Pizza Hut Cambodia
- No. 165, St. 155, Sangkat Toul Toum Pong 1, Khan Chamkarmon, Phnom Penh
- 023 890 890
Pizza Hut ដែលជាភីហ្សារសជាតិដើមនិងជាប៊្រេនភីហ្សាដ៏ល្បីល្បាញទូទាំងពិភពលោក មានដើមកំណើតនៅសហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៥៨ ហើយឥឡូវនេះមានសាខានៅជាង១០០ ប្រទេស ជាមួយនឹង១៨៧០០ហាងជុំវិញពិភពលោក បានមកដល់កម្ពុជាយើងហើយ។ ដំណឹងដ៏ល្អនោះគឺ Pizza Hut បានបើកដំណើរការសាខាទី១របស់ខ្លួននៅកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ!
ហាង Pizza Hut ទីមួយនេះមានទីតាំងនៅម្ដុំទួលទំពូង ចម្ងាយប្រហែល ១០០ ម៉ែត្រពីផ្សារទួលទំពូងនៅលើផ្លូវ ១៥៥ កែងនិងផ្លូវ ៤៥៦ គឺជាទីតាំង Pizza Hut សាខាទីមួយដែលមានភាពងាយស្រួលក្នុងការរកមែនទែន! រីឯការរចនាបទវិញ មានភាពទាក់ទាញប្លែកភ្នែកគឺតុបតែងឡើងតាមបែបទាន់សម័យកាលបុរាណ ដំបូលបែបខ្មែរ ដែលមិនដែលមានហាងភីហ្សាណាធ្លាប់មានពីមុនឡើយ។ បរិយាកាសខាងក្នុងស្រស់ស្រាយ មានអនាម័យ ហើយមានការលម្អរបៀបបុរាណខ្មែរលើជញ្ជាំង និយាយទៅមានលក្ខណៈប្លែកស្រឡះភ្នែកឯបុគ្គលិកក៏មានភាពរួសរាយរាក់ទាក់។
នៅ Pizza Hut សំបកភីហ្សាមានបួនជម្រើស។ សំបកទីមួយគឺសំបកក្រាស់ទន់ ដែលមានពណ៌មាសល្អឥតខ្ចោះ។ ស្រួយផ្នែកខាងក្រៅ ទន់ផ្នែកខាងក្នុង ឯគ្រឿងផ្សំច្រើនរហូតដល់គែម ពិតជាទំនងណាស់។ សំបកទីពីគឺសំបកអ៊ិចស្ត្រាសាច់ក្រកឈីសបៃត៍ជាមួយសំបកសាច់ក្រកឈីសពទ្ធ័ជុំវិញពិតជាពិសេសមែនទែន។ សំបកទីបីគឺសំបកស្តើងស្រួយ។ ជាមួយសំបកស្តើងស្រួយឆ្ងាញ់នេះ អ្នកទាំងអស់គ្នាអាចញ៉ាំគ្រឿងផ្សំបានច្រើន ជាពិសេសសម្រាប់អ្នកដែលមិនចូលចិត្តសំបកច្រើនអាចជ្រើសរើលយកប្រភេទសំបកនេះបាន។ សំបកទីបួនគឺសំបកឈីសដែលត្រូវបានធើ្វពីកងឈីសដុតឲ្យរលាយចូលគ្នាទៅក្នុងសំបកភីហ្សាតែមួយ។ ជាមួយសំបកដ៏ពិសេសនេះធ្វើឲ្យអ្នកញ៉ាំហើយចង់ញ៉ាំទៀតដោយគ្រាន់តែអ្នកញ៉ាំពីសំបកមុន! បើក្រលេកទៅមើលរសជាតិភីហ្សាវិញមានរហូតដល់ទៅ 22 រសជាតិសម្រាប់ជ្រើសរើស ដែលរួមមាន រសជាតិគ្រឿងសមុទ្រ ជាដើម។ ម្សៅដូនៅភីហ្សាហាត់គឺត្រូវបានធ្វើថ្មីៗស្រស់ៗជារៀងរាល់ថ្ងៃ រីឯទឹកដែលប្រើប្រាស់ដើម្បីធ្វើម្សៅដូរបស់ភីហ្សាហាត់ត្រូវបានពិនិត្យយ៉ាងច្បាស់លាស់ និងត្រូវបានទទួលស្គាល់ដោយវិទ្យាស្ថានជាតិប៉ាស្ទ័រកម្ពុជា ហើយបើនិយាយពីបន្លែវិញគឺជាបន្លែធម្មជាតិ គ្មានជាតិគីមី ដែលត្រូវបានទទួលស្គាល់ដោយវិញ្ញាបនបត្រGAP (Good Agricultural Practices) ធានាជូនសុវត្ថិភាព អនាម័យនិងគុណភាពដល់អ្នកញ៉ាំ! ដូច្នេះអ្នកទាំងអស់គ្នាអាចញ៉ាំដោយភាពជឿជាក់រហូតដល់ចំនិតចុងក្រោយ។
ក្រៅពីភីហ្សា នៅ Pizza Hut ក៏មានម្ហូបផ្សេងៗជាច្រើនមុខទៀតដូចជា Pasta សាឡាដ អាហារសម្រន់ផ្សេងៗដែលរួមមានស្លាបមាន់ពីររសជាតិ ភេសជ្ជៈ ក៏ដូចជាបង្អែម ដែលសុទ្ធសឹងតែប្រើគ្រឿងផ្សំមានគុណភាពខ្ពស់ និងជាម៉ាកល្បីល្បាញធានានូវរសជាតិ គុណភាព និងសុវត្ថិភាពដល់អតិថិជន។
ចំណែកឯក្រុមការងារនៅ Pizza Hut គឺបានចាក់វ៉ាក់សាំងរួចរាល់ផងដែរ និងរង់ចាំបម្រើអ្នកទាំងអស់គ្នាដោយក្តីរីករាយ! មកញ៉ាំនៅហាងផ្ទាល់ក៏បាន ខ្ចប់ទៅផ្ទះក៏បាន ហើយកាន់តែពិសេសទៅទៀតនោះក៏មានផ្តល់ជាសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ។ ដោយសារមានការគាំទ្រជាច្រើនពីអតិថិជនសម្រាប់ការបើកហាងលើកដំបូង និងជាការលើកទឹកចិត្តដល់អតិថជិន ភីហ្សាហាត់នឹងបន្តកម្មវិធីប្រូម៉ូសិនទិញមួយថែមមួយរហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១។ ទាំងអស់គ្នាអាចតេកុម្ម៉ុង់បានតាមរយៈលេខទូរស័ព្ទ ០២៣ ៨៩០ ៨៩០ ឬ ០២៣ ៩៩០ ៩៩០ ឬកុម្ម៉ង់អនឡាញតាមរយៈគេហទំព័រ www.pizzahut.com.kh ក៏បាន! ងាយៗ និងបានភីហ្សាដល់មុខផ្ទះតែម្ដង!
សម្រាប់ព័ត៌មានលម្អិតបន្ថែមអ្នកទាំងអស់គ្នាអាចតាមដាន Facebook Page, Pizza Hut Cambodia ឬក៏ទាក់ទងទៅលេខ ០២៣ ៨៩០ ៨៩០ ៕
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.