ប្លែកមាត់ទៀតហើយជាមួយភីហ្សាថ្មី សំបកបេកខិនរុំជុំវិញសាច់ក្រកឈីសនៅ The Pizza Company 

The Pizza Company យល់ពីតម្រូវការរបស់អតិថិជនច្បាស់តែម្ដង ហើយក៏ដឹងថាអតិថិជនទាំងអស់សុទ្ធតែចូលចិត្តរសជាតិនៃសាច់ក្រក ជាពិសេសភីហ្សាដែលមានសំបកសាច់ក្រកព័ទ្ធជុំវិញជាច្រើនប្រភេទ។ នារដូវកាលរីករាយនេះ The Pizza Company បាននាំមកជូននូវភីហ្សាមួយដែលមានរសជាតិសម្បូរបែប ជាពិសេសមានរសជាតិសាច់ក្រកឆ្ងាញ់ប្លែក មិនធ្លាប់មានពីមុនមកនោះគឺ បេកខិនឈីហ្សីសោះសេជភីហ្សា។ 

The Pizza Company

ភីហ្សាសម្រាប់រដូវកាលថ្មីនេះមានលក្ខណៈសមញ្ញ មិនស៊ាំញ៉ាំ តែមានរសជាតិលើសពីការនឹកស្មានទៅទៀត។ បេខិនបានទាំងក្លិនឈ្ងុយ បានទាំងរសជាតិឆ្ងាញ់ កាលបើបានញ៉ាំជាមួយ សាច់ក្រកចាំបូឈីស ទន់ៗ ក្ដៅៗ បែកចេញជាតិឈីសមកជាមួយ គ្របដណ្ដប់ពីលើភីហ្សាដ៏មានឱជារសទៀតនោះ គឺថាញ៉ាំហើយចង់ញ៉ាំទៀតមិនខាន។ ក្នុងមួយម៉ាត់ មានទាំងជាតិសាច់ មានទាំងជាតិឈីស និងមានទាំងក្លិនឈ្ងុយ សូម្បីតែក្រុមការងារ FoodBuzz យើងក៏ញ៉ាំដកចិត្តមិនរួចដែរ។

The Pizza Company

The Pizza Company

បេកខិនឈីហ្សីសោះសេជភីហ្សា មានជម្រើសរសជាតិដល់ទៅ 3  សម្រាប់តម្រូវតាមចំណង់ចំណូលចិត្តរបស់អតិថិជនដែលក្នុងនោះមានដូចជា សាច់មាន់បាប៊ីឃ្យូ ឌីឡាក់ស៍ភីហ្សា ដែលផ្សំឡើងពីសាច់មាន់បាប៊ីឃ្យូទន់ ផុយ និងទឹកបាប៊ីឃ្យូឈ្ងុយ រសជាតិមុតកាត់ជាតិទ្រលាន់! ចំណែកគ្រឿងសមុទ្រត្រូពិកភីហ្សា មានម្នាស់ សាច់ក្ដាម បង្គា និងគ្រឿងផ្សំផ្សេងៗទៀត បូករួមជាមួយ Thousand Island Sauce ពិតជាឆ្ងាញ់ជាប់ចិត្តជាមួយរសជាតិគ្រឿងសមុទ្រនិងផ្លែម្នាស់ជូរតិចៗ សមជារសជាតិអាហារត្រូពិចពិតប្រាកដមែន។ ចំណែក ស៊ុបភើឌីឡាក់ស៍ វិញមានទាំងហេម មានទាំងផេភើរ៉ូនី សាកសមសម្រាប់អ្នកចូលចិត្តរសជាតិសាច់តែម្ដង រីឯរសជាតិវិញមិនចាញ់ភីហ្សាពីរផ្សេងទៀតទេ គឺថាភ្លក្សហើយដឹងតែមកញ៉ាំទៀតតែម្ដង។ 

The Pizza Company

មិនតែប៉ុណ្ណោះ ដើម្បីឱ្យរសជាតិចម្រុះកាន់តែពិសេសជាងមុន The Pizza Company បាននាំមកនូវទឹកជ្រលក់ឆ្ងាញ់ពិសេសដល់ទៅ 3 មុខ ត្រូវម៉ាច់ជាមួយរសជាតិភីហ្សាតែម្ដង។ ទឹកជ្រលក់ 3 រសជាតិ ភីហ្សា 3 រសជាតិ បើហៅទាំងអស់ក្នុងពេលតែមួយ អ្នកទាំងអស់គ្នាអាចភ្លក្សរសជាតិខុសៗគ្នាដល់ទៅ 9។ ទឹកជ្រលក់ទាំង 3 មានទឹកជ្រលក់ហឹរដល់បេះដូង ក្ដៅពេញរាងកាយសមញ៉ាំក្នុងខែរងារនេះតែម្ដង រីឯទឹកជ្រលក់ខក់ថេលវិញ មានជាតិគ្រីមស្រាលស្រទន់ត្រូវនឹងរសជាតិភីហ្សាគ្រប់ប្រភេទតែម្ដង ចំណែកទឹកជ្រលក់គ្រីមបង្គាវិញមានទាំងក្លិន ទាំងរសជាតិនៃសាច់បង្គារ មិនអាចមើលរំលងបានឡើយ! 

The Pizza Company

The Pizza Company

ប្រសិនបើអ្នកចូលចិត្តសាច់ក្រកស្រាប់ ភ្លក្សភីហ្សានេះទៅមិនខុសទេ! បេកខិនឈីហ្សីសោះសេជភីហ្សា នឹងធ្វើឱ្យអ្នកចូលចិត្តរសជាតិសាច់ក្រកកាន់តែខ្លាំង។ ភីហ្សាពិសេសមិនគួរមើលរំលងមួយនេះមានលក់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 25 ខែមករា ឆ្នាំ 2020 ដូច្នេះរួសរាន់មក The Pizza Company ញ៉ាំឱ្យលឿនៗទៅ ធ្មេចបើកៗប្រយ័ត្នហួសថ្ងៃណា៎!

The Pizza Company

តម្លៃ៖ $ 19.90

លេខទំនាក់ទំនង៖ 023 880 880

អត្ថបទគួរតែអានបន្ទាប់