ញ៉ាំម្ហូបកូរ៉េ អត់ញ៉ាំ Jajangmyeon ម៉េចបាន! ​5 កន្លែងនេះឆ្ងាញ់ជាប់មាត់!

មីខ្មៅដែលគេហៅថា Jajjangmyeon មានប្រភពដើមមកពីប្រទេសកូរ៉េ ដែលជាអាហារមួយមុខពេញនិយមបំផុតរបស់ប្រជាជនកូរ៉េដែលយើងអាចឃើញតាមរយៈរឿងភាគកូរ៉េសឹងគ្រប់រឿង តែបើមើលតែគេញ៉ាំមិនកូរពោះលេបទឹកមាត់រហូត អញ្ចឹងទិញញ៉ាំដែរទៅ។ ចាំ FoodBuzz ណែនាំកន្លែងញ៉ាំ Jajangmyeon ឆ្ងាញ់

(លេខរៀងមិនតាមលំដាប់)

#1 Gogos Cambodia

ជឿថាកន្លែងមួយនេះប្រាកដជាមានអ្នកស្គាល់ច្រើនហើយ Gogos ជាភោជនីយដ្ឋានកូរ៉េមួយកន្លែងដែលទទួលបានប្រជាប្រិយភាពច្រើន ដែលមានម្ហូបកូរ៉េច្រើនប្រភេទ ជាពិសេសគឺមានមី Jajangmyeon ដែលមាន 2 ប្រភេទគឺ រសជាតិដើម និងរសជាតិហិរ លាយជាមួយសាច់ជ្រូករឺ គ្រឿងសមុទ្រក៏បាន។

Gogos Cambodia
Gogos Cambodia

តម្លៃ៖ រសជាតិដើម (5.5$), រសជាតិហិរ (6$)

ទីតាំង: ផ្ទះលេខ23B, ផ្លូវលេខ392 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន ភ្នំពេញ | Googlemap 

#2  មីកូរ៉េស្ទាយចិន ( Korean Noodle Mong Restaurant)

ហាងមួយនេះវិញគឺជាហាងដែលលក់ជាប្រភេទមីសុទ្ធតែម្តង ។ ពិសេសជាងនេះទៅទៀត ហាងមួយកន្លែងនេះក៏មានកម្មវិធីបញ្ចុះតម្លៃពិសេសដល់ទៅ 50% ផងដែរ។ ចាំដល់ណាទៀត មកញ៉ាំឥឡូវហ្មងទៅបានចំណេញលុយទៀត។

មីកូរ៉េស្ទាយចិន

មីកូរ៉េស្ទាយចិន
មីកូរ៉េស្ទាយចិន

មីកូរ៉េស្ទាយចិន

តម្លៃ៖ 5$ សល់ 2.5$ (បញ្ចុះតម្លៃ 50%)

ទីតាំង៖ ផ្ទះ31 ផ្លូវលេខ288 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន ភ្នំពេញ| Googlemap

#3 Gogo Seoul BBQ

ភោជនីយដ្ឋានកូរ៉េមួយនេះ ទើបតែលេចរូបរាងតែប៉ុណ្ណោះតែទទួលបានការគាំទ្រមិនតិចទេ ដោយសារតែមានគ្រឿងផ្សំសម្រាប់ដាក់ក្នុងមីសុទ្ធតែស្រស់ៗ ពិសេសបុគ្គលិកក្នុងហាងចេះរាំបទ Kpop ទៀត ។ ទៅញ៉ាំនៅហ្នុងស្រួលមិនស្រួលបានមើលគេរាំផ្ទាល់ទៀត។

Gogo Seoul

Gogo Seoul BBQ

តម្លៃ៖ 6$

ទីតាំង៖ ផ្ទះលេខ261c, ផ្លូវព្រះត្រសក់ផ្អែម សង្កាត់បឹងកេងកង1 ខណ្ឌចំការមន ភ្នំពេញ | Googlemap

 

#4 មីឆាហេងហេង

កុំច្រឡំហាងមីឆាណា មីឆាហេងហេងជាភោជនីយដ្ឋានកូរ៉េមួយកន្លែង ដែលមានឈ្មោះប្លែកម៉្យាងគួអោយចាប់អារម្មណ៏។ ផ្ទុយពីឈ្មោះតែម្តង មីឆាហេងហេងមានលក់អាហារកូរ៉េជាច្រើនប្រភេទរួមទាំងមី Jajjangmyeon ដែលមានចុងភៅជាជនជាតិកូរ៉េតែម្តង។

មីឆាហេងហេង

មីឆាហេងហេង
មីឆាហេងហេង

មីឆាហេងហេង

តម្លៃ៖ ធម្មតា 5$ ,ចានធំ 12$

ទីតាំង៖ ផ្ទះលេខ72B, ផ្លូវ317 សង្កាត់បឹងកក់ ខណ្ឌទួលគោក ភ្នំពេញ. | Googlemap

 

#5 Myun Ryu Kwan

ប្លែកគេទៀតហើយ ភោជនីយដ្ឋានមួយនេះមានបម្រើជាឈុតពិសេស 2 មុខក្នុងចានតែមួយ គឺ មី Jajjangmyeon លាយជាមួយនឹងស៊ុបបែបកូរ៉េមួយចំណែកទៀតផងដែរ។ មានអីមិនល្អ ហៅ 1 ចានបាន 2 មុខឯណោះ។

Myun Ryu Kwan

Myun Ryu Kwan
Myun Ryu Kwan

Myun Ryu Kwan

តម្លៃ៖ ចាន S=4$, M=5$, L=7$,

ទីតាំង៖ ផ្ទះលេខ91A, ផ្លូវ173កែងផ្លូវ416 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ភ្នំពេញ | Googlemap 

អត្ថបទគួរតែអានបន្ទាប់