Pizza Hut Cambodia
- No. 165, St. 155, Sangkat Toul Toum Pong 1, Khan Chamkarmon, Phnom Penh
- 023 890 890
ភីស្សាហាត់- Pizza Hut មានដើមកំណើតចេញពីសហរដ្ឋអាមេរិក ឥឡូវនេះមាននៅកម្ពុជាយើងហើយ។ ភីស្សាហាត់- Pizza Hut មានទាំងភីស្សា ស្លាបមាន់ និងអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខទៀតសម្រាប់ជ្រើសរើសដែលមានរូបមន្តពិសេសនិងវិធីចម្អិនប្រចាំហាងផ្ទាល់តែម្តងដែលធ្វើឲ្យរសជាតិរឹតតែឆ្ងាញ់។ នៅភីស្សាហាត់មានជម្រើសសាច់ បន្លែ និងប្រភេទសំបកភីស្សាក្រាស់ឬស្តើងទៅតាមតម្រូវការអតិថិជន។
សំបកភីស្សានៅ ភីស្សាហាត់- Pizza Hut មាន 4 ប្រភេទដូចជា សំបក Pan, Thin Crispy Crust, Cheesy Stuff Crust និង Cheesy Bite។ ភីស្សាហាត់ ប្រើប្រាស់គ្រឿងផ្សំថ្មីៗ ជាមួយនឹងថបភីងជាច្រើនជម្រើស។ ធានាទាំងគុណភាព អនាម័យ និងតម្លៃ ដែលពិតជាសាកសម្យការជួបជុំផ្សេងៗរបស់លោកអ្នក។
ហើយថ្ងៃនេះពួកយើងនឹងណែនាំភីស្សាប្រចាំហាងដែលមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនដូចជា Pan Super Supreme, Thin Crispy Hawaiian, ECS Tropical Seafood និង Cheesy Stuff Crust Pepperoni ញ៉ាំជាមួយ Pepsi ត្រជាក់ៗនឹងបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់ឡើងថែមមួយកម្រិតទៀត។
ចំណែកឯអាហារសម្រន់ វិញក៏ឆ្ងាញ់ៗសឹងតែគ្រប់មុខដែរ ពិសេសៗជាងគេនោះគឺ Garlic Bread, Cheesy Garlic Bread, Bread Stick with Dipping sauce, Hut Platter Cheesy Pop, Salads និង Pasta- Spicy Chicken Sausage។
នៅ ភីស្សាហាត់- Pizza Hut ក៏មានមុខម្ហូបល្បីៗជាច្រើនទៀតដូចជា ផាស្តា បែបអ៊ីតាលី ដែលមានជម្រើសរសជាតិរហូតដល់ទៅ 7 មុខឯណោះ។
អ្នកទាំងអស់គ្នាអាចមកញ៉ាំនៅហាងភីហ្សាហាត់ផ្ទាល់បាន ឬក៏អាចកុម្ម៉ង់យកទៅញ៉ាំនៅផ្ទះក៏បានដែរ។ សម្រាប់សេវាកម្មដឹកជញ្ជូន អាចកុម្ម៉ង់បាន៣របៀបដូចជា៖
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.