទៀត! ព្រោះកន្លែងនេះផ្តល់កន្លែងអង្គុយសម្រាប់អតិថិជនដើម្បីអាចញ៉ាំអាហារទីនោះហើយធ្វើការដាច់យប់បាន!

Circle K

Circle K

Circle K

បើកម៉ោង: 24/7

ទំនក់ទំនង: 023 882 201

ទីតាំង: គ្រប់សាខាទាំងអស់របស់ Circle K

ករណីពិសេស

តូបអាហារជាច្រើនតាមបណ្តោយមហាវិថីកម្ពុជាក្រោម និង មហាវិថីសីហនុ ក៏មានលក់អាហារផ្សេងៗនៅពេលយប់ហើយបើករហូតដល់ពេលទាបភ្លឺដែរ។ ថ្វីត្បិតមិនមានឈ្មោះត្រឹមត្រូវ តែក៏ឆ្ងាញ់អាចទទួលយកបាន!

កុំភ្លេច save អត្ថបទនេះទុក ក្រែងលោដើរលេងយប់ៗហើយចង់រកកន្លែងញ៉ាំអីណា!!!

អត្ថបទគួរតែអានបន្ទាប់